• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

បណ្តុំអាហារសម្រាប់សុខភាពថ្លើមទាំង 7 ដែលអ្នកគួរបង្កើនការបរិភោគជាប្រចាំ

by Pisey Dim
សៅរ៍ សីហា 17th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ថ្លើមពិតជាមានសារសំខាន់ណាស់នៅក្នុងរាងកាយមនុស្សយើង ព្រោះវាបានដើរតួនាទីក្នុងការបំបែកកាបូអ៊ីដ្រាត កម្ចាស់ជាតិពុល និងបង្កើតគ្លុយកូស។ ប្រសិនបើថ្លើមដំណើរការមិនប្រក្រតី ឬចុះខ្សោយ អ្នកអាចនឹងប្រឈមជាមួយជំងឺរ៉ាំរ៉ៃរួមមាន បញ្ហារំលាយអាហារ និងជំងឺទឹកនោមផ្អែមទី 2 ជាដើម។ ដូច្នេះដើម្បីឲ្យថ្លើមមានសុខភាពល្អ យើងត្រូវត្រួតពិនិត្យទៅលើរបបអាហារប្រចាំថ្ងៃ ហើយទាំងនេះគឺជាអាហារដែលអ្នកគួរទទួលទានក្នុងការទទួលបានសុខភាពថ្លើមល្អ ៖

1. កាហ្វេ

ការសិក្សាបានបង្ហាញ កាហ្វេពិតជាមានអត្ថប្រយោជន៍ដល់សុខភាពថ្លើម ហើយការផឹកកាហ្វេរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យជំងឺថ្លើមរ៉ាំរ៉ៃ និងជួយការពារថ្លើមពីការខូចខាត។ ម៉្យាងទៀតកាហ្វេអាចកាត់បន្ថយការកើនឡើងជាតិខ្លាញ់ក្នុងថ្លើម និងបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងថ្លើម ហើយសមាសធាតុក្នុងកាហ្វេក៏អាចជួយអង់ស៊ីមថ្លើមក្នុងការកំចាត់សារធាតុបង្កមហារីកដែរ។

2. តែបៃតង

តែបៃតងអាចជួយកាត់បន្ថយជាតិខ្លាញ់ ប្រឆាំងនឹងអាការៈ Oxidative Stress និងបន្ថយរោគសញ្ញាផ្សេងៗនៃជំងឺខ្លាញ់រុំថ្លើម។

3. ខ្លាញ់ត្រី

ការទទួលទានត្រីដែលមានខ្លាញ់ច្រើនសម្បូរអាស៊ីតខ្លាញ់អូមេហ្គា ជាខ្លាញ់ល្អអាចជួយបន្ថយការរលាកថ្លើម ការពារមិនឲ្យកើនជាតិខ្លាញ់ក្នុងថ្លើម និងរក្សាកម្រិតអង់ស៊ីមក្នុងថ្លើម។

4. ប្រេងអូលីវ

ការបន្ថែមប្រេងអូលីវទៅក្នុងរបបអាហារប្រចាំថ្ងៃក៏អាចចូលរួមកាត់បន្ថយអាការ Oxidative Stress និងជួយដំណើរថ្លើមឲ្យប្រសើរជាងមុន។

5. ខ្ទឹមស

ការបន្ថែមខ្ទឹមសទៅក្នុងរបបអាហារក៏អាចជួយដល់ថ្លើម។ ការសិក្សាមួយបង្ហាញថាការញ៉ាំខ្ទឹមសអាចសម្រកទម្ងន់ និងបន្ថយជាតិខ្លាញ់នៃអ្នកមានជំងឺខ្លាញ់រុំថ្លើមមិនមែនដោយសារការផឹកស្រា។ នេះដោយសារតែជំងឺខ្លាញ់រុំថ្លើមមិនមែនដោយសារការផឹកស្រាបង្កដោយការធាត់ជ្រុល។

6. ផ្លែបឺរី

ពពួកផ្លែបឺរី រួមមាន Blueberry, Raspberry និងCranberry ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម “Polyphenols” ដែលអាចការពារថ្លើមពីការខូចខាត។

7. ផ្លែក្រូចថ្លុង

ដោយវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម Naringin និងNaringenin ក្នុងការជួយការពារថ្លើម បន្ថយការរលាកថ្លើម និងការពារកោសិកាថ្លើម។ សារធាតុទាំងនេះក៏អាចកាត់បន្ថយការកើននៃខ្លាញ់ក្នុងថ្លើម និងបង្កើនអង់ស៊ីមដុតបំផ្លាញជាតិខ្លាញ់។

Previous Post

មកដឹងវិធីធម្មជាតិ ជួយបំបាត់អាការតឹងច្រមុះ និងហៀរសំបោរយ៉ាងមានប្រសិទ្ធិភាព

Next Post

ក្នុងរយៈពេល ៧ខែនេះទំហំពាណិជ្ជកម្ម កម្ពុជា-អឺរ៉ុប បានកើនដល់ជាង ៣ពាន់លានដុល្លារ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ធ្វើដូចម្តេចទើបអាចគ្រប់គ្រងហិរញ្ញវត្ថុបានល្អ កំឡុងពេលសិក្សានៅបរទេស?
សង្គម

ធ្វើដូចម្តេចទើបអាចគ្រប់គ្រងហិរញ្ញវត្ថុបានល្អ កំឡុងពេលសិក្សានៅបរទេស?

by Pisey Dim
អង្គារ សីហា 26th, 2025
ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់
សុខភាព និង សម្ផស្ស

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

by Pisey Dim
ព្រហស្បតិ៍ កក្កដា 17th, 2025
ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)
របទជីវិត

ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

by Pisey Dim
ព្រហស្បតិ៍ កក្កដា 17th, 2025
អាហារទាំងនេះត្រូវបានគេណែនាំសម្រាប់អ្នកជម្ងឺគ្រុនឈាម
សុខភាព និង សម្ផស្ស

អាហារទាំងនេះត្រូវបានគេណែនាំសម្រាប់អ្នកជម្ងឺគ្រុនឈាម

by Kim Heng
ពុធ កក្កដា 16th, 2025
Load More
Next Post
ក្នុងរយៈពេល ៧ខែនេះទំហំពាណិជ្ជកម្ម កម្ពុជា-អឺរ៉ុប បានកើនដល់ជាង ៣ពាន់លានដុល្លារ

ក្នុងរយៈពេល ៧ខែនេះទំហំពាណិជ្ជកម្ម កម្ពុជា-អឺរ៉ុប បានកើនដល់ជាង ៣ពាន់លានដុល្លារ

ADVERTISEMENT

Recent.

អត្ថប្រយោជន៍នៃការសិក្សានៅបរទេស

អត្ថប្រយោជន៍នៃការសិក្សានៅបរទេស

ពុធ សីហា 27th, 2025
ធ្វើដូចម្តេចទើបអាចគ្រប់គ្រងហិរញ្ញវត្ថុបានល្អ កំឡុងពេលសិក្សានៅបរទេស?

ធ្វើដូចម្តេចទើបអាចគ្រប់គ្រងហិរញ្ញវត្ថុបានល្អ កំឡុងពេលសិក្សានៅបរទេស?

អង្គារ សីហា 26th, 2025
ភូមិខ្មែរ អ្នកធ្វើ គឺជាផ្សារដែលបង្កើតឡើងដោយកូនខ្មែរ ១០០%

ភូមិខ្មែរ អ្នកធ្វើ គឺជាផ្សារដែលបង្កើតឡើងដោយកូនខ្មែរ ១០០%

អង្គារ សីហា 26th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (368)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (180)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (213)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (108)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (105)
  • សហគ្រិនភាព (20)
  • សុខភាព និង សម្ផស្ស (278)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (134)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.