គណនីហ្វេកបុក តារាសម្តែងដ៏មានកេរ្តិ៍ឈ្មោះល្បី ទឹម រដ្ឋា បានបង្ហោះបង្អួតខោអាវឈុតស្ទីល Couple ជាមួយកូនស្រីដ៏ស្រស់ស្អាតផ្ទុះការសរសើរពីហ្វេនៗគ្រប់ៗគ្នា។ ស្ទីលឈុតដែលនាងបានជ្រើសយកមកស្លៀកជាឈុតជាមួយកូនស្រឺ គឺបែបសាមញ្ញប៉ុន្តែស្រស់ស្អាត និងមើលទៅបង្កប់ហ្វេសសិននៅក្នុងឈុតនោះផងដែរ ដោយមានអាវខ្មៅខ្សែដៃតូច ជាមួយខោអៀមឈុតខូវប៊យពណ៌ផ្ទៃមេឃឆ្លុះសាច់ថ្លា អមនឹងស្បែកជើងប៉ាត់តាពណ៌សស្គុះជាមួយកូនស្រីជាទីស្រឡាញ់តែមួយគត់របស់ខ្លួន។
ក្រោយសាងចំណងអាពាហ៍ពិពាហ៍បានរយៈពេល ២ឆ្នាំជាមួយស្វាមី កាលពីឆ្នាំ ២០២២ តារាងសម្តែង ទឹម រដ្ឋា ទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតមួយរូប ។ នាងបានលើកបង្ហាញថា នេះជាបំណងប្រាថ្នាមួយនៅក្នុងជីវិតដែលត្រូវបានសម្រេច ដោយការស្លៀកសម្លៀកបំពាក់ជាឈុត Couple ជាមួយកូនរបស់ខ្លួន ព្រោះការលេងស្ទីលសម្លៀកបំពាក់គូស្នេហ៍ជាមួយកូនៗបែបនេះ គឺមើលទៅពិតជាស្រស់ស្អាត និងបានបំផុសក្តីស្រឡាញ់មិនអាចកាត់ថ្លៃបានរវាងអ្នកម្តាយ និងកូនតាមរយៈស្ទីលហ្វេសសិន។
គួរបញ្ជាក់ផងដែរ អ្នកនាង ទឹម រដ្ឋា គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពនៅក្នុងសិល្បៈរយៈពេល ១០ឆ្នាំជាងហើយ ប៉ុន្តែក្រោយរៀបចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមី មហាជនទទួលបានការចាប់អារម្មណ៍ថាធ្នកនាងបានសម្រាក និងបាត់មុខពីសិល្បៈឈឹង។