• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល

by Ken My
អង្គារ ធ្នូ 17th, 2024
in បច្ចេកវិទ្យា និងនវានុវត្តន៍
325
SHARES
Share on FacebookShare on Twitter

ការរៀបចំឱ្យមានការចុះបញ្ជីថ្នាលឌីជីលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានគោលបំណង​សំខាន់ គឺដើម្បីជួយ និងមិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយ​ផ្អែក​​លើគោលការណ៍​ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំនោះឡើយ។ កម្មវិធីនេះធ្វើនាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នេះជាយន្តការដែលរាជរដ្ឋាភិ​បាលរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយនឹងរាជរដ្ឋា​ភិបាល ក្នុងការគិតគូរ​ និងជួយ​ ដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ ក៏បានពន្យល់បន្ថែមអំពី គុណតម្លៃ និងកញ្ចប់អត្ថប្រយោជន៍​ នៃ​ការ​ចុះ​ឈ្មោះចូលក្នុងប្រព័ន្ធចំនួន ៨ ដែល​រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងរៀបចំជួយដល់បង​ប្អូន​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនោះរួមមាន៖ ១/ ការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង, មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់, ២/ អ្នកសេដ្ឋកិច្ច​ក្រៅប្រព័ន្ធដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់​បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់, ៣/ ក្រោយចុះឈ្មោះ និងទទួលបានការអនុម័តរួច បងប្អូននឹង​ទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាការបញ្ជាក់នៃការទទួលស្គាល់តួនាទី និងការរួម​ចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ, ៤/ ការចុះឈ្មោះនេះ នឹងផ្តល់លទ្ធភាពឱ្យបងប្អូនបង្កើន​សមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការ​ចាប់យក​ជំនាញថ្មី, ៥/ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ ដើម្បីបើកទ្វារទៅកាន់សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថាន​ហិរញ្ញ​វត្ថុ ដើម្បីពង្រីកមុខរបរ ដោយចៀសវាងទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការ, ៦/ លទ្ធភាពក្នុងការ​ចូល​ជាសមាជិករបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ៧/ ការចុះឈ្មោះនេះ នឹងជួយរាជរដ្ឋាភិបាលក្នុងការកសាងទិន្ន​ន័យល្អ ដែលនឹងផ្តល់លទ្ធភាពដល់រដ្ឋក្នុងការផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងរហ័ស​ ជាពិសេសក្នុងអំពឡុងពេលនៃវិបត្តិនានា និង៨/ ការចុះឈ្មោះនេះ នឹងជួយសម្រួលដល់បងប្អូនឱ្យទទួល​បានការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។

ក្នុងនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះថា៖ «បងប្អូនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានអារម្មណ៍ស្ទាក់ស្ទើក្នុងការចុះឈ្មោះដោយខ្លាចជាប់កាតព្វកិច្ច ឬចំណាយផ្សេងៗ ខ្ញុំសូមបញ្ជាក់ទៅលើចំណុចនេះសាជាថ្មីគឺ ការចុះឈ្មោះរបស់អ្នកសេដកិច្ចក្រៅប្រព័ន្ធគឺអនុវត្តន៍តាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុងមិនមានការបង្ខិតបង្ខំ និងមិនមានការគិតថ្លៃអ្វីទាំងអស់ មិនមានដាក់ថាបងប្អូនត្រូវតែចុះ ដល់ថ្ងៃនេះ ថ្ងៃនោះ ត្រឹមឱសានវាទនេះហើយទទួលបន្ទុកទទួលអីគេទេ គឺស្ម័គ្រចិត្តទាំងស្រុង។ បងប្អូនឃើញបងប្អូនសិក្សាច្បាស់លាស់ ថាបានផលហើយមិនមានទទួលបន្ទយកអីទេ គឺស្ម័គ្រចិត្តហើយនេះគឺជាគោលការណ៍ដែលបានណែនាំតាំងពីដើម គឺហាមដាច់ខាតកុំឱ្យមានការជម្រុញ ឬបង្ខិតបង្ខំ គឺតាមការស្ម័គ្រចិត្ត ការចុះឈ្មោះនេះមិនតែឱ្យបងប្អូនទទួលបានអត្តសញ្ញាណផ្លូវការនោះទេ ប៉ុន្តែបើកផ្លូវឱ្យទៅកាន់ការរីកចម្រើនការគាំទ្រនានាផងដែរ»៕

ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធបានមានប្រសាសន៍ថា វេទិកាឌីជីថលនេះនឹងដោះស្រាយបញ្ហាជាបន្តបន្ទាប់នៃការខ្វះខាតទិន្នន័យសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ។លោកបានបន្ថែមថា «ការផ្លាស់ប្តូរទិន្នន័យឌីជីថលនេះនឹងអនុញ្ញាតឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាប្រឈមនានាដែលអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធជួបប្រទះ និងលើកកម្ពស់ផលិតភាព កំណើនអាជីវកម្ម និងការប្រកួតប្រជែងរបស់ពួកគេ រហូតដល់ពួកគេអាចបញ្ចូលទៅក្នុងវិស័យក្នុងប្រព័ន្ធបាន»។

Tags: បច្ចេកវិទ្យា
Previous Post

Marcus Rashford ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅ Manchester United

Next Post

Neymar បានប្រាប់មិត្តរួមក្រុមថាគាត់នឹងចូលរួមជាមួយ Inter Miami នៅរដូវក្ដៅនេះ

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា
បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

by Choraney Duong
អង្គារ មេសា 1st, 2025
ធនាគារជាតិនៃកម្ពុជាស្នើភាគីចិនគាំទ្រការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរវាងកម្ពុជា និងចិន
បច្ចេកវិទ្យា និងនវានុវត្តន៍

ធនាគារជាតិនៃកម្ពុជាស្នើភាគីចិនគាំទ្រការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរវាងកម្ពុជា និងចិន

by Ken My
អង្គារ ធ្នូ 10th, 2024
កម្មវិធី Cyberport Entrepreneurship Programs ឆ្នាំ 2024 ត្រូវបានបញ្ចប់ដោយជោគជ័យ
បច្ចេកវិទ្យា និងនវានុវត្តន៍

កម្មវិធី Cyberport Entrepreneurship Programs ឆ្នាំ 2024 ត្រូវបានបញ្ចប់ដោយជោគជ័យ

by ChiChi
សុក្រ ធ្នូ 6th, 2024
នាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយ Mastercard ដើម្បីងាយស្រួលដល់អ្នកទេសចរអន្តរជាតិ
បច្ចេកវិទ្យា និងនវានុវត្តន៍

នាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយ Mastercard ដើម្បីងាយស្រួលដល់អ្នកទេសចរអន្តរជាតិ

by Ken My
ពុធ វិច្ឆិកា 13th, 2024
Load More
Next Post
Neymar បានប្រាប់មិត្តរួមក្រុមថាគាត់នឹងចូលរួមជាមួយ Inter Miami នៅរដូវក្ដៅនេះ

Neymar បានប្រាប់មិត្តរួមក្រុមថាគាត់នឹងចូលរួមជាមួយ Inter Miami នៅរដូវក្ដៅនេះ

ADVERTISEMENT

Recent.

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍

ជម្ងឺថប់បារម្មណ៍

ច័ន្ទ ឧសភា 12th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (356)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (208)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.