កាសែត “Daily Mail” បានរាយការណ៍ថា ប៉ូលីសនឹងធ្វើការស៊ើបអង្កេតទៅលើការរំលោភបំពានពូជសាសន៍តាមរយៈអ៊ីនធឺណេត ដែលនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់កីឡាករបាល់ទាត់អង់គ្លេស Bukayo Saka និង Jude Bellingham ក្នុងកំឡុង Euro 2024។
បន្ថែមពីនេះ បើយោងតាម “Daily Mail” FA បានដាក់របាយការណ៍អោយ UEFA ទៅកាន់ប៉ូលីស បង្ហាញឱ្យឃើញថា Saka និង Bellingham បានស៊ូទ្រាំទ្រនឹងការរំលោភបំពានរើសអើងពូជសាសន៍លើអ៊ីនធឺណិតយ៉ាងធ្ងន់ធ្ងរបំផុតពេញមួយការប្រកួត។ នៅក្រោម “ច្បាប់សុវត្ថិភាពអនឡាញ(Online Safety Act)” អាជ្ញាធរមានសិទ្ធិធ្វើការអន្តរាគមន៍ទៅលើករណីនៃការរំលោភបំពានលើអ៊ីនធឺណិត។ ឥឡូវនេះ ប៉ូលីសក៏បានទទួលដំណឹងអំពីសារដែលសំដៅទៅលើ Saka និង Bellingham ដែរហើយ ខណៈ FA បានផ្តល់ទឹកប្រាក់ប្រហែល £25,000 ជាមូលនិធិដល់ការកាត់ក្តីលើករណីនេះ។
នៅក្នុងរបាយការណ៍របស់ UEFA ដែលបានចេញផ្សាយដោយ “Daily Mail” កាលពីខែមុន ត្រូវបានកត់សម្គាល់ថា Saka ទទួលបានសារបំពានកម្រិត 1 ច្រើនជាងគេ ដោយមានចំនួនសរុប 51 ករណី ចំណែក Bellingham ទទួលបានសារចំនួន 40 ករណី។ គួរបញ្ជាក់ថា UEFA ចាត់ថ្នាក់មតិយោបល់កម្រិត 1 ជា ” គ្រោះថ្នាក់បំផុត និងអាចកាត់ទោសតាមផ្លូវច្បាប់”។ ការបង្ហោះទាំងនេះត្រូវបានរាយការណ៍ភ្លាមៗទៅកាន់វេទិកាសាធារណហើយវាក៏ត្រូវបានលុបចេញ ដោយមានការលើកឡើងទាក់ទងនឹងការរើសអើងពូជ សាសន៍។
ខ្សែការពារ Manuel Akanji របស់ក្រុម Manchester City ក៏ធ្លាប់បានទទួលសារចំនួន 31 ករណី ដោយឈរនៅលេខរៀងទី 3 ខណៈដែល Romelu Lukaku ត្រូវបានគេកំណត់គោលដៅផងដែរ គឺទទួលបានសារចំនួន 30 ករណី ដោយឈរនៅលេខរៀងទី 4 ។
Saka ធ្លាប់ទទួលរងការរំលោភបំពាននៃរើសអើងពូជសាសន៍ដ៏ឃោរឃៅបំផុត បន្ទាប់ពីខកខានការស៊ុតបាល់ប៉េណាល់ទីក្នុងការស៊ុតបាល់បញ្ចូលទីជាមួយក្រុមអ៊ីតាលីក្នុងវគ្គផ្តាច់ព្រ័ត្រ Euro 2020។
មុនពេល Euro 2024 អគ្គស្នងការនគរបាលជាតិ ដឹកនាំប៉ូលីសបាល់ទាត់ លោក Mark Roberts បាននិយាយថា “យើងបានដឹងពីការរំលោភបំពានដ៏គួរឱ្យរន្ធត់ដែលកីឡាករស្បែកខ្មៅមួយចំនួនបានប្រឈមមុខក្រោយ Euro 2020។ ជាការឆ្លើយតប យើងបានធ្វើការស៊ើបអង្កេត និងកាត់ទោសបុគ្គលមួយចំនួនដោយជោគជ័យទៅតាមផ្លូវច្បាប់។
“យើងខ្នះខ្នែងក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមនានា ដើម្បីធានាថាពួកគេយល់អំពីគោលជំហររបស់យើងលើបញ្ហានេះ ហើយយើងយកចិត្តទុកដាក់ និងផ្តល់ដំបូន្មានអំពីរបៀបដែលពួកគេអាចការពារខ្លួន”។ “ប៉ុន្តែវាមានសារៈសំខាន់ដូចគ្នាក្នុងការដោះស្រាយបញ្ហាមុនពេលឧប្បត្តិហេតុកើតឡើង ជាជាងការពន្យល់ពីអ្វីដែលយើងអាចធ្វើនៅពេលក្រោយ”។ “យើងបានពន្យល់ពីនីតិវិធីរាយការណ៍ ហើយប្រសិនបើយើងទទួលបានព័ត៌មានតាមរយៈបណ្តាញផ្សេងៗទៀត យើងនឹងស៊ើបអង្កេតផងដែរ។”
ប្រភព ៖ NOWGOAL