ក្នុងការប្រកួត UEFA Nations League A ជុំទី៤ ប្រទេសបែលហ្សិកទទួលភ្ញៀវបារាំងនៅកីឡដ្ឋាន King Baudouin។ នៅតង់ទីមួយ Doku រកបានបាល់ប៉េណាល់ទីមួយគ្រាប់ ដែលបង្ករឡើងដោយ Saliba ប៉ុន្តែ Tielemans ធ្វើមិនបានល្អខកខានក្នុងការស៊ុតបញ្ចូលទី។ ក្រោយមក Faes បានបង្កកំហុសក្នុងប្រអប់ទី ដោយផ្តល់បាល់ប៉េណាល់ទីដល់បារាំង ដែល Kolo Muani ធ្វើបានយ៉ាងល្អ ឲ្យបារាំងបាននាំមុខមុន។ នៅជិតចប់តង់ទីមួយទៅហើយ Openda រកគ្រាប់បាល់តាមស្មើដោយការតែតបាល់បញ្ចូលទី។

នៅតង់ទីពីរចូលមកដល់ គ្រាប់បាល់របស់ Koné មិនត្រូវបានអនុញ្ញាតឲ្យទេ ខណៈពេលដែល Muani បានស៊ុតបាល់បញ្ចូលទីនាំមុខជាលើកទីពីរ ពីការបញ្ជូនបាល់របស់ Digne ។ កីឡាករ Tchouaméni បានបង្កកំហុសលើ Tielemans ដោយទទួលបានកាតលឿងទីពីរ ហើយត្រូវបានបណ្តេញចេញ។ ទោះជាមានគ្នាត្រឹមតែដប់នាក់ក៏ដោយ ចប់ការប្រកួតបែលហ្ស៊ិកបានចាញ់បារាំង ១-២៕