របបអាហាររបស់កូនៗ គឺពិតជាសំខាន់ខ្លាំងណាស់ដែលអ្នកម្តាយគ្រប់រូប ដាច់ខាតត្រូវយល់ដឹងឱ្យបានច្បាស់អំពីអត្ថប្រយោជន៍ និង ផលប៉ះពាល់នៃសារធាតុរបស់អាហារទាំងអស់នោះ។ អាហារដែលមានជីវជាតិល្អអាចផ្តល់នូវអាហាររូបត្ថម្ភជាច្រើនក្នុងការទ្រទ្រង់រូបរាងកាយ និងសុខភាពរបស់ទារក ប៉ុន្តែក្នុងនោះផងដែរ ក៏មានប្រភេទអាហារមួយចំនួនដែលអ្នកម្តាយគ្រប់រូបត្រូវយល់ដឹង និងចៀសវាងកុំបញ្ចុកទារកចន្លោះវ័យ ៦ខែ ដល់ ១ខួប។
ចន្លោះអាយុ ៦ខែ ទៅ ២ខួប គឺជារយៈពេលដែលទារកមានការលូតលាស់ខ្ពស់ផ្នែកសរីរាង្គ និងអវយវៈរូបរាងកាយ ក៏ដូចជាខួរក្បាលមានការយល់ដឹង នឹងចាប់បានបន្តិចម្តងៗ ដូចនេះហើយទើបរបបអាហាររបស់កូនៗអ្នកក្នុងចន្លោះវ័យនេះ គឺសំខាន់បំផុត ក្នុងនាមជាមាតាដ៏ល្អម្នាក់។
ប្រភេទអាហារចម្អិនមិនឆ្អិនល្អ ឬអាហារឆៅ
- សាច់ចម្អិន Medium-rare
- សាច់គោ
- សាច់មាន់
- សាច់ត្រី ត្រី
- សាល់ម៉ុន ឬ បន្លែឆៅ បន្លែមិនបានចម្អិនបានល្អ និងមិនបានកិនឱ្យម៉ត់ជាបបរសម្រាប់បញ្ចុកទារក
ប្រភេទអាហារផ្អាប់
- ផ្លែឈើកំប៉ុង
- ប្រភេទម្ហូបចម្អិនរួចក្នុងកំប៉ុង ឬប្រភេទអាហារជ្រក់
ប្រភេទអាហារកែច្នៃ
- សាច់កែច្នៃដូចជា ហែម (Ham) បែខន (bacon)
អាហារដែលផ្ទុកជាតិផ្អែមខ្លាំង
- បង្អែម ការ៉េម ទឹកស៊ឺរ៉ូ ភេសជ្ជៈកំប៉ុង នំខេក សូកូឡា ឬប្រភេទនំបង្អែមផ្សេងៗ
លើសពីនេះ អាហារដែលមានជាតិ Gluten រួមមានស្រូវសាលីជាដើម ប្រភេទគ្រាប់ធញ្ញជាតិ (រឹង) ដែលងាយរងការប៉ះពាល់ធ្មេញរបស់ទារក បង្អាក់ដំណើរការលូតលាត់ធ្មេញ ។