• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់កំពូល ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២៥

by Pisey Dim
ពុធ កញ្ញា 3rd, 2025
in កម្សាន្ត, ទេសចរណ៍, សង្គម
325
SHARES
Share on FacebookShare on Twitter

“ប្រាសាទអង្គរវត្ត” ដែលជាសម្បត្តិបេតិកភណ្ឌជាតិ និងជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជាប់ចំណាត់ថ្នាក់លេខ១ ក្លាយជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតនៅអាស៊ី ពីកម្មវិធីពានរង្វាន់ Traveler Choice Awards របស់ TripAdvisor ដែលជាគេហទំព័រផ្សព្វផ្សាយពី គោលដៅទេសចរណ៍នៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២៥ ដោយឈរនៅលើ មហាកំផែងរបស់ប្រទេសចិន និងប្រាសាទ Taj Mahal របស់ប្រទេសឥណ្ឌា។ នេះបើតាមគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Tripadvisor ចេញផ្សាយកាលពីពេលថ្មីៗនេះ។

គេហទំព័រ Tripadvisor បានគូសបញ្ជាក់៖ “ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈរបស់ពិភពលោក ហើយមិនពិបាកក្នុងការស្វែងរកមូលហេតុនោះទេ ដែលប្រាសាទនេះជាប់ចំណាត់ថ្នាក់កំពូល។ សូមទៅទស្សនាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមួយនេះ នោះអ្នកនឹងស្ញប់ស្ញែងស្ថាបត្យកម្ម និងចម្លាក់ដ៏អស្ចារ្យរបស់ប្រាសាទអង្គរវត្ត”។

ភ្ញៀវទេសចរនានាក៏បានបញ្ចេញមតិកោតសរសើរ បន្ទាប់ពីបានទស្សនាប្រាសាទអង្គរវត្តផងដែរ ដោយភ្ញៀវទេសចរអន្តរជាតិម្នាក់បានសរសេរថា៖ “ការទៅទស្សនាប្រាសាទអង្គរវត្ត គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយដែលមិនអាចបំភ្លេចបាន។ ប្រាសាទនេះ គឺពិតជាអច្ឆរិយៈ ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ ចម្លាក់ដ៏ប្រណិត និងបង្កប់នូវប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ។ នៅពេលដើរកាត់តាមផ្លូវបុរាណ នោះយើងមានអារម្មណ៍ថាដូចជាបោះជំហានចូលទៅកាន់អតីតកាលយ៉ាងដូច្នោះដែរ”។

“ម្យ៉ាងទៀត ទិដ្ឋភាពថ្ងៃរះលើកំពូលប្រាសាទពិតជាគួរឱ្យស្ញប់ស្ញែងមែនទែន។ រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍របស់អាណាចក្រខ្មែរ និងអត្ថន័យនៅពីក្រោយជញ្ជាំងប្រាសាទ មានតម្លៃសម្រាប់ការចែករំលែកជាចំណេះដឹង។ ថ្វីត្បិតតែប្រាសាទអង្គរវត្តជាកន្លែងទេសចរណ៍ដ៏ពេញនិយមក៏ដោយ ក៏កន្លែងនេះធ្វើឱ្យយើងមានអារម្មណ៍ស្ងប់សុខ។ មិនថាអ្នកជាអ្នកស្រលាញ់ប្រវត្តិសាស្ត្រ ជាអ្នកថតរូប ឬគ្រាន់តែជាមនុស្សដែលចូលចិត្តភាពស្រស់ស្អាតនោះទេ ប្រាសាទអង្គរវត្តគឺជាគោលដៅទេសចរណ៍ដែលត្រូវតែទៅទស្សនា។ ប្រាសាទនេះពិតជាសមនឹងកិត្តិនាមជាអច្ឆរិយៈមួយរបស់ពិភពលោកពិតមែន” ។

អ្នកធ្វើដំណើរម្នាក់ទៀតបានបញ្ចេញមតិថា ៖ «ប្រាសាទអង្គរវត្តពិតជាអស្ចារ្យណាស់! ការដើរកាត់ប្រាសាទបុរាណនៅពេលថ្ងៃរះ មានអារម្មណ៍ថាដូចជាមានមន្តអាគម ហើយដូចជាពន្លឺពណ៌មាសចាំងមកលើប៉មថ្ម។ ស្ថាបត្យកម្ម ចម្លាក់ និងទំហំប្រាសាទពិតជាហួសពីការស្មាន និងគួរតែទៅមើលឱ្យបានម្តងក្នុងមួយជីវិត»។

សូមបញ្ជាក់ជូនផងដែរថា ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១២-១១៥២) ហើយចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តេហ្វេ សហរដ្ឋអាម៉េរិក។ កន្លងមក ប្រាសាទអង្គរវត្តធ្លាប់ទទួលបានការទទួលស្គាល់ជាអន្តរជាតិជាច្រើនដូចជា ជាកន្លែងដែលមើលថ្ងៃរះល្អបំផុតក្នុងពិភពលោក ជាកន្លែងដែលថតរូបស្អាតបំផុតនៅអាស៊ី និងជាតំបន់ទេសចរណ៍ល្អបំផុតនៅលើពិភពលោក ។ល៕ ដោយ នីកា AKP

Previous Post

ស្ថានទូតអាមេរិកអបអរខួបលើកទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ក្នុងកម្មវិធី «សប្តាហ៍ស្ថានទូត ខេត្តព្រះសីហនុ ២០២៥ ៖ ៧៥ ឆ្នាំនៃភាពជាដៃគូ និងមិត្តភាព»

Next Post

ប្រាក់រៀល ត្រូវបានដាក់ក្នុងតារាងជួញដូររូបិយប័ណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ
កម្សាន្ត

ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ

by Pisey Dim
សុក្រ កញ្ញា 26th, 2025
កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”
កម្សាន្ត

កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
Almée Couture បង្ហាញមោទនភាពជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន នៅក្នុងកម្មវិធី New York Fashion Week 2025
កម្សាន្ត

Almée Couture បង្ហាញមោទនភាពជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន នៅក្នុងកម្មវិធី New York Fashion Week 2025

by Pisey Dim
ពុធ កញ្ញា 17th, 2025
យុទ្ធនាការចាក់បញ្ចាំងឡើងវិញ របស់មហាស្រពភាពយន្តខ្លីចតុមុខលើកទី ៣
កម្សាន្ត

យុទ្ធនាការចាក់បញ្ចាំងឡើងវិញ របស់មហាស្រពភាពយន្តខ្លីចតុមុខលើកទី ៣

by Pisey Dim
ពុធ កញ្ញា 17th, 2025
Load More
Next Post
ប្រាក់រៀល ត្រូវបានដាក់ក្នុងតារាងជួញដូររូបិយប័ណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី

ប្រាក់រៀល ត្រូវបានដាក់ក្នុងតារាងជួញដូររូបិយប័ណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី

ADVERTISEMENT

Recent.

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025
អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ

អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ

ច័ន្ទ កញ្ញា 29th, 2025
វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត

វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (385)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (221)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (127)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (136)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.