• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ព្រឹត្តិការណ៍នៃពិធីបើកកីឡាអូឡាំពិកដ៏អស្ចារ្យ និងគួរឱ្យចងចាំបំផុតនៅក្នុងប្រវត្តិសាស្រ្តពិភពលោក

by Pisey Dim
សុក្រ សីហា 2nd, 2024
in កម្សាន្ត
325
SHARES
Share on FacebookShare on Twitter

ទស្សនិកជនទាំងអស់ហាក់កំពុងចូលរួមទស្សនា ក៏ដូចជាបង្ហាញនូវការកោតសរសើរចំពោះពិធីបើកកីឡាអូឡាំពិកឆ្នាំ 2024 នៅទីក្រុងប៉ារីស ជាមួយក្បួនដង្ហែដ៏អស្ចារ្យនៃទូករបស់អត្តពលិកតាមដងទន្លេ Seine។ ស្របពេលនេះដែល ប្រសិនបើយើងក្រឡេកទៅមើលប្រវត្តិសាស្រ្តនៃពិធីបើកកីឡាអូឡាំពិកកន្លងមក តើលក្ខណៈសម្បត្តិនៃពិធីនៅក្នុងឆ្នាំនេះអាចនឹងទទួលបានមេដាយមាសឬយ៉ាងណា?

ពិធីបើកកីឡាអូឡាំពិកមិនមែនគ្រាន់តែជាការសម្តែងប្រកួតប្រជែងកីឡា និងបើកបង្ហាញអំពីក្បួនដង្ហែរបស់ប្រជាជាតិនោះទេ។ ខណៈការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកដំបូងបំផុត នៅឆ្នាំ 1920 ត្រូវបានប្រារព្ធឡើងនៅទីក្រុង Antwerp ហើយប្រជាជននៃប្រទេសបែលហ្ស៊ិកមានមោទនភាពដែលបង្ហាញអំពីឆន្ទៈរបស់ខ្លួនថាថា “បើទោះបីជាមានការបំផ្លិចបំផ្លាញដ៏ធំមកលើប្រទេសរបស់ខ្លួនក្រោយសង្គ្រាមលោកលើកទី1 ក្តី ប៉ុន្តែភាពភ័យរន្ធត់ទាំងអស់នៃជម្លោះមិនបានធ្វើឱ្យខូចស្មារតីរបស់ប្រជាជាតិពួកគេឡើយ” ។


ចូរក្រឡេកមើលនូវព្រឹត្តិការណ៍បើកការប្រកួតកីឡាអូឡាំពិកនៅក្នុងប្រវត្តិសាស្រ្តដែលគួរឱ្យចងចាំបំផុតខាងក្រោម ៖

  • ឆ្នាំ 1896: ក្រុមចម្រៀងដ៏ធំនៅ ទីក្រុងអាថែន

នៅថ្ងៃទី 6 ខែមេសា ឆ្នាំ 1896 ការប្រកួតកីឡាអូឡាំពិកទំនើបដំបូងគេបានបើកនៅក្នុងកីឡាដ្ឋាន Panathenaic នៅទីក្រុង Athens ដែលវាទើបនឹងជួសជុលថ្មីជាមួយថ្មម៉ាបពណ៌សក្បុស នៅចំពោះមុខអ្នកទស្សនាចំនួនទាំងអស់សរុប 80,000 នាក់។ អ្នកខ្លះស្លៀកពាក់បែបក្រិកបុរាណ និងអ្នកខ្លះទៀតស្លៀកពាក់ជាឈុត។ ព្រះមហាក្សត្រ បានប្រកាសបើកការប្រកួតកីឡា និងទំនុកចម្រៀងសាសនា ឬកំណាព្យដែលនិពន្ធដោយជនជាតិក្រិច Spyridon Samaras បន្ទាប់មកត្រូវបានច្រៀងដោយអ្នកចម្រៀង 150នាល់ អមដោយវង់តន្រ្តី Philharmonic ចំនួនប្រាំបួន។

  • ឆ្នាំ 1936: “Heil Hitler” នៅទីក្រុងប៊ែរឡាំង

នៅថ្ងៃទី 1 ខែសីហា ឆ្នាំ 1936, លោក “Adolf Hitler” បានបើកការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅក្នុងទីក្រុងប៊ែរឡាំង ដែលជាការដាក់បង្ហាញឱ្យឃើញថា Nazi German ស្ថិតក្នុងរូបភាពដែលមានសេចក្តីសុខ សន្តិភាព និងមានការអត់ឱន។ Swastikas បានធ្វើការឃាំងច្រកទ្វារ Brandenburg នៅពេលដែលអ្នកគាំទ្រតន្ត្រីបានប្រកាសពីការមកដល់របស់ជនផ្តាច់ការទៅកាន់ហ្វូងមនុស្សអាល្លឺម៉ង់ 100,000 នាក់ ដែលបានសាទរជាមួយនឹងការគោរពរបស់ Nazi ព្រមទាំងសម្រែក “Heil Hitler” ។

  • ឆ្នាំ 1964: ការកើតឡើងវិញរបស់ប្រទេសជប៉ុន “Japan’s rebirth”

ព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូបានកត់សម្គាល់ឱ្យឃើញអំពីការវិលត្រឡប់មកវិញរបស់ប្រទេសជប៉ុនទៅកាន់ឆាកពិភពលោកក្រោយបរាជ័យ និងទទួលរងការបំផ្លិចបំផ្លាញអស់រយៈពេលជាងពីរទសវត្សរ៍មុន និងក្នុងកំឡុងសង្គ្រាមលោកលើកទី 2 ។ ជាមួយនឹងការតំណាងដោយការងក់ក្បាល បង្ហាញយ៉ាងច្បាស់អំពីនិមិត្តរូបសន្តិភាពនិយមរបស់ខ្លួន អ្នកជញ្ជូនភ្លើងពិលអូឡាំពិកចុងក្រោយគឺ Yoshinori Sakai ដែលជាអត្តពលិកកើតនៅថ្ងៃទី 6 ខែសីហា ឆ្នាំ 1945 ដែលជាថ្ងៃដែលគ្រាប់បែកបរមាណូត្រូវបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា។

  • ឆ្នាំ 1984: បុរស Rocket នៅរដ្ឋ Los Angeles

កម្មវិធីត្រូវបានប្រារព្ធឡើងនៅកំឡុងសង្រ្គាមត្រជាក់ ដែលធ្វើពហិការដោយសហភាពសូវៀត និងសម្ព័ន្ធមិត្តបូព៌ាចំនួន 14។ ការបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុង Los Angeles ឆ្នាំ 1984 ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសមត្ថភាពនៃផ្នែកបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ នៅក្នុងដំណើរកម្សាន្តបែបអនាគតកាលបានទាក់ទាញអ្នកទស្សនារាប់លាននាក់ជាមួយការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយ “Rocket man” Bill Suitor បានហោះចូលទៅក្នុង Memorial Coliseum ដោយប្រើកញ្ចប់យន្តហោះអ៊ីដ្រូសែន Peroxide ។

  • ឆ្នាំ 2000: វីរបុរសជនជាតិដើមភាគតិចនៅ ទីក្រុងស៊ីដនី

នៅឯការប្រកួតសហស្សវត្សរ៍ក្នុងទីក្រុងស៊ីដនី តារាជនជាតិដើមកំណើត Cathy Freeman បានបង្ហាញពីបំណងប្រាថ្នាចង់ផ្សះផ្សាប្រជាជនអូស្ត្រាលី នៅកំឡុងពេលដែលនាងឡើងទៅកាន់ទឹកជ្រោះក្នុងទឹកធ្លាក់ ដើម្បីបំភ្លឺអណ្តាតភ្លើង។ រយៈពេល 10ថ្ងៃក្រោយមក នាងបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រប្រវែង 400 ម៉ែត្រ ទស្សនិកជនបង្ហាញការរំភើបបំផុត ខណៈនេះជាការប្រណំាងដ៏សំខាន់ចុងក្រោយរបស់នាង។

  • ឆ្នាំ 2008: ប្រទេសចិនបង្អួតអំពីអំណាចសកល

ការបើកព្រឹត្តិការណ៍ Beijing Games គឺជាពិធីបង្ហាញមុខសម្រាប់ប្រជាជាតិមានមហាអំណាចសកលលោកដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ខណៈមានការប្រារព្ធវាយស្គរចំនួន 2,008 នៅក្នុងពហុកីឡាដ្ឋាន “Bird’s Nest” ទីក្រុង ប៉េកាំង។ កីឡាកាយសម្ព័ន្ធ ប្រជុំអ្នករាំ និងសិល្បករក្បាច់គុនជាច្រើននាក់បានបន្តនិទានរឿងនៃមហាកំផែងចិន ផ្លូវសូត្រ និងសេចក្តីស្នេហារវាងប្រទេសចិនជាមួយនឹងសិល្បៈក្បាច់គុន នៅក្នុងការបង្ហាញភាពដ៏គួរឱ្យស្ញប់ស្ញែងដែលបានបំបាត់ភាពចម្រូងចម្រាសផ្នែកនយោបាយ និងកង្វល់ញាំញី។

  • ឆ្នាំ 2012: Queen Elizabeth’s Skyfall នៅក្នុងទីក្រុងឡុងដ៍

ម្ចាស់ក្សត្រី Elizabeth II ចុងក្រោយបានដើរតួជាតួឯកនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៃទីក្រុងឡុងដ៍ ដោយមានបង្ហាញខ្លួនជាមួយតារាសម្តែង James Bond និងលោក Daniel Craig នៅក្នុងខ្សែភាពយន្តអស្ចារ្យ គឺទ្រង់បានធ្វើការពីលើអាកាសចូលទៅក្នុងពហុកីឡដ្ឋានចុះពីឧទ្ធម្ភាគចក្រ។
Danny Boyle គឺអ្នកដឹកនាំរឿងឈ្នះពានរង្វាន់អូស្ការ នៃ “Slumdog Millionaire” និង “Trainspotting” មានកិត្តិនាមទទួលខុសត្រូវទៅលើ ការសម្តែងបង្ហាញអំពីប្រវត្តិសាស្រ្តរបស់ចក្រភពអង់គ្លេសជាមួយនឹងភាពកំប្លែងដ៏ច្រើនសន្ធឹកសន្ធាប់។ នៅក្នុងព្រឹត្តិការណ៍នៃកម្មវិធីនេះក៏បានរួមបញ្ចូលការលើកកម្ពស់ដល់សេវាសុខភាពជាតិ ដែលជាប្រភពមោទនភាពជាតិដ៏សំខាន់ – ក្មេងៗស្លៀកខោទ្រនាប់លោតលើគ្រែមន្ទីរពេទ្យយក្សចំនួន 320 ។

Tags: Olympics GamesParis Olympics 2024
Previous Post

ទោះទៅដល់ទីណា អូលីវ៉ា គង់ មិនភ្លេចបង្ហាញពិភពលោកថា ខ្លួនគឺជាជនជាតិខ្មែរ

Next Post

រវាងទីក្រុង តូក្យូ និងទីក្រុង អូសាកា មួយណាជាជម្រើសល្អនៃទិសដៅទេសចរណ៍នៅក្នុងប្រទេសជប៉ុន

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025
កម្សាន្ត

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025
កម្សាន្ត

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
Load More
Next Post
រវាងទីក្រុង តូក្យូ និងទីក្រុង អូសាកា មួយណាជាជម្រើសល្អនៃទិសដៅទេសចរណ៍នៅក្នុងប្រទេសជប៉ុន

រវាងទីក្រុង តូក្យូ និងទីក្រុង អូសាកា មួយណាជាជម្រើសល្អនៃទិសដៅទេសចរណ៍នៅក្នុងប្រទេសជប៉ុន

ADVERTISEMENT

Recent.

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍

ជម្ងឺថប់បារម្មណ៍

ច័ន្ទ ឧសភា 12th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (356)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (208)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.