នៅពេលដែលអ្នកនឹកដល់ប៉េងប៉ោះ មានមនុស្សជាច្រើនតែងមើលរំលងមិនសូវទទួលទានប៉ុន្មានទេ ប៉ុន្តែតើអ្នកដឹងទេ? ប៉េងប៉ោះ គឺជាប្រភេទបន្លែ ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម “លីកូពីន – Lycopene” មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ជាពិសេសកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំងឺមហារីក។
ផ្លែប៉េងប៉ោះអាចយកទៅធ្វើម្ហូបផ្សេងៗ ឬញ៉ាំស្រស់ក៏បាន ហើយផ្លែប៉េងប៉ោះក៏ចាត់ចូលថាជាផ្លែឈើមិនមែនបន្លែ។ ផ្លែឈើនេះជាប្រភពនៃសារធាតុចិញ្ចឹមជាច្រើនដែលជួយដល់សុខភាពមនុស្សយើង។ សារធាតុចិញ្ចឹមដែលមានផ្ទុកនៅក្នុងប៉េងប៉ោះរួមមាន វីតាមីន C ប៉ូតាស្យូម ហ្វូឡាត និងវីតាមីន K។
សារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងប៉េងប៉ោះមានដូចជា ៖
- មានផ្ទុកជាតិទឹក 95%
- កាឡូរី 18 កាឡូរី
- កាបូអ៊ីដ្រាត 2,9 ក្រាម
- ប្រូតេអ៊ីន 0.9 ក្រាម
- គ្លុយកូស 2.6 ក្រាម
- ជាតិសរសៃ 1.2 ក្រាម
- ជាតិខ្លាញ់ 0.2 ក្រាម
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង 5 របស់ប៉េងប៉ោះ ដែលអ្នកគួរស្វែងយល់ដឹង ៖
ល្អសម្រាប់សុខភាពបេះដូង
សារធាតុ Lycopene បានជួយបន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុសរសៃឈាមបេះដូង ព្រមទាំងជួមកាត់បន្ថយហានិភ័សម្ពាធឈាមផងដែរ។ ជីវជាតិផ្សេងៗទៀតក្នុងប៉េងប៉ោះដូចជាវីតាមីន B និង E ក៏បានជួយបង្កើនសុខភាពបេះដូង ព្រមទាំងការពារបេះដូងពីការកើតជំងឺផ្សេងៗ។
ការពារស្រទាប់ស្បែក
សារធាតុ Lycopene ក្នុងប៉េងប៉ោះអាចជួយប្រយុទ្ធប្រឆាំង និងការពារស្បែករបស់អ្នកពីការដុតបំផ្លាញរបស់កាំរស្មីអ៊ុលត្រាយូវីព្រះអាទិត្យ។ បើទោះបី អ្នកបានប្រើប្រាស់នូវផលិតផលការពារកម្តៅថ្ងៃពិតមែន ប៉ុន្តែអ្នកក៏ត្រូវការការថែទាំគាំពារពីសរីរាង្គខាងក្នុងដូចគ្នា។
ល្អសម្រាប់ភ្នែកទាំងគូ
ផ្លែប៉េងប៉ោះសម្បូរដោយជាតិ Lycopene Lutein និង Beta-Carotene ដែលទាំងនេះជាសារធាតុប្រឆាំងអុកស៊ីតកម្មអាចការពារភ្នែកពីការខូចខាតដោយពន្លឺ និងការពារភ្នែកឡើងបាយ ឬជំងឺ age-related macular degeneration (AMD)។
សុខភាពមាត់ធ្មេញល្អ
ប្រសិនបើអ្នកចង់ទទួលបានសុខភាពមាត់ធ្មេញល្អ សូមទទួលទានប៉េះប៉ោះដែលចម្អិនបានល្អ ព្រោះការសិក្សាបានបង្ហាញថា សារធាតុ Lycopene អាចជួយការពារពីការកើតជំងឺរលាកអញ្ចាញធ្មេញ និងរលាកជុំវិញធ្មេញ។
ជំនួយដល់សួត
ប៉េងប៉ោះ មានគុណប្រយោជន៍ដល់អ្នកដែលមានជំងឺហឺត និងជួយបង្ការជំងឺខ្យល់ក្នុងទងសួតទៀតផង ក៏ព្រោះតែសារថាតុចិញ្ចឹមដ៏អស្ចារ្យនៃ Lycopene, Lutein, និង Zeaxanthin។