• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ទម្លាប់ធ្វើរឿងទាំងនេះជាញឹកញយ អ្នកនឹងឆាប់ចាស់មុនអាយុមិនខាន

របៀបនៃការរស់នៅក្នុងបរិបទជីវិតគឺមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពរាងកាយ និងសុខភាពស្បែករបស់មនុស្ស

by Pisey Dim
សៅរ៍ មីនា 16th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ភាពចាស់គឺជៀសមិនរួចឡើយ។ មនុស្សគ្រប់គ្នាតែងតែមានទម្លាប់នៃរស់នៅប្រចាំថ្ងៃរៀងៗខ្លួន ទម្លាប់ទាំងនោះអាចជាទម្លាប់អាក្រក់ ឬ ទម្លាប់ល្អ ហើយជះឥទ្ឋិពលទៅលើសុខភាព និងសម្រស់អាស្រ័យលើការសម្រេចចិត្តជ្រើសរើសរបស់ពួកគេ។

ប៉ុន្តែ តើអ្នកដឹងទេថាមានទម្លាប់មួយចំនួនដែលធ្វើឲអ្នកមើលទៅចាស់ជាងវ័យ?

ទម្លាប់ប្រចាំថ្ងៃជាច្រើនរបស់អ្នកអាចជាមូលហេតុបង្កឲមានស្នាមជ្រីវជ្រួញ​នៅលើរង្វង់ផ្ទៃមុខដ៏ស្អាតផូរផង់ និងស្បែកដងខ្លួនមានសភាពស្រអាប់ បង្កស្នាមអ៊ុចខ្មៅ និងប្រេះស្រកាជាខ្លាំង ដែលប្រហែលជាអ្នកពុំសូវបានស្វែងយល់អំពីវា។

ខាងក្រោមនេះជាទម្លាប់ប្រចាំថ្ងៃ ដែលធ្វើឲអ្នកឆាប់ចាស់មុនអាយុ ៖

1.     របបអាហារមិន​ល្អ​ 

អាហារដែលមានផ្ទុកសារជាតិជាតិខ្លាញ់ ជាតិកាហ្វេអ៊ីន និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ មិនមែនជាជម្រើសអាហារល្អចំពោះសុខភាពរបស់អ្នកនោះទេ។ អាហារទាំងនេះ ជាមេរោគដ៏អាក្រក់​ដែលពន្លឿនដំណើរការនៃភាពចាស់។

2.     ការទទួលទានជាតិស្ករច្រើនពេក

ការ​ទទួលទានជាតិ​ស្ករ​ច្រើន​អាច​ធ្វើ​ឱ្យ​អ្នក​មើលទៅ​ចាស់ជាងវ័យ ក្រោមមូលហេតុជាច្រើនដូចជា  ម៉ូលេគុលស្ករបណ្តាលឱ្យ Glycation នៃកូឡាជែនក្នុងកោសិកាសិរីរាង្គស្បែកថយចុះ ហើយដំណើរការមួយនេះនាំឱ្យមានការបំផ្លាញកូឡាជែនស្ទើរតែទាំងស្រុងនៅក្នុងសាពារង្គកាយរបស់អ្នក។

3.     ទទួលទានដំណេកមិនគ្រប់គ្រាន់

ការគេងមិនគ្រប់គ្រាន់ប៉ះពាល់ស្បែកមុខ និងរូបរាយកាយយ៉ាងខ្លាំង វាបានបំផ្លាញកម្រិត pH នៃស្បែកដែលបណ្តាលឱ្យមុខងាររបាំងស្បែករបស់អ្នកត្រូវបានថយចុះ ខ្វះជាតិទឹក ខ្មៅស្រអាប់ និងចាស់ជាងវ័យ លើសពីនេះវាអាចឈានដល់ការបង្កឱ្យមានស្នាមក្រហមអ៊ុចៗនៅលើស្បែកផងដែរ។

4.     សេពគ្រឿងស្រវឹង

ជាតិអាល់កុលដែលមានផ្ទុកនៅក្នុង​ ស្រា និងស្រាបៀរអាចបំផ្លិចបំផ្លាញ នូវវីតាមីនក្នុងសារពាង្គកាយរបស់អ្នក និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ការសេពគ្រៀងស្រវឹង​បានជះឥទ្ធិពលអាក្រក់ចំពោះស្បែកយ៉ាងខ្លាំង  វាអាចធ្វើឱ្យស្បែករបស់អ្នកមាន​សភាពស្នាមជ្រីវជ្រួញ ហើមសាច់ និងខ្វះជាតិទឹកក្នុងស្បែក ដែលបង្កទៅជាស្បែកស្ងួត។ ប្រសិនបើអ្នកទទួលទានជារៀងរាល់ថ្ងៃរបស់អ្នក នោះវាកាន់តែបង្កហានិភ័យខ្ពស់ដល់សុខភាព។

ការជ្រើសរើស របបអាហារល្អ ធ្វើលំហាត់ប្រាណជាប្រចាំ ទទួលដំណេកគ្រប់គ្រាន់ និងចៀសវាងការទទួលភេសជ្ជៈដែលផ្ទុកសារជាតិស្ករច្រើន រួមទាំង​កត្តា​ផ្សេងៗមួយចំនួន​ទៀត​អាច ធ្វើឱ្យ​យើងទទួលបានសុខភាពរាងកាយ ក៏ដូចជាសុខភាពស្បែកល្អប្រសើរ​ ដែលប្រាក់កាសមិនអាចទិញដូរបាន។

ដូច្នេះហើយ វាជារឿងសំខាន់សម្រាប់អ្នកក្នុងបង្កើតទម្លាប់ប្រចាំថ្ងៃឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ចៀសវាងការបំផ្លាញសុខភាពស្បែករបស់អ្នកដោយពុំដឹងខ្លួន៕

Previous Post

សម្រាប់ស្ត្រីទាំងឡាយដែលព្រងើយកន្តើយនឹង សិច ត្រូវ​មក​ដឹងរឿង​ទាំង​នេះមុនសិន!

Next Post

តោះសម្គាល់ ប្រសិនបើកូនរបស់អ្នកមានចំណុច ៥ នេះ បញ្ជាក់ថាគេមាន IQ ខ្ពស់ អនាគតនឹងល្អ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម
សុខភាព និង សម្ផស្ស

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

by Pisey Dim
ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?
របទជីវិត

ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?

by Pisey Dim
ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?
សុខភាព និង សម្ផស្ស

ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?

by Kim Heng
ព្រហស្បតិ៍ កក្កដា 10th, 2025
ហេតុអ្វីគ្រូពេទ្យតែងឲ្យអ្នកជម្ងឺឧស្សហ៍ហាត់ប្រាណ?
សុខភាព និង សម្ផស្ស

ហេតុអ្វីគ្រូពេទ្យតែងឲ្យអ្នកជម្ងឺឧស្សហ៍ហាត់ប្រាណ?

by Kim Heng
សុក្រ កក្កដា 11th, 2025
Load More
Next Post
តោះសម្គាល់ ប្រសិនបើកូនរបស់អ្នកមានចំណុច ៥ នេះ បញ្ជាក់ថាគេមាន IQ ខ្ពស់ អនាគតនឹងល្អ

តោះសម្គាល់ ប្រសិនបើកូនរបស់អ្នកមានចំណុច ៥ នេះ បញ្ជាក់ថាគេមាន IQ ខ្ពស់ អនាគតនឹងល្អ

ADVERTISEMENT

Recent.

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?

ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?

ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?

ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?

ព្រហស្បតិ៍ កក្កដា 10th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (210)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (106)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (102)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (274)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (133)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.