• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តាម​ការ​សិក្សាស្រាវជ្រាវ ផ្លែប័រ ជា​អាហារ ដុតកាឡូរី និង​រក្សា​ទម្ងន់បាន​ល្អ​បំផុត!

by Pisey Dim
ពុធ មីនា 6th, 2024
in របទជីវិត, សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ភស្តុតាងស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានផ្លែប័រអាចជួយការពារការឡើងទម្ងន់ ជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ បង្កើនប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និងគ្រប់គ្រងចំណង់ឃ្លានអាហារបានយូរ។

ផ្លែបឺរ គឺជាផ្នែកមួយនៃរបបអាហារដែលមានប្រយោជន៍ទាំងការសម្រកទម្ងន់ និងការគ្រប់គ្រងទម្ងន់របស់អ្នក។

ផ្លែប័រមានជាតិស្ករតិចបំផុត កាឡូរីនៃផ្លែប័រមួយ គឺតិចជាង ១០០កាឡូរីទៅទៀត​ ដែលជាកត្តាធ្វើឱ្យរាងកាយរបស់អ្នកដុតកាឡូរីបានលឿនជាងអាហារដទៃទៀត។

លើសពីនេះ ការទទួលទានផ្លែប័រ បានចូលរួមកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងការលើសកម្រិតកូឡេស្តេរ៉ូលនៅក្នុងសរសៃឈាម។

ទាំងនេះគឺជាហេតុផលចម្បងដែលធ្វើអោយផ្លែប័រជាប់ឈ្មោះជាអាហារជំនួយការរក្សាតុល្យភាពទម្ងន់ ៖

១.   ផ្លែប័រជួយគ្រប់គ្រងចំណង់អាហាររបស់អ្នក

នៅក្នុងការសិក្សាបានបញ្ជាក់ថា ផ្លែបឺរផ្ទុកទៅដោយជាតិសរសៃ (Fiber) – ផ្លែបឺរធំមួយមានជាតិសរសៃ ១៣ ក្រាម! ជាតិសរសៃគឺជាប្រភេទកាបូអ៊ីដ្រាតដែលមិនងាយរំលាយ វាត្រូវបានគេគិតថាមានផលប៉ះពាល់តិចតួចបំផុតទៅលើកម្រិតជាតិស្ករក្នុងឈាម។ជាតិសរសៃក៏បានជួយទាញជាតិទឹកកាន់តែច្រើនទៅក្នុងពោះវៀន ដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងជួយដល់ការរំលាយអាហារដែលមានសុខភាពល្អ។

២.   ផ្លែប័រមានសារធាតុចិញ្ចឹមច្រើន

ផ្លែប័រ គឺជាអាហារដែលសម្បូរទៅដោយជីវជាតិច្រើនបំផុតនៅក្នុងរបបអាហារ។ ក្រៅពីផ្ទុកនូវជាតិខ្លាញ់ល្អ និងជាតិសរសៃ ផ្លែប័រមួយទាំងមូល (ធំ) បានផ្តល់នូវវីតាមីនជាច្រើនផ្សេងទៀតមានដូចជា៖ ប៉ូតាស្យូម 24% , វីតាមីន C 16% , វីតាមីន E 24% , វីតាមីន K 40% , វីតាមីន B1 (Thiamin) 16% , វីតាមីន B2 (Riboflavin) 32% , វីតាមីន B3 (Niacin) 24% ,វីតាមីន B5 (អាស៊ីត Pantothenic) 60% , វីតាមីន B6 24% Folate 40% , ម៉ាញ៉េស្យូម 16% , ទង់ដែង 40% ,ម៉ង់ហ្គាណែស 16% នៃតម្រូវការប្រចាំថ្ងៃរបស់អ្នក។

៣.   ផ្លែប័រអាចជួយកាត់បន្ថយខ្លាញ់ក្បាលពោះ

ការទទួលទានផ្លែប័រមួយក្នុងមួយថ្ងៃអាចជួយកាត់បន្ថយខ្លាញ់ក្បាលពោះ ជាពិសេស គឺ ប្រភេទនៃខ្លាញ់ដែលទាក់ទងនឹងជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងបញ្ហាសុខភាពផ្សេងៗទៀត។

៤.   ផ្លែប័រជួយទ្រទ្រង់ឱ្យមានសុខភាពល្អ

អប្បរមាណនៃអាស៊ីតខ្លាញ់ 70% នៅក្នុងផ្លែប័រមួយផ្លែ គឺបានមកពីជាតិខ្លាញ់ Monounsaturated និងប្រមាណតិចជាង 15% បានមកពីជាតិខ្លាញ់ឆ្អែត។ លើសពីទៅនេះទៀត ភាគច្រើននៃជាតិខ្លាញ់ Monounsaturated នៅក្នុងផ្លែប័របានមកពីអាស៊ីត Oleic រាប់បញ្ចូលជាប្រភេទខ្លាញ់ដែលមានសុខភាពល្អដូចគ្នានៅក្នុងប្រេងសុខភាពអូលីវ។

Previous Post

សក់គឺជាមន្តស្នេហ៍របស់មនុស្សស្រី

Next Post

ការថែរក្សាស្បែកឱ្យនៅក្មេងជាងវ័យ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1
សុខភាព និង សម្ផស្ស

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

by Pisey Dim
សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍
សុខភាព និង សម្ផស្ស

ជម្ងឺថប់បារម្មណ៍

by Kim Heng
ច័ន្ទ ឧសភា 12th, 2025
Load More
Next Post
ការថែរក្សាស្បែកឱ្យនៅក្មេងជាងវ័យ

ការថែរក្សាស្បែកឱ្យនៅក្មេងជាងវ័យ

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.