បន្ទាប់ពីទទួលបានភាពជោគជ័យនៃការ បង្កើតគម្រោង Shinta Mani Shack និង Shinta Mani Angkor លោក Sokoun Chanpreda ដែលជាអ្នកជំនួញដ៏ច្នៃប្រឌិតម្នាក់ បាននឹកគំនិតបង្កើតសណ្ឋាគារលំដាប់ផ្កាយ គឺ Shinta Mani Bensley Collection Pool Villas នៅក្នុងខេត្តសៀមរាប ទឹកដីអច្ឆរិយៈនៃប្រទេសកម្ពុជា។
លោក Sokoun Chanpreda និងដៃគូរចនាប្លង់របស់ខ្លូន បានចាប់ផ្តើមបង្កើត សណ្ឋាគារបែបវីឡាប្រណិតនេះឡើង ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ចបែបអភិជន ជាមួយនឹងការដេគ័រម៉ូតបុរាណខ្មែរ លាយ ទំនើប។ រាល់វីឡានីមួយៗ មានអាងហែលទឹកផ្ទាល់ private pool ជម្រៅ 30ហ្វីត ជាមួយនឹង សួនច្បារនៅលើដំបូលផ្ទះ រួមទាំង អាងហែលទឹកផ្សេងមួយទៀតនៅខាងក្រៅផ្ទះ ក្នុង private garden ។
ការរចនាម៉ូតនៃ Private Pool Villas នៅក្នុងខេត្តសៀមរាបនេះ គឺទទួលបានការ inspired ពីរចនាបថនៃព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័ន។ ក្នុងនាមជាអ្នកច្នៃម៉ូតវីឡាប្រណិតនេះឡើង លោក Bill បាននិយាយថា “អ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្ញុំគឺប្រាប់ឱ្យ បុគ្គលិកសេវាកម្ម រៀបចំ គ្រែគេងនៅលើសួនច្បារលើដំបូងវីឡា។ ធ្វើដូចនេះ ខ្ញុំអាចគេងមើលផ្កាយរបស់ខ្មែរ បាន”។