• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តំបន់ទេសចរណ៍ភ្នំសំពៅ នឹងត្រូវរៀបចំបំពាក់ភ្លើងពណ៌ដូចផ្សារត្រីបែបធម្មជាតិ

by Ken My
ច័ន្ទ ឧសភា 13th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

រមណីយដ្ឋានភ្នំសំពៅ ជារមណីយដ្ឋានមួយដែលទាក់ទាញភ្ញៀវទេសចរ ទៅ លេងកម្សាន្តមិនចេះជិន ណាយ ដោយសារតែនៅទីនោះ មានទេសភាពស្រស់ស្អាត ពោលគឺបានទៅកំសាន្តម្តងហើយ ចង់ទៅម្តងទៀត។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ តំបន់ទេសចរណ៍ភ្នំសំពៅនេះ ត្រូវបានរៀបចំ បំពាក់ ភ្លើងពណ៌កម្សាន្ត ពេលរាត្រី ឲ្យដូចជាផ្សាររាត្រី បែប ធម្មជាតិ ដើម្បីទាក់ទាំកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងទិសដៅដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរ ក្នុង និក្រៅស្រុក ឲ្យមកទស្សនាក្នុងខេត្តបាត់ដំបងបន្ថែមទៀត ខាងមន្ទីខេត្តបាន និងកំពុងខិតខំកែច្នៃតំបន់ទេសចរណ៍ ភ្នំសំពៅប្រែក្លាយជារមណីយដ្ឋាន ឈានមុខគេក្នុងខេត្តបាត់ដំបង ក្នុងឆ្នាំ២០២៤ នេះ។ ដើម្បីឲ្យពិភពលោក បានស្គាល់កាន់តែច្រើននូវផលិតផល និង ម្ហូបអាហារ ដែលជាស្នាដៃកូនខ្មែរ ខាងមន្ទីរខិតខំកែច្នៃ បន្ថែមទៀតនៅតំបន់ ភ្នំសំពៅលូន ពីសក្ដានុពល ដែលមានស្រាប់នៅតំបន់នេះឲ្យក្លាយជា រមណីយដ្ឋានឈានមុខគេនៅក្នុងខេត្តបាត់ដំបង។ នេះជាការបញ្ជាក់ឲ្យដឹងពីលោក ហម អរុណ អនុប្រធានមន្ទីទេសចរន៍ខេត្តបាត់ដំបង។

ការកែច្នៃបន្ថែមនេះ មានសាងសង់ជា ទូបដាក់តាំង លក់ផលិតផលក្នុងស្រុក( ភូមិមួយ ផលិតផលមួយ) រួម និងម្ហូបអាហារឆ្ងាញៗយ៉ាងសម្បូរបែបផងដែរ។ ជាក់ស្តែងបច្ចុប្បន្ន កំពុងតែសាងសង់ និងមានរៀបចំបំពាក់ភ្លើងពណ៌ សម្រាប់ភ្ញៀវកម្សាន្ត ពេលរាត្រី ដែលមើលទៅដាក់ដូចជា ផ្សាររាត្រី ដ៏ទំនើបបែបធម្មជាតិមួយ ធ្វើឲ្យអារម្មណ៍ភ្ញៀវទេសចរស្រស់ស្រាយ។ មិនតែប៉ុណ្ណោះ ចំពោះការកែច្នៃបន្ថែមនេះ គឺត្រូវបានសម្ពោធដាក់អោយដំណើរជាផ្លូវការកាលពីថ្ងៃទី ១១-១២ ឆ្នាំ២០២៤ តទៅ។

ភ្នំសំពៅ ជា​ឈ្មោះ​ភ្នំ​មួយ​ស្ថិត​ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង មាន​ចម្ងាយ ១២ គីឡូម៉ែត្រ​ពីទី​​រួម​ខេត្ត​​បាត់ដំបង ត្រូវ​បាន​ដាក់​បញ្ចូល​ជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ពេញ​និយម សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង​។ ភ្នំ​នេះ​មាន​ល្អាង​រហូតដល់​ ១២ ​ប្លែក​ពី​គ្នា​មាន​កម្ពស់​ប្រមាណ ១០០ ម៉ែត្រ កាំ​ជណ្ដើរ​ឡើង​ចំនួន ១០៣០ កាំ មាន​ទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ៥៧ ​(អតីតផ្លូវជាតិលេខ១០) ស្ថិត​ក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

នៅលើកំពូលភ្នំ មានវត្តមួយ ឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២ រួមមាន ៖ ១. ល្អាងផ្កាស្លា ២. ល្អាងគក់ទ្រូង ៣. ល្អាងខ្យល់ ៤. ល្អាង តែងខ្លួន ៥. ល្អាងល្ខោន ៦. ល្អាងជ្រៃ ៧. ល្អាងពេជ្រ ៨. ល្អាងខ្វែង ៩. ល្អាងប្រេង ១០. ល្អាងស្ថានីយ ឬល្អាងធំ ១១. ល្អាងក្បាលខ្មោច ១២. ល្អាងប្រចៀវ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមាន តែល្អាងផ្កាស្លា និងល្អាងល្ខោន។

នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗ មួយចំនួនទៀត ដែលមានជាប់ទាក់ទងនឹងរឿង ព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល នាងរំសាយសក់។ ភ្នំទាំងនោះមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល់ ។ អ្វីដែលពិសេសជាងនេះទៅទៀត ភ្នំសំពៅ មិនត្រឹមតែ ជារមណីយដ្ឋានធម្មជាតិ ដ៍មានប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងកម្សាន្តមួយ ដ៍ទាក់ទាញ ក្នុងចំណោម រមណីយដ្ឋានជាច្រើនក្នុងខេត្តបាត់ដំបង ។

ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះ ចេញពីល្អាង ។ អ្នកស្រុកតែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ពីព្រោះការហោះហើរ របស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស ។ ជារៀងរាល់ថ្ងៃ នៅមុនពេល សូរិយារៀបអស្តង្គត់ នៅចន្លោះម៉ោង ៥៖៣០ នាទី ដល់ម៉ោង ៦៖ ១៥ នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែល ហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូង ខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលនាំគ្នាអង្គុយរង់ចាំ ទស្សនាហ្វូងសត្វប្រជៀវរាប់លានក្បាលហើរចេញពីល្អាង សុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៍ អស្ចារ្យនេះ ។ ម្យ៉ាងវិញទៀតហ្វូងសត្វប្រជៀវទាំងអស់នោះត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយអាជ្ញាធរមូលដ្ឋាន ផងដែរ ៕​

Tags: តំបន់ទេសចរណ៍ជាតិ
Previous Post

ដើម្បីទទួលបានសុខភាពភ្នែកល្អ.. សូមទទួលទានប្រភេទអាហារទាំងនេះ!

Next Post

ទាំងនេះជាអ្វីដែលស្រ្តីគួរចៀសវាង ក្នុងកំឡុងពេលមករដូវប្រចាំខែ!

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥
កម្សាន្ត

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី
កម្សាន្ត

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

by Pisey Dim
អង្គារ កញ្ញា 30th, 2025
អបអរសាទរ ខួបលើកទី២ នៃការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក
កម្សាន្ត

អបអរសាទរ ខួបលើកទី២ នៃការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក

by Pisey Dim
ពុធ កញ្ញា 17th, 2025
សារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង នឹងបើកដំណើរការផ្លូវការក្នុងពេលឆាប់ៗនេះ
កម្សាន្ត

សារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង នឹងបើកដំណើរការផ្លូវការក្នុងពេលឆាប់ៗនេះ

by Pisey Dim
អង្គារ កញ្ញា 16th, 2025
Load More
Next Post
ទាំងនេះជាអ្វីដែលស្រ្តីគួរចៀសវាង ក្នុងកំឡុងពេលមករដូវប្រចាំខែ!

ទាំងនេះជាអ្វីដែលស្រ្តីគួរចៀសវាង ក្នុងកំឡុងពេលមករដូវប្រចាំខែ!

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.