ខណៈដែល Ashoka Make Up កំពុងមានការពេញនិយមពីក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមទូទាំងពិភពលោក នៅកម្ពុជាឯណេះ ក៏ទទួលរងទំនោរនេះដែរ តែនាដការី សុគា គឹមលាង ហៅកូនស្រមោច បានផ្លាស់ប្ដូរមករបៀបខ្មែរហៅថា Khmer Make Up Trending។
បំផុសគំនិតដោយ Ashoka Make Up ដែលបានជះឥទ្ធិពលវិជ្ជមានដល់សិល្បៈវប្បធម៌ឥណ្ឌានោះ នៅម្សិលមិញនេះ មាន Influencer កម្ពុជាច្រើននាក់ បង្ហាញចេតនា ក្នុងការចូលរួមលេងវីដេអូស្រដៀងគ្នា ដោយច្នៃមកជា Apsara Make Up ដើម្បីទាញផលវិជ្ជមានមកឲ្យសិល្បៈវប្បធម៌ និងចំណេញដល់ទេសចរណ៍របស់កម្ពុជា។ ប៉ុន្តែថា ល្បែងនេះ ពិតជាមិនងាយស្រួលប៉ុន្មានក្នុងការធ្វើនោះឡើយ ដូចដែល ស្រីនា បានលើកឡើង។
ភ្ជាប់ជាមួយរូបថតខ្លួនឯងតែងជាតួអប្សរាផង ភរិយារបស់ ហេង វិសាល បានលើកឡើងថា Apsara Make Up Trend ត្រូវការកម្លាំង ភាពក្លាហាន ពេលវេលានិងចំណេះដឹង ដូច្នេះហើយសម្រាប់នាង សុំពេលវេលាសិន។ រំលងបាន១ថ្ងៃ សុគា គឹមលាង ក៏បានចូលរួមមុនគេជាមួយ Ashoka Make Up។ ប៉ុន្មានម៉ោងមកទៀត នាងចេញវីដេអូថ្មី Khmer Make Up ម្ដង។
នាថការីរូបនេះ បានយកវប្បធម៌ខ្មែរមានដូចជា យក្ស អប្សរា មកដាក់បញ្ចូលក្នុង Khmer Make Up របស់នាង។ វីដេអូ បាន និងកំពុងធ្វើឲ្យផ្ទុះការគាំទ្រនៅក្នុងចង្កោមអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា។
គេនៅចាំមើល ថាបុគ្គល ឬតារាល្បី ឬ Influencer ណាខ្លះទៀត អាចចូលនិន្នាការថ្មី Khmer Make Up Trending របស់កម្ពុជា ខណៈគេដឹងថា ការងារនេះ ត្រូវការចំណាយពេលវេលាច្រើន រួមទាំងទឹកចិត្តមុតមាំផង។
សូមចុចទីនេះដើម្បី ទស្សនាវីដេអូ Khmer Make Up Trending សុគា គឹមលាង ខាងក្រោម៖