• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ម្ដាយ​ឪពុក ត្រូវ​តាម​ដានសុខភាពកូនៗ តាម​បញ្ហាទាំង​នេះ ​ដែល​កើត​មាន​ពេល​ស្ថិតក្នុងដំណេក

by Pisey Dim
ច័ន្ទ មេសា 29th, 2024
in ភាពជាមាតា
325
SHARES
Share on FacebookShare on Twitter

ទារក និងកុមារតម្រូវឱ្យគេងយ៉ាងតិច 9 ម៉ោងជារៀងរាល់យប់។ បញ្ហានៃការគេង និងការគេងមិនបានគ្រប់គ្រាន់អាចជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការលូតលាស់ខួរក្បាល និងសរីរាង្គរូបកាយរបស់កុមារ ហើយអាចបង្កជាបញ្ហាដល់ពួកគេនៅក្នុងទំនាក់ទំនងសង្គម សាលារៀន ទីកន្លែងផ្សេងៗក្នុងអំឡុងពេលចុះកម្មសិក្សានៅខាងក្រៅ។

ការគេងមិនលក់ អាចបណ្តាលឱ្យកើតមានបញ្ហាមួយចំនួនដូចជា ៖

• បង្កឱ្យមានគ្រោះថ្នាក់ដល់សរីរាង្គកាយ និងបង្ករបួសឬជំងឺមួយចំនួន
• មានបញ្ហាអាកប្បកិរិយា
• មួរម៉ៅ ខឹង និងយំច្រើន
• មានបញ្ហានៃការចងចាំ ការផ្តោតអារម្មណ៍ទៅការសិក្សា
• មានបញ្ហានៃការអនុវត្ត និងឆ្លើយតបប្រតិកម្មយឺត

សញ្ញាណខាងក្រោមនេះ កំពុងឆ្លុះបង្ហាញទៅកាន់ឪពុកម្តាយគ្រប់រូបថា កូនតូចៗរបស់អ្នកកំពុងមានបញ្ហាដំណេកហើយ។ ចូរអ្នកកត់សម្គាល់ និងធ្វើការពិគ្រោះជាមួយគ្រូពេទ្យកុមារដើម្បីស្វែងរកដំណោះស្រាយ ចៀសវាងការវិវត្តន៏ទៅរកបញ្ហាធ្ងន់ធ្ងរជាងនេះ ៖

• ស្រមុកខ្លាំង
• មានការបង្អាក់ដង្ហើមក្នុងអំឡុងពេលគេង
• ភ្ញាក់ពាក់កណ្តាលដំណេក
• មានបញ្ហាដំណេកនៅពេលថ្ងៃ
• មមើរ យំ ឬមានសុបិន្តអាក្រក់
• ការកកិតធ្មេញ
• គេងរើខ្លាំង
• គេងមិនលក់

ទាំងនេះអាចជាដំណោះស្រាយបឋមនៅផ្ទះដែលឪពុកម្តាយគ្រប់រូបអាចសាកល្បងអនុវត្តបានចំពោះកូនតូចៗដែលមានបញ្ហាដំណេកដូចខាងលើ ហើយប្រសិនបើពួកគេមិនមានភាពប្រសើរឡើងចំពោះការគេងនោះទេ សូមជួបពិនិត្យពិគ្រោះជាមួយគ្រូពេទ្យកុមារជាបន្ទាន់ ៖

1. បង្កើតកាលវិភាគ និងកំណត់ម៉ោងក្នុងការចូលគេងឱ្យបានទៀងទាត់ ហើយបង្កើតវាជាទម្លាប់មួយដែលចាំបាច់។

2. បង្កើតទម្លាប់ល្អៗមុនចូលគេង ដូចជា ងូតទឹកក្តៅ អានសៀវភៅ និយាយរឿងនិយាយាជាដើម

3. រយៈពេល 6 ម៉ោងមុនចូលគេង សូមកុំឱ្យកូនរបស់អ្នកញុំាអាហារ ឬភេសជ្ជៈណាដែលមានផ្ទុកជាតិកាហ្វេអ៊ីន

4. កម្រិតសីតុណ្ហភាពក្នុងបន្ទប់គេងឱ្យបានសមល្មមមានផាសុកភាព គ្មានសម្លេងរំខាន ហើយបើកភ្លើងរាត្រីហ៊ឹមៗ មិនងងឹតខ្លាំងពេក

5. ចៀសវាងការផ្តល់អាហារច្រើនដល់កុមារនៅពេលកៀកម៉ោងចូលគេង

6. មិនគួរឱ្យកុមារមើលនទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទ ខណៈពេលដែកកំពុងរៀបគេង

7. សូមដាក់ឱ្យទារកនិងកុមារគេងនៅពេលដែលពួកគេលេងអស់កម្លាំងខ្លាំង

Previous Post

អ្នកច្នៃម៉ូដ និង​គ្រូ​បង្ហាត់ម៉ូដែល អូលីវ៉ា គង់ ត្រៀម​​នាំ​យក​វប្បធម៌ខ្មែរ​ទៅ​ចូល​រួម​មហោស្រពទីក្រុង Cannes

Next Post

ក្រុមហ៊ុនវិនិយោគបរទេសជាង ៧០% មានសុទិដ្ឋិនិយមចំពោះឱកាសទីផ្សារនៅប្រទេសចិន

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ចិញ្ចឹមកូន ដោយបណ្តុះសមត្ថភាពពិសេស តាមរយៈ វិធីទាំង ៥
ភាពជាមាតា

ចិញ្ចឹមកូន ដោយបណ្តុះសមត្ថភាពពិសេស តាមរយៈ វិធីទាំង ៥

by Pisey Dim
សុក្រ មករា 24th, 2025
៥ វិធី បង្កើតទម្លាប់ឆ្លុះបញ្ចាំងឡើងវិញសម្រាប់កូនរបស់អ្នក
ភាពជាមាតា

៥ វិធី បង្កើតទម្លាប់ឆ្លុះបញ្ចាំងឡើងវិញសម្រាប់កូនរបស់អ្នក

by Pisey Dim
សុក្រ មករា 24th, 2025
ភាពវិជ្ជមាននៃរូបរាងកាយ របស់កុមារ និងយុវវ័យ
ភាពជាមាតា

ភាពវិជ្ជមាននៃរូបរាងកាយ របស់កុមារ និងយុវវ័យ

by Pisey Dim
ព្រហស្បតិ៍ មករា 23rd, 2025
សុវត្ថិភាពកូនតូចៗ នៅលើប្រព័ន្ធអ៊ីនធើណេត
ភាពជាមាតា

សុវត្ថិភាពកូនតូចៗ នៅលើប្រព័ន្ធអ៊ីនធើណេត

by Pisey Dim
សុក្រ មករា 24th, 2025
Load More
Next Post
ក្រុមហ៊ុនវិនិយោគបរទេសជាង ៧០% មានសុទិដ្ឋិនិយមចំពោះឱកាសទីផ្សារនៅប្រទេសចិន

ក្រុមហ៊ុនវិនិយោគបរទេសជាង ៧០% មានសុទិដ្ឋិនិយមចំពោះឱកាសទីផ្សារនៅប្រទេសចិន

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.