អាល់ម៉ុន គឺជាគ្រាប់ធុញ្ញជាតិដែលមានផ្ទុលសារធាតុចិញ្ចឹមច្រើន ហើយមានលក្ខណៈសម្បត្តិក្នុងការថែទាំសម្រស់ជាលក្ខណៈធម្មជាតិ រួមមាន វីតាមីន E ស័ង្កសី និងប៉ូតាស្យូមជាដើម។
បើអ្នកយកគ្រាប់អាល់ម៉ុនទៅចម្រាញ់ជាប្រេង អ្នកនឹងអាចប្រើប្រាស់វាជាអត្ថប្រយោជន៍ចំពោះការថែរក្សាស្បែក និងសក់បានយ៉ាងមានប្រសិទ្ធិភាព។ ប្រេងអាល់ម៉ុនឆៅ ដែលមិនទាន់បានចម្រាញ់ ពោរពេញទៅដោដោយសារធាតុចិញ្ចឹមដែលអាចព្យាបាលបញ្ហាស្បែក និងសរសៃសក់ ព្រមទាងបញ្ហាសុខភាពដែលអាចកើតមានផ្សេងៗទៀត។
អត្ថប្រយោជន៍នៃប្រេងអាល់ម៉ុង
1. កាត់បន្ថយភាពជ្រីវជ្រួញ និងស្នាមអុចខ្មៅ
ប្រេងអាល់ម៉ុង សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វាជាថ្នាំប្រឆាំងនឹងការរលាក និងកាត់បន្ថយការហើម ឬដក់ខ្មៅនៅរង្វង់ក្រោមភ្នែក។ អ្នកអាចលាបប្រេងនេះនៅលើស្បែក រួចម៉ាស្សាថ្នមៗនៅជុំវិញបរិវេណភ្នែករបស់អ្នកជារៀងរាល់មុនពេលចូលគេង។
2. កាត់បន្ថយស្លាកស្នាមដែលខូចខាត
ស្បែកដែលទទួលរងការខូចខាតដោយសារពន្លឺព្រះអាទិត្យ ឬស្លាកស្នាមកើតមុន ស្នាមសង្វារ សូមកុំបារម្ភ… សារជាតិវីតាមីន E ស័ង្កសី និងសមាសធាតុផ្សេងទៀតដែលនៅក្នុងប្រេងអាល់ម៉ុនអាចកាត់បន្ថយស្លាកស្នាមទាំងនោះបានយ៉ាងមានប្រសិទ្ធភាព។
3. ធ្វើឱ្យសក់ទន់រលាស់រលោង
ប្រេងអាល់ម៉ុន មិនត្រឹមតែផ្តល់សំណើមដល់ស្បែករបស់អ្នកតែប៉ុណ្ណោះទេ វាក៏អាចប្រើប្រាស់នៅលើសក់របស់អ្នកផងដែរ។ ប្រេងនេះមានផ្ទុកវីតាមីន B7 ឬ Biotin ដែលអាចជម្រុញការលូតលាស់សរសៃសក់ និងធ្វើឱ្យឫសសក់របស់អ្នកមានសភាពរឹងមាំផងដែរ។
4. ព្យាបាលអង្គែ និងស្បែកក្បាលរមាស់
ម៉ាស្សាស្បែកក្បាលរបស់អ្នកជាមួយនឹងប្រេងអាល់ម៉ុន ពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ ដោយលក្ខណៈសម្បត្តិអាហារូបត្ថម្ភរបស់ប្រេងអាលម៉ុនអាចជួយជម្រុះកោសិកាស្បែកដែលងាប់ ដែលអាចលាងសម្អាតស្បែកក្បាលបានយ៉ាងល្អ រីឯលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីរបស់វាក៏អាចការពារស្បែកក្បាលពីការកើតអង្គែដូចគ្នា ព្រោះវាជួយកាត់បន្ថយការលូតលាស់របស់ Yeast ច្រើនហួស។
5. ធ្វើអោយស្បែកមុខមានសំណើម
តើអ្នកធ្លាប់ចង់ស្បែកមុខដែលមានសំណើម ភ្លឺថ្លា សុខភាពល្អទេនៅពេលព្រឹកភ្ញាក់ពីដំណេកទេ? សូមបញ្ចូលប្រេងអាល់ម៉ុនទៅក្នុងទម្លាប់នៃការប្រើប្រាស់ផលិតផងថែរក្សាសម្រស់របស់អ្នក ព្រោះវាអាចបំបាត់ការរលាក ព្រមទាំងផ្តល់សំណើមដល់ស្បែកមើលទៅស្រស់ថ្លា និងក្មេងជាងវ័យ។