Yamal នៅអាយុ 17 ឆ្នាំ ឆ្នាំនេះបានតំណាងឱ្យ Barcelona ក្នុង 16 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និងផ្តល់ជំនួយ 8 ដង។ ក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំនេះ Yamal បានបង្ហាញខ្លួនចំនួន 7 លើកសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ ដោយស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 4 ដង ទីបំផុតបានជួយឱ្យក្រុមអេស្ប៉ាញឈ្នះជើងឯកទ្វីបអឺរ៉ុប៕
