• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា

by Ken My
សុក្រ ធ្នូ 13th, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE)» ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវា កម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។

នៅក្នុងពិធីពិពណ៌ដោយមានកាអញ្ជើញជាអធិបតី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្មោ រាជធានីភ្នំពេញ  ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ពេលវេលាម៉ោង១០:០០នាទីព្រឹក ដល់ម៉ោង០៨:០០នាទីយប់ ។

បេសកកម្មចម្បងរបស់CTE គឺជំរុញ សកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំ ចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ នៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរ បែប ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញ ផលិតផលរបស់ដៃគូអន្តរជាតិរបស់យើងផងដែរ។

«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE)» ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលចាប់តាំងពីឆ្នាំ២០០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន១៦លើក។ ការផ្លាស់ប្តូរ ឈ្មោះពិព័រណ៍CIEGE ក្នុងគោលបំណងធ្វើឱ្យឈ្មោះពិព័រណ៍នេះកាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំងពីគោលគំនិត នៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី ដែលមានភាពរស់រវើក និងការយកចិត្តទុកដាក់លើ គុណភាពខ្ពស់ និងភាពសាមញ្ញ។ ជាមួយនឹងការបង្កើតកិត្តិនាមថ្មី និងកាន់តែទំនើប ក្រសួងពាណិជ្ជកម្មនឹងផ្សារ ភ្ជាប់ការតាំងពិព័រណ៍ថ្មីនេះជាមួយនឹងគោលគំនិតច្នៃប្រឌិតថ្មី ដើម្បីធ្វើឱ្យពិព័រណ៍ដ៏ធំនេះកាន់តែមានភាពរស់រវើក បង្ហាញនូវលក្ខណៈពិសេសពាណិជ្ជកម្ម និងអត្តសញ្ញាណវប្បធម៌ក្នុងយុគសម័យទំនើប ហើយតាមរយៈការតាំង បង្ហាញ ការតុបតែងដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ នឹងបង្កើននូវសោភ័ណភាពដល់ការតាំងបង្ហាញរបស់ អាជីវករ និងអ្នកចូលរួមតាំងពិព័រណ៍។

ក្រសួងពាណិជ្ជកម្មមានសុទិដ្ឋិនិយម និងជឿជាក់ថា ពិព័រណ៍CTEនៅឆ្នាំនេះ នឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន ដែលមិនត្រឹមតែសម្រាប់អ្នកទស្សនាដែលចូលរួមក្នុង ព្រឹត្តិការណ៍ជាច្រើនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់បណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលនឹងអាចទទួលបានលទ្ធផលជាទីគាប់ចិត្តក្នុងការចូលរួមពិព័រណ៍នេះ តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករជាច្រើនដែល មកពីជុំវិញពិភពលោក។ ចំណែកឯ ព្រឹត្តិការណ៍អម និងសកម្មភាពនានាក្រោមការរៀបចំរបស់នាយកដ្ឋានកិច្ចការពិព័រណ៍ និងគាំទ្រដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួង ពាណិជ្ជកម្ម «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ឆ្នាំ២០២៤ នឹងដាក់តាំងបង្ហាញផលិតផលជាច្រើនរួមមាន ផលិតផល សម្រាប់ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម។ ទន្ទឹម នេះក៏នឹងបង្ហាញពីឱកាសសម្រាប់ផលិតផលនាំចូលដែលគាំទ្រ និងជំរុញដល់ការអភិវឌ្ឍពាណិជ្ជកម្មរបស់កម្ពុជា។

CTE ក៏ស្វែងរកឱកាសក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ្នកចូលរួមពីអន្តរជាតិ ដើម្បីជំរុញកំណើន សេដ្ឋកិច្ច និងបរិយាកាសវិនិយោគរបស់កម្ពុជាបន្ថែមទៀត។ តាមរយៈការបង្ហាញពីផលិតផលសំខាន់ៗរបស់កម្ពុជា ជូន ដល់អ្នកទស្សនាជាតិនិងអន្តរជាតិ CTEនឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសដែលមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារអន្តរជាតិ។ ក្រៅពីការដាក់តាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា និងទំនិញនាំចូល CTE ក៏នឹងរៀបចំ ព្រឹត្តិការណ៍អមនានាបន្ថែមទៀត រួមមាន៖
ការតាំងបង្ហាញផលិតផល និងលក់ទំនិញវេទិកាពាណិជ្ជកម្មឌីជីថលលើកទី១ និងពិព័រណ៍អនឡាញ វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ កម្មវិធីជំនួបពាណិជ្ជកម្មស្តីពីការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា វេទិកាស្តីពីការការនាំចេញរបស់កម្ពុជា និងការប្រគំតន្ត្រី។

ក្រសួងពាណិជ្ជកម្មជឿជាក់ថា CTEនឹងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អៗសម្រាប់អ្នកចូលរួមពិព័រណ៍ ដោយមិនត្រឹម តែតាមរយៈការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបានឱកាសក្នុងការ ផ្លាស់ប្តូរ និងបទពិសោធន៍ពីព្រឹត្តិការណ៍អមពិព័រណ៍នានាបន្ថែមជាច្រើនទៀត។ តាមរយៈការរៀបចំការតាំងបង្ហាញ ផលិតផល និងសេវាកម្មចម្រុះ វេទិកាកម្រិតខ្ពស់ និងកម្មវិធីកម្សាន្តដ៏សម្បូរបែប កម្ពុជាបានសរបញ្ជាក់ជាថ្មីពីគោលបំណងក្នុងការពង្រីកសមត្ថភាព និងបានបង្ហាញពីសក្តានុពលនៃផលិតកម្ម ក៏ដូចជាចែករំលែកនូវមរតកវប្បធម៌ដ៏ សម្បូរបែប និងដំណើរអភិវឌ្ឍន៍របស់យើង ជាមួយអ្នកចូលរួមទាំងក្នុងនិងក្រៅប្រទេសមូលបទនៃឆ្នាំ២០២៤ «យុគសម័យថ្មីនៃពាណិជ្ជកម្ម»៕

Previous Post

ស្វែងយល់អំពី បញ្ហាស្រុតស្បូន

Next Post

Real Madrid មានបំណងបន្តកុងត្រាថ្មីរបស់ Thibaut Courtois នៅឆ្នាំ 2025

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥

by Ken My
សុក្រ មករា 3rd, 2025
ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ

by Ken My
ពុធ ធ្នូ 18th, 2024
តស់!និយាយ - លើពីគំនិត

អត្ថប្រយោជន៍នៃការសន្សំរយៈពេលវែង

by Choraney Duong
ពុធ វិច្ឆិកា 27th, 2024
កាដាណា មានផែនការបញ្ជូនបេសកកម្មធុរកិច្ចរបស់ខ្លួនមកកម្ពុជានៅឆ្នាំ ២០២៥
សេដ្ឋកិច្ច និងការអភិវឌ្ឍ

កាដាណា មានផែនការបញ្ជូនបេសកកម្មធុរកិច្ចរបស់ខ្លួនមកកម្ពុជានៅឆ្នាំ ២០២៥

by Ken My
ច័ន្ទ វិច្ឆិកា 18th, 2024
Load More
Next Post
Real Madrid មានបំណងបន្តកុងត្រាថ្មីរបស់ Thibaut Courtois នៅឆ្នាំ 2025

Real Madrid មានបំណងបន្តកុងត្រាថ្មីរបស់ Thibaut Courtois នៅឆ្នាំ 2025

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.