បបូរមាត់ប្រែជាប្រេះស្ងួតញឹកញាប់ តែងកើតឡើងមកពីកត្តាជាច្រើនរួមមាន ការប្រែប្រួលអាកាសធាតុ (ក្តៅខ្លាំង ឬចុះត្រជាក់) ក្តៅក្នុង (មិនទម្លាប់ទទួលទានទឹកឱ្យបានច្រើន) ការប្រើប្រាស់ថ្នាំមួយចំនួន ជាពិសេសទម្លាប់ឧស្សាហ៍លិឍបបូរមាត់។
តើអ្នកមានដឹងទេថា ការប្រេះបបូរមាត់ដែលតែងកើតមានចំពោះអ្នកជាប្រចាំ មិនថាអ្នកព្យាយាមយកទុកដាក់ថែរក្សា វាអាចជាសញ្ញាណនៃបញ្ហាអ្វី?
បញ្ហាប្រេះបបូរមាត់អាចមានទំនាក់ទំនងជាមួយកត្តាធំៗ 7 ខាងក្រោមនេះ ៖
• ខ្វះជាតិទឹកក្នុងខ្លួន
បបូរមាត់ ស្បែក និងកែវភ្នែក ប្រែជាស្ងួត ឬប្រេះបែកស្រកា អាចបណ្តាលមកពីកង្វះជាតិទឹកនៅក្នុងខ្លួន ដូច្នេះ អ្នកត្រូវបង្គ្រប់ជាតិទឹកឡើងវិញ ដោយការទទួលទានទឹកនៅក្នុងបរិមាណមួយគ្រប់គ្រាន់ ពោលគឺយ៉ាងហោចណាស់ពី 8 ទៅ 12 កែវក្នុងមួយថ្ងៃ។ ម្យ៉ាងវិញទៀត ជាតិទឹកក៏អាចធ្វើឱ្យសារធាតុរ៉ែក្នុងរាងកាយរបស់អ្នកមានតុល្យភាព។
• កង្វះវីតាមីន B2
ប្រសិនបើរាងកាយអ្នក កង្វះវីតាមីន B2 វាអាចជាបញ្ហាធំ ព្រោះវីតាមីន B មានសារៈសំខាន់បំផុតចំពោះមុខងាររបស់កោសិកា ក្នុងការធ្វើមេតាប៉ូលីស និងរក្សានូវកម្រិតអាស៊ីតអាមីណេក្នុងឈាម ដូច្នេះប្រសិនបបូរមាត់របស់អ្នកប្រេះខ្លាំង នោះអាចមានន័យថាអ្នកកំពុងខ្វះនេះវីតាមីនB2 ហើយ។ សូមបង្កើនការទទួលទានអាហារដែលសម្បូរដោយសារធាតុវីតាមីន B2 បន្ថែម។
• ការប្រើថ្នាំផ្សេងៗ
ប្រសិនអ្នកកំពុងប្រើប្រាស់ថ្នាំដែលមានឥទ្ធិពលអាធ្វើឱ្យថយចុះការផលិតអ័រម៉ូនអង់ដូគ្រីន ដូចជា ថ្នាំព្យាបាលមុន ឬថ្នាំលើសឈាម… វាអាចនឹងអាលែកហ្ស៊ី ហើយបានបង្កជាបញ្ហាស្ងួត ឬប្រេះបបេរមាត់។
• ប្រតិកម្មអាលែកហ្ស៊ី
ករណីខ្លះអ្នកប្រហែលប្រតិកម្មអាល្លែកហ្ស៊ីជាមួយនឹងផលិតផលផ្សេងៗដែលអ្នកបានប្រើប្រាស់ និងប្រភេទអាហារមួយចំនួននៅពេលទទួលទាន ដូច្នេះសូមចំណាំ និងចៀសវាងពីផលិតផល ឬអាហារទាំងនោះ។
• ការបង្ករោគផ្សិត
ប្រសិនអ្នកមានអារម្មណ៍ថាបបូរមាត់ប្រេះជាប្រចាំញឹកញាប់ ពិសេសនៅចុងសងខាងនៃបបូរមាត់ នោះមានន័យថាអ្នកកំពុងមានឆ្លងនូវមេរោគផ្សិតហើយ បន្ថែមពីនេះពពួកផ្សិតទាំងនេះអាចលូតលាស់យ៉ាងរហ័សបំផុតនៅពេលអ្នកមានទម្លាប់លិតបបូរមាត់ញឹកញាប់។ ប៉ុន្តែ អ្នកក៏អាចការពារបញ្ហានេះដោយគ្រាន់តែបង្គ្រប់ជាតិទឹកឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយការលិតមាត់ញឹកញាប់ជាការស្រេច។
• បញ្ហាអាកាសធាតុ
ការប្រឈមជាមួយពន្លឺព្រះអាទិត្យ និងខ្យល់នៅក្នុងរដូវត្រជាក់ អាចធ្វើឱ្យបបូរមាត់ប្រះរបស់អ្នកមានការឈឺចាប់ ឬប្រេះខ្លាំង ដូច្នេះអ្នកគួរប្រើប្រាស់ក្រែមលាបបបូរមាត់ដែលមានជាតិរអិលច្រើន (Lip Balm) ។