ជម្ងឺតម្រងនោមរុំារ៉ៃ គឺជាជម្ងឺដែលកើតឡើងក្នុងរយ:ពេលយូរនៃការដំណើរការមិនប្រក្រតីរបស់តម្រងនោម។
វាកើតឡើងជារឿយៗនៅពេលដែលយើងមានវ័យចំណាស់។ វាអាចកើតឡើងលើជនជាតិគ្រប់ប្រភេទ ប៉ុន្តែវាកើតលើជនជាតិស្បែកខ្មៅ និងជនជាតិអាស៊ីខាងត្បូងញឹកញាប់ជាងគេ។
ជម្ងឺតម្រងនោមរុំារ៉ៃនឹងមានផលវិបាកកាន់តែខ្លាំងនៅពេលដែលតម្រងនោមឈប់ដំណើរការ។ ប៉ុន្កែមានមនុស្សជាច្រើនរស់នៅបានយូរ ប្រសិនបើមានការការពារ និងញាំថ្នាំបានត្រឹមត្រូវតាមវេជ្ជបញ្ជា ព្រមទាំងការផ្លាស់ប្តូរការរស់នៅនិងរបបអាហារ។
រោគសញ្ញារបស់ជម្ងឺតម្រងនោមរុំារ៉ៃ
ជាទូទៅជម្ងឺនេះមិនមានការលេចចេញរោគសញ្ញាអ្វីច្រើននោះទេនៅដំណាក់កាលដំបូង។ ការធ្វើតេស្តឈាម ឬទឹកនោមប្រចាំឆ្នាំអាចជួយក្នុងការតាមដាននូវការកើតឡើងមិនប្រក្រតីក្នុងរាងកាយរបស់អ្នកបាន ហើយការធ្វើតេស្តនេះក៏អាចជួយឱ្យអោយអ្នកការពារនូវជម្ងឺមួយចំនួនទាន់ពេលវេលា។
រោគសញ្ញាខ្លះៗនៃជម្ងឺតម្រងនោម៖
- ការអស់កម្លាំងជារឿយៗ
- ការហើមជើង ឬ ដៃ
- ពិបាកដកដង្ហើម ខ្វះអុកស៊ីសែន
- មានឈាមក្នុងទឹកនោម
- ការកើនឡើងសម្ពាធឈាម
- បាត់បង់ចំណង់អាហារ។ល។
មូលហេតុនៃជម្ងឺតម្រងនោម
ការកកើតរបស់ជម្ងឺតម្រងនោមនេះបណ្តាលមកពីបញ្ហាផ្សេងៗក្នុងរាងកាយដែលប៉ះពាល់លើតម្រងនោម និងជម្ងឺមួយចំនួនដែលធ្វើឱ្យតម្រងនោមខ្សោយ។
ទាំងអស់នេះជាមូលហេតុមួយចំនួននៃជម្ងឺតម្រងនោម៖
- ការឡើងសម្ពាធឈាម – យូរៗទៅ អាចធ្វើអោយសរសៃឈាមតូចៗនៅក្នុងតម្រងនោម និងបញ្ឈប់ដំណើរការបស់តម្រងនោម
- ជម្ងឺទឹកនោមផ្អែម-ជាតិស្ករច្រើនពេកនៅក្នុងឈាមរបស់អ្នកអាចបំផ្លាញមុខងារតូចៗនៅក្នុងតម្រងនោម
- ខ្លាញ់កើនឡើងខ្ពស់– នេះអាចធ្វើឱ្យពិបាកក្នុងការប្រមូលផ្តុំនៃស្រទាប់ខ្លាញ់នៅក្នុងសរសៃឈាមដែលផ្គត់ផ្គង់តម្រងនោមរបស់អ្នក ជាហេតុធ្វើឱ្យខ្លាញ់កើនឡើងខ្ពស់
- មុខងារតម្រងនោមមិនប្រក្រតី
- ជម្ងឺរលាកស្រោមខួរ – តម្រងនោមហើមរលាក
- គ្រួសក្នុងតម្រងនោម
- ការស្ទះតម្រងនោម ដូចជាការរីកធំនៃក្រពេញប្រូស្តាត
- ការប្រើប្រាស់ថ្នាំ(NSAIDs)រយ:ពេលយូរអង្វែង
ការការពារជម្ងឺតម្រងនោម
ជម្ងឺរុំរ៉ៃមួយចំនួនដែលអាចបណ្តាលឱ្យមានជម្ងឺតម្រងនោមដូចជា៖ ជម្ងឺទឹកនោមផ្អែម ឬ ជម្ងឺលើសសម្ពាធឈាម វាគឺជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ជាចាំបាច់។
បញ្ឈប់ការជក់បារី
ការជក់បារីធ្វើឱ្យមានហានីភ័យដល់សរសៃរឈាមបេះដូងដូចជា៖ ការគាំងបេះដូង ឬ ដាច់សរសៃរឈាមខួរក្បាល។ ទាំងអស់នេះជាកត្តាដែលធ្វើឱ្យមានបញ្ហាដល់ជម្ងឺតម្រងនោម។ ដូចនេះហើយ ទើបអ្នកត្រូវតែបញ្ឈប់ការជក់បារី។
របបអាហារសុខភាព
របបអាហារដែលមានសុខភាពល្អ និងមានតុល្យភាពអាចកាត់បន្ថយហានិភ័យនៃជម្ងឺតម្រងនោម ដោយរក្សាសម្ពាធឈាម និងកូលេស្តេរ៉ុលក្នុងកម្រិតដែលមានសុខភាពល្អ។
របបអាហារសុខភាព៖
- ផ្លែឈើ និងបន្លែ
- អាហារដែលរួមបញ្ចូលអាហារដែលមានជាតិម្សៅ ដូចជាដំឡូង នំបុ័ងគ្រាប់ធញ្ញជាតិ អង្ករ ឬប៉ាស្តា
- ទឹកដោះគោស្រស់
- សណ្តែក ត្រី ស៊ុត ឬសាច់ជាប្រភពនៃប្រូតេអ៊ីន
អ្នកក៏ត្រូវធ្វើការផ្លាស់ប្តូររបបអាហារដើម្បីជួយថែរក្សាសុខភាព កាត់បន្ថយជម្ងឺតម្រងនោម ដូចជាការកំណត់បរិមាណជាតិប្រៃនៅក្នុងរបបអាហាររបស់អ្នក។
គ្រប់គ្រងការទទួលទានគ្រឿងស្រវឹង
ការផឹកស្រាក្នុងបរិមាណច្រើនអាចបណ្តាលឱ្យសម្ពាធឈាមរបស់អ្នក និងកម្រិតកូឡេស្តេរ៉ុលកើនឡើង។
ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ការធ្វើលំហាត់ប្រាណទៀងទាត់អាចជួយកាត់បន្ថយសម្ពាធឈាមរបស់អ្នក និងកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជម្ងឺតម្រងនោម។
យ៉ាងហោចណាស់ 150 នាទី (2 ម៉ោង និង 30 នាទី) ដូចជាការជិះកង់ ឬការដើរហាត់ប្រាណជារៀងរាល់សប្តាហ៍ ឬធ្វើការងារឱ្យបែកញើស 2 ឬច្រើនថ្ងៃក្នុងមួយសប្តាហ៍ ដែលធ្វើឱ្យសាច់ដុំសំខាន់ៗទាំងអស់ដំណើរការល្អ (ជើង,ត្រគាក,ខ្នង,ពោះ, ទ្រូង,ស្មា និងដៃ)។
ប្រភព៖
“NHS. (2023, March 23). Kidney disease. Retrieved fromhttps://www.nhs.uk/conditions/kidney-disease/“