• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តាមមន្ត្រី៖ CBC មិនមានកន្លែងណាបញ្ជាក់​ថា អតិថិជនណាមួយ ខូចប្រវត្តិកម្ចីនោះទេ

by vannakkumnith DUM
ពុធ សីហា 14th, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

“បង់សងយឺតយ៉ាវ ប្រយ័ត្នខូច CBC” គឺជាពាក្យដែលមន្ត្រីឥណទានច្រើនប្រើទៅលើប្រជាពលរដ្ឋដែលជាអតិថិជនទទួល​កម្ចីរបស់ខ្លួន ប៉ុន្តែតាមមន្ត្រីជំនាញ បានបញ្ជាក់​អោយដឹង​ថា ជាបច្ចេកទេស គឺ​មិនមាន​ការកត់ត្រាថា អតិថិជនណាមួយ ខូចប្រវត្តិសងត្រឡប់ចំពោះកម្ចីរបស់ខ្លួន​នោះទេ។

CBC មកពីពាក្យ “Credit Bureau Cambodia” ជា​ស្ថាប័នឯកជនសុទ្ធសាធដែលមានភាគទុនិក២ជាមួយបរទេស ក្នុង​នោះសមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារកម្ពុជា ជាភាគទុនិក កាន់កាប់ភាគហ៊ុន​ ៥១% និង Credit Bureau Asia Holdings ដែលមានភាគទុនិកសិង្ហបុរី និងសហរដ្ឋអាមេរិកកាន់កាប់ ៤៩%។

តាម​លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការ​ នៃក្រុមហ៊ុន ក្រេឌីតប្យូរ៉ូកម្ពុជា បាន​ឲ្យដឹង​ថា ស្ថាប័នធ្វើការជាមួយដៃគូក្នុងស្រុកចំនួន ១៩៥ លើ​ការកត់ត្រា​ព័ត៌មានរបស់​អតិថិជនពាក់ព័ន្ធ​នឹង​កម្ចី សម្រាប់ជាឯកសារយោងសម្រាប់មន្ត្រីឥណទាន ឬធនាគារ និងមីក្រូហិរញ្ញវត្ថុ សម្រាប់ការពិចារណាលើកម្ចីរបស់អតិថិជន។

លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការ​ នៃក្រុមហ៊ុន ក្រេឌីតប្យូរ៉ូកម្ពុជា

របាយការ​ណ៍​នេះ គឺកត់ត្រា​ប្រវត្តិកម្ចី និងការ​សងត្រឡប់មកវិញរបស់អតិថិជន តាំង​ល្អ និង​មិនល្អ តែ CBC មិនមែនជា​អ្នក​សម្រេច​ថា គួរ​តែអោយកម្ចីទៅអតិថិជន ឬអត់នោះទេ និង​ក៏នឹងមិនបញ្ជាក់​ថា អតិថិជនរូបណា ខូច ឬមិនខូច CBC ដែរ ។ លោក ខុម ច័ន្ទតារា ថ្លែងថា “នៅក្នុង CBC អត់មានកន្លែងណាមួយកត់ត្រា​ថា អតិថិជនរូបណា ខូច ឬមិនខូច CBC ផង គឺ​អត់មានផង គឺ​មាន​តែ​កត់ត្រាព័ត៌មានល្អ និងមិនល្អរបស់អតិថិជនប៉ុណ្ណោះ”។

លោកបាន​ពន្យល់​ថា CBC កត់ត្រាព័ត៌មានល្អរបស់អតិថិជន គឺ​​សំដៅលើការបង់សងទៀងទាត់។ ដោយ​ឡែក​ព័ត៌មានមិនល្អ គឺ​សំដៅលើ​ការ​បង់​យឺតយ៉ាវ ដោយក្នុងនោះ​យឺតជាង ៩០ ថ្ងៃ រាប់ថា​ជា​ព័ត៌មានមិនល្អ ហើយព័ត៌មាននេះនឹងត្រូវឈប់បង្ហាញជាស្វ័យប្រវត្តិ​ពេលកន្លងហួស ២​ឆ្នាំ។

ដូច្នេះហើយ CBC មិន​មានបញ្ជាក់ថា អតិថិជនរូបណា ខូច ឬមិនខូច CBC នោះ​ឡើយ។

ពាក្យថាខូច “CBC” គឺជា​ពាក្យដែលគេលឺជាញឹកញាប់ ក្នុងកិច្ចការផ្ដល់កម្ចី និងទទួលសំណងរវាងប្រជាពលរដ្ឋដែលជាអតិថិជន និងស្ថាប័នធនាគារ ដែលសង្កត់ធ្ងន់លើប្រវត្តិនៃការទូទាត់សងរបស់អតិថិជនយឺតយ៉ាវ។

ភាគច្រើន ជាពាក្យចេញពីមាត់មន្ត្រីឥណទាន ដែលមានន័យជំរុញ ក៏ដូច​ជា​គំរាម​អតិថិជនអោយប្រញាប់រកប្រាក់មកបង់ ករណី​ពួកគេ​បង្ហាញពីតម្រុយនៃការមិនមានប្រាក់បង់សងតាមពេលវេលាដែលធនាគារ ឬមីក្រូហិរញ្ញវត្ថុបានកំណត់។

បញ្ហា​នេះ លោក ខុម ច័ន្ទតារា ប្រាប់​ថា លោក​ក៏បានដឹងលឺដូច​គ្នា ហើយ​លោក​ក៏មាន​ការ​ហួសចិត្តដែរ និង​ថា CBC ក៏​ព្យាយាម​ផ្សព្វផ្សាយ​ពីព័ត៌មាននេះដូចគ្នា។ ជាក់ស្ដែង កាលពីចុងសប្ដាហ៍​មុន ស្ថាប័ននេះ បាន​បើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន​មួយ មានអ្នកសារព័ត៌មានចំនួន ២៩រូបមកពី ២៧ស្ថាប័នបានចូលរួម។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ហៅកាត់ថា ក.អ​.ក បាន​លើកឡើង ដោយទទទួលស្គាល់​ថា អ្នកកាសែតកម្ពុជា ក្នុងនោះសូម្បីតែរូបលោកផ្ទាល់ នៅខ្វះចំណេះដឹងអំពីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬក៏អាច​និយាយម្យ៉ាងទៀត​ថា កម្ពុជានៅខ្វះអ្នកកាសែតជំនាញខាងធនាគារ និងហិរញ្ញវត្ថ។

ដូច្នេះ វគ្គបណ្ដុះបណ្ដាល​នេះ គឺ​ពិតជាមានសារៈសំខាន់ណាស់សម្រាប់បង​ប្អូន​សារព័ត៌មាន សម្រាប់ពង្រឹងបន្ថែមសមត្ថភាព​រាយការណ៍អំពីវិស័យនេះទៅកាន់សាធារណជន។ លោក ពុយ គា បាន​ថ្លែងអំណរគុណដល់ CBC  ដែលបានសហការជាមួយក្លឹបអ្នកកាសែត​សម្រាប់​វគ្គបណ្ដុះបណ្ដាល​នេះ ដោយ​គិតមកត្រឹមពេល​នេះ មាន​អ្នក​សារព័ត៌មាន ៤ក្រុមហើយ ដែលមកទទួល​យក​ការ​បណ្ដុះបណ្ដាល។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC

ក៏ដូចគ្នា​នឹង​លោក ពុយ គា​ ដែរ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC ក៏ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ដែលបានមកចូល​រួម ក្នុងនោះលោកលើកឡើង​ថា អ្នកសារព័ត៌មានជាបុគ្គលដ៏សំខាន់ ដែលមាននាទី​ផ្សព្វផ្សាយព័ត៌មាននេះបន្តទៅសាធារណជន។

ដូច្នេះហើយ ឆ្លងកាត់វគ្គបណ្ដុះបណ្ដាល​នេះ លោក​សង្ឃឹម​ថា អ្នកសារព័ត៌មាន នឹងចូលរួម​ផ្សព្វផ្សាយអោយប្រជាពលរដ្ឋកាន់តែមានចំណេះដឹងពាក់ព័ន្ធ​នឹង​ធនាគារ និងហិរញ្ញវត្ថុ កាន់តែទូលំទូលាយ៕

Tags: ធនាគារជាតិនៃកម្ពុជា
Previous Post

Kim Keon-hee ស្រ្តីទីមួយ កូរ៉េខាងត្បូង លេងឈុតសម្លៀកបំពាក់បែបផ្លូវការ​ ស្អាតខ្លាំង មិនចាញ់តារា

Next Post

ស្ទីលអាវសំយ៉េសស្មា “Off-The-Shoulder” ជាហ្វេសិនដ៏ទាន់សម័យនៅគ្រប់រដូវកាល សាកសមបំផុតសម្រាប់នារីគ្រប់រូប

vannakkumnith DUM

vannakkumnith DUM

vannakkumnith@ladies.com.kh

Related Posts

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥

by Ken My
សុក្រ មករា 3rd, 2025
ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ

by Ken My
ពុធ ធ្នូ 18th, 2024
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា

by Ken My
សុក្រ ធ្នូ 13th, 2024
តស់!និយាយ - លើពីគំនិត

អត្ថប្រយោជន៍នៃការសន្សំរយៈពេលវែង

by Choraney Duong
ពុធ វិច្ឆិកា 27th, 2024
Load More
Next Post
ស្ទីលអាវសំយ៉េសស្មា “Off-The-Shoulder” ជាហ្វេសិនដ៏ទាន់សម័យនៅគ្រប់រដូវកាល សាកសមបំផុតសម្រាប់នារីគ្រប់រូប

ស្ទីលអាវសំយ៉េសស្មា “Off-The-Shoulder” ជាហ្វេសិនដ៏ទាន់សម័យនៅគ្រប់រដូវកាល សាកសមបំផុតសម្រាប់នារីគ្រប់រូប

ADVERTISEMENT

Recent.

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍

ជម្ងឺថប់បារម្មណ៍

ច័ន្ទ ឧសភា 12th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (356)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (208)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.