ភាពយន្តបុរាណហុងកុង ដែលមានសាច់រឿងបែបកំប្លែងប្រទាក់ក្រឡាគ្នានឹងមនោសញ្ចេតនានៃសេចក្តីស្រឡាញ់ ចេញនៅក្នុងឆ្នាំ 1984 របស់លោក Tsui Hark (Director) បានធ្វើការចាក់បង្ហាញនៅក្នុងកម្មវិធីមហោស្រពភាពយន្តលំដាប់ថ្នាក់ពិភពលោកនៅទីក្រុង Cannes ប្រទេសបារាំង “Cannes Film Festival 2024” បានរំលឹកនូវអនុស្សាវរីយ៍ និងបង្វែលអារម្មណ៍ឱ្យត្រឡប់ទៅកាន់វិស័យភាពយន្តហុងកុងទសវត្សរ៍ទី 80។
មហោស្រពភាពយន្តទីក្រុង Cannes លើកទី 77 បានធ្វើការចាប់ផ្តើមប្រព្រឹត្តចាប់ពីពីថ្ងៃទី 14 ខែឧសភា ដល់ថ្ងៃទី25 ខែឧសភា ឆ្នាំ2024 ហើយនៅក្នុងចំណោមភាពយន្តលំដាប់ល្អៗជាច្រើនដែលមហោស្រពនឹងផ្តល់កិត្តិយសក្នុងការចាក់បញ្ចាំងក្នុងឆ្នាំនេះ រួមមានទាំងភាពយន្តបុរាណហុងកុងដែលមានចំណងជើងថា “Shanghai Blues” នឹងត្រូវចាក់បញ្ចាំងចូលទៅក្នុងផ្នែកមួយនៃវិស័យកុន Cannes Classic ។
ផលិតករភាពយន្ត លោក Tsui Hark ធ្វើការប្រារព្ធនូវខួបលើកទី 40 នៃរឿងភាពយន្តបែបកំប្លែងលាយលំជាមួយមនោសញ្ចេតនា Shanghai Blues ដោយបានបានស្ដារឡើងវិញនូវគុណភាព 4K ជាពិសេសសម្រាប់ការចាក់បញ្ចាំងនៅក្នុងកម្មវិធីមហោស្រពភាពយន្តនាទីក្រុង Cannes។
ផលិតករភាពយន្ត លោក Tsui Hark និងលោក Nansun Shi ដែលជាសហស្ថាបនិកនៃក្រុមហ៊ុនផលិតកម្ម Film Workshop បានធ្វើការគ្រប់គ្រងដោយផ្ទាល់នូវគម្រោងការជួសជុលប្រព័ន្ធឌីជីថលឱ្យកាន់តែមានភាពប្រសើរឡើង ដោយបានជួសជុលខ្សែភាពយន្ត L’Immagine Ritrovata និងបទភ្លេងនេះត្រូវបានកែសម្រួលដោយ One Cool Sound។
ខណៈពេលដែលភាពយន្តដើមមានតែភាសាចិនកាតាំង និងភាសាចិនកុកងឺ តែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងកំណែថ្មីនេះសាច់រឿងកុនទាំងមូលបានថតចម្លងជាថ្មី ហើយភ្ជាប់ជាមួយនឹងគុណភាពល្អបំផុត ព្រមទាំងបានដាក់បង្ហាញអំពីតួអង្គនីមួយៗនិយាយជាភាសាដើមរបស់ពួកគេមានដូចជា ភាសាចិនកាតាំង ផាសាចិនកុកងឺ និងភាសាចិននៅតំបន់ទីក្រុងសៀងហៃ។ បន្ថែមពីនេះ ក៏មានការបញ្ចូលជា Subtitle ភាសាអង់គ្លេសផងដែរ។