ការប្រើប្រាស់សំលៀកបំពាក់ គឺមានបែបផែនទៅតាមសម័យកាល រដូវកាល ក៏ដូចជាកាលៈទេសៈ។ សម្រាប់ក្រុមមនុស្សនៅលោកខាងលិច ពួកគេមានរបៀបស្លៀកពាក់ច្រើនជាង១រដូវ។ ដោយឡែក កម្ពុជា ហាក់មិនមានការបែងចែកឲ្យដាច់ស្រឡះនោះទេ រវាងសំលៀកបំពាក់រដូវកាលធំ តែមានបែងចែក តាមពិធីដូចជា មង្គលការ ជប់ ឬបុណ្យទានជាដើម។
ប៉ុន្តែបច្ចុប្បន្នក្រោមឥទ្ធិពលនៃសាកលភាវូបនីយកម្ម និងការកើនឡើងគុណភាពជីវិតដោយផ្នែកលើកត្តាសេដ្ឋកិច្ចផង ក្រុមមនុស្សសម័យថ្មី ចាប់ផ្ដើមទទួលយកការបែងចែកសំលៀកបំពាក់តាមរដូវកាលធំបណ្ដើរៗ ពិសេសគឺម៉ូតរដូវក្ដៅ។
ក្នុងអត្ថបទនេះ ឡេឌីស៍ នឹងនាំអារម្មណ៍ប្រិយមិត្តទៅកត់សម្គាល់ពីម៉ូតរដូវក្ដៅរបស់សិល្បការិនីល្បីៗរបស់ខ្មែរ មានដូចជាកញ្ញា ពេជ្រ វត្តី កញ្ញា សាន កុសុមៈ និង សិទ្ធីកា។ ពួកគេរំលេចសំលៀកបំពាក់រដូវក្ដៅ ពេលចូលរួមក្នុងកម្មវិធីដាក់ចេញសំលៀកបំពាក់រដូវក្ដៅរបស់ហាងសំលៀកបំពាក់ធំមួយនៅរាជធានីភ្នំពេញ។ ឥឡូវកត់សម្គាល់ទាំងអស់គ្នា៖