បារ (Bars) នៅទីក្រុងហុងកុងបានលិចរូបរាងឡើងបន្តបណ្តាក់គ្នា ដើម្បីជាទីកន្លែងកំសាន្តនាពេលរាត្រីសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិក្នុងការជួបជុំកម្មវិធី ជជែកកំសាន្ត ក៏ដូចជាទទួលបាននូវបរិយាកាសបែបថ្មី អមជាមួយទេសភាពនៅក្នុងហាងដ៏ស្រស់ត្រកាល។
សម្រស់នៃបាររាត្រីនៅក្នុងទីក្រុងហុងកុង បានក្លាយខ្លួនជាជម្រើសល្អបំផុតបន្ទាប់ពីថ្ងៃដ៏យូរនៃភាពហត់នឿយនៅកន្លែងធ្វើការរបស់ប្រជាជនហុងកុង និងភ្ញៀវទេសចរអន្តរជាតិក៏អាចមកទទួលនូវបរិយាកាសរ៉ូមែនទិច រួមទាំងអាហារដ៏សម្បូរបែប មីនុយស្រាក្រឡុករសជាតិប្លែកៗ ជាពិសេសទទួលយកបទពិសោធន៍ថ្មីរបស់បារនៅទីក្រុងហុងកុង ប្រទេសចិន។
Ella
នៅបាររាត្រី Ella ភ្ញៀវអាចសាកល្បងស្រាក្រឡុកអាមេរិកខាងត្បូង ដើម្បីក្រេបរសជាតិដ៏សម្បូរបែបរបស់វាផ្ទាល់។ ផ្តល់បរិយាកាសថ្មីជូនខ្លួនឯងជាមួយនឹងភេសជ្ជៈមួយនៅជាប់ដៃ ស្តាប់សំឡេងដ៏រស់រវើកនៃតន្ត្រីច្រៀងបន្តផ្ទាល់ ដែលឧទ្ទិសដល់ម្ចាស់ក្សត្រីនៃចង្វាក់ Jazz តាមរយៈការសម្តែងសិល្បៈផ្សេងៗ ពីថ្ងៃពុធ ដល់ថ្ងៃសៅរ៍ចាប់ពីម៉ោង 8 យប់តទៅ។
- ទីតាំង : 26/F, HCode, 45 Pottinger Street, Central, Hong Kong
Qura
Qura គឺជាបារទើបលិចរូបរាងឡើងថ្មីបំផុតនៅ Regent Hong Kong។ បាររាត្រី នេះបានផ្តល់ជូននូវជម្រើសមុខម្ហូប ស្រា និងស៊ីហ្គា (Cigars) ដល់ភ្ញៀវយ៉ាងល្អឥតខ្ចោះ វាជាកន្លែងសម្រាប់អ្នកដែលមានបំណងចង់រកកន្លែងកក់ក្ដៅដើម្បីជជែកកំសាន្តអមជាមួយភេសជ្ជៈនៅជាប់នឹងដៃ។ ក្នុងនាមជាជម្រកដ៏ប្រណិត “Qura” ភ្ញៀវត្រូវស្លៀកពាក់សំលៀកបំពាក់ឆើតឆាយឆ្លាតវៃ ដើម្បីបំពេញបទពិសោធន៍នៃរាត្រីដ៏អស្ចារ្យ។
- ទីតាំង : Lobby, Regent Hong Kong, 18 Salisbury Road, Tsim Sha Tsui, Hong Kong
The Mansion
មិនថាអ្នកចូលចិត្តពិសាស្រាពេលរាត្រី ចូលរួមកម្មវិធីជប់លៀង ការកម្សាន្តក្លឹប The Mansion គឺជាជម្រើសដ៏សាកសមបំផុតសម្រាប់អ្នក។ នៅទីនេះគឺផ្នែកមួយ ដែលបំផុសគំនិតពីបារកាបារ៉េត (Retro Cabaret Bars)បែបអតីតកាល។ ដើម្បីធ្វើឱ្យពេលរាត្រីរបស់អ្នកកាន់តែមានបរិយាកាសដ៏អស្ចារ្យ ភ្ញៀវអាចរាំលេងកំសាន្តនៅលើកម្រាលព្រំរាំ និងបន្ថែមភាពទាក់ទាញខាងល្ខោនដោយមានការសម្ដែងរបាំរៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។
- ទីតាំង : G/F, 77 Wyndham Street, Central, Hong Kong
JK on the 5th
គឺជាហាងច្របាច់បញ្ចូលគ្នារវាងកាហ្វេផ្កាយរណប និងបាររាត្រី Pedder Arcade ថ្មី។ ហាងនេះបានបម្រើភ្ញៀវជាមួយនឹងម្ហូបដ៏សម្បរបែបតាមរយៈ Jimmy’s Kitchen ដែលទើបនឹងបើកថ្មី រួមទាំងមានកន្លែងក្រឡុកស្រាដោយផ្ទាល់ខ្លួននៅជាន់ក្រោម។ បារ JK on the 5th ផ្តោតសំខាន់គឺទៅលើស្រាវីស្គី និងស្រាសំប៉ាញផ្តាច់មុខ ដែលមានប្រភពមកពីអ្នកផលិតល្អបំផុតនៅក្នុងពិភពលោក។
- ទីតាំង : 5/F, Pedder Building, 12 Pedder Street, Hong Kong
Draft Land (Causeway Bay)
បារតៃវ៉ាន់ដ៏ពេញនិយម “Draft Land” កំពុងស្វាគមន៍ដល់អ្នកដែលនិយមទទួលទានស្រា ជាមួយនឹងការបើកទីតាំងថ្មីរបស់ខ្លួននៅតំបន់ Causeway Bay ។ បន្ថែមពីនេះ អ្នកអាចរីករាយជាមួយការច្នៃប្រឌិតភេសជ្ជៈដូចជា Oolong Tea Collins ឬភេសជ្ជៈផ្សេងទៀតសម្រាប់អាហារពេលព្រឹកដូចជា Watercress Honey ។
- ទីតាំង : Shop D, G/F, Soundwill Plaza II – Midtown, 1-29 Tung Lung Street, Causeway Bay, Hong Kong