នៅក្នុងពិធីមង្គលការរបស់ កុសុម៉ា ចូលរួមដោយតារាល្បីៗជាច្រើនរូប ហើយជម្រើសម៉ូដសម្លៀកបំពាក់របស់ភ្ញៀវកិត្តិយសបានដើរតួនាទីយ៉ាងសំខាន់ ដែលបានញ៉ាំងទស្សនីយភាពនៃពិធី កាន់តែអស្ចារ្យ។
ការស្លៀកពាក់របស់ភ្ញៀវកិត្តិយសម្នាក់ៗគឺជាការលាយបញ្ចូលគ្នាតាមភាពប៉ិនប្រសប់ផ្ទាល់ខ្លួន នឹងមានតែមួយគត់ ដោយផ្តាល់ការគោរពដល់ម្ចាស់កម្មវិធី។ តារាម្នាក់ៗមានស្ទីលប្រចាំខ្លួន ចាប់ពីការជ្រើសម៉ូតប្រពៃណីដ៏ប្រណិត រហូតដល់រ៉ូបអេឡេហ្គង់ដ៏ឆើតឆាយ បង្ហាញពណ៌រស់រវើក អមដោយគ្រឿងអលង្ការដែលរចនាឡើងដ៏ទាក់ទាញ។