• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តើមានរោគសញ្ញាអ្វីខ្លះ ដែលអាចកើតឡើងចំពោះស្រ្តីជិតអស់វដ្តរដូវ?

by Pisey Dim
សុក្រ មិថុនា 28th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ការអស់វដ្តរដូវ គឺជាការបញ្ឈប់ទាំងស្រុងនូវការធ្លាក់ឈាមរដូវដែលស្ត្រីតែងមានជារៀងរាល់ខែ ដោយស្ត្រីអស់(ពង)មេជីវិតរលីង ពីអូវែររបស់ខ្លួន។ ការអស់វដ្តរដូវជាដំណាក់កាលដ៏លំបាកមួយនៃជីវិតស្ត្រី ! ជាធម្មតា ចំពោះស្ត្រីស្ទើរគ្រប់រូបទាំងអស់ ការអស់រដូវមិនមែនបញ្ចេញការផ្លាស់ប្តូរភ្លាមភ្លែតនោះទេ នៅក្នុងខែនេះស្រ្តីមានរដូវ ហើយនៅវេលាថ្ងៃស្អែកឡើងស្រ្តីអស់រដូវភ្លាមនោះភ្លាមទេ… មុននឹងចាប់អស់រដូវ ស្ត្រីអាចមានជួបប្រទះនូវអាការៈ ក៏ដូចជារោគសញ្ញាជាច្រើន រួមមាន៖

  • វដ្តរដូវមិនទៀង

ស្រ្តីចាប់ផ្តើមមករដូវមិនទៀង និងខុសកាលកំណត់ ដែលចន្លោះវដ្តរដូវអាចមានរយៈពេលខ្លី ឬវែងពេក និងមានចំនួនបរិមាណឈាមរដូវតិច ឬច្រើន មានពេលខ្លះអាចឈានដល់ការរំលងខែផងដែរ។

  • មានបញ្ហាទ្វាមាស

នៅពេលកម្រិតអ័រម៉ូន ”អឺស្ត្រូសែន” ថយចុះ ជាលិកាទ្វាមាសអាចបាត់បង់រំអិល ដែលអាចបណ្តាលឱ្យស្ងួតទ្វារមាស ក្រហាយទ្វារមាស រមាស់ទ្វារមាស ធ្វើឱ្យឈឺចាប់ពេលរួមភេទ។

  • អារម្មណ៍ឆាប់ប្រែប្រួល

អ្នកទទួលអារម្មណ៍ឆាប់ខឹង មួរម៉ៅ ភ្លាមៗដោយមិនអាចទប់បាន ឬអាចជាការបង្កទៅជាហានិភ័យខ្ពស់នៃជំងឺធ្លាក់ទឹកចិត្តផងដែរ ព្រោះវាបាន រំខានដល់ដំណេក និងអារម្មណ៍របស់អ្នកយ៉ាងខ្លាំង។

  • ការបង្កកំណើតមានការថយចុះ

នៅពេលដំណើរការបញ្ចេញអូវុលចាប់ផ្តើមមិនទៀងទាត់ ឬអស់ លទ្ធភាពក្នុងការមានផ្ទៃពោះក៏មានការថយចុះផងដែរ។

  • កម្រិតជាតិកូឡេស្តេរ៉ូលប្រែប្រួល

ការថយចុះកម្រិតអឺស្ត្រូសែន អាចធ្វើឱ្យមានការប្រែប្រួលកម្រិតជាតិកូឡេស្តេរ៉ូល បង្កើនកូឡេស្តេរ៉ូលមិនល្អ (LDL) និងបន្ថយកម្រិតកូឡេស្តេរ៉ូលល្អ (HDL) ដែលរួមចំណែកបង្កើនហានិភ័យនៃជំងឺបេះដូង។

  • ពិបាកក្នុងការគេង

អ្នកអាចមានភាយចំហាយក្តៅៗលើមុខ ក ថ្ពាល់ បណ្តាលឱ្យបែកញើសខុសធម្មតា អំឡុងនៃការត្រៀមអស់វដ្តរដូវ ដែលធ្វើឱ្យអ្នកពិបាកក្នុងការគេងនៅពេលយប់។

Previous Post

ការកើតមានមុនខ្នងឥតបាត់… អាចបណ្តាលមកពីកត្តាទាំងនេះ!

Next Post

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឥណ្ឌូណេស៊ី នឹងចុះអនុស្សរណៈយោគយល់ទ្វេភាគី ក្នុងឆ្នាំ២០២៤នេះ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់
សុខភាព និង សម្ផស្ស

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

by Pisey Dim
ព្រហស្បតិ៍ កក្កដា 17th, 2025
ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)
របទជីវិត

ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

by Pisey Dim
ព្រហស្បតិ៍ កក្កដា 17th, 2025
អាហារទាំងនេះត្រូវបានគេណែនាំសម្រាប់អ្នកជម្ងឺគ្រុនឈាម
សុខភាព និង សម្ផស្ស

អាហារទាំងនេះត្រូវបានគេណែនាំសម្រាប់អ្នកជម្ងឺគ្រុនឈាម

by Kim Heng
ពុធ កក្កដា 16th, 2025
កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម
សុខភាព និង សម្ផស្ស

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

by Pisey Dim
ច័ន្ទ កក្កដា 14th, 2025
Load More
Next Post
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឥណ្ឌូណេស៊ី នឹងចុះអនុស្សរណៈយោគយល់ទ្វេភាគី ក្នុងឆ្នាំ២០២៤នេះ

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឥណ្ឌូណេស៊ី នឹងចុះអនុស្សរណៈយោគយល់ទ្វេភាគី ក្នុងឆ្នាំ២០២៤នេះ

ADVERTISEMENT

Recent.

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

សុក្រ កក្កដា 18th, 2025
ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ព្រហស្បតិ៍ កក្កដា 17th, 2025
ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ព្រហស្បតិ៍ កក្កដា 17th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (358)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (210)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (107)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (102)
  • សហគ្រិនភាព (17)
  • សុខភាព និង សម្ផស្ស (277)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (133)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (4)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.