• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ភាពស្រស់ស្អាតសម្រាប់នារីគ្រប់រូប នៅពេលយប់

by Pisey Dim
ពុធ កញ្ញា 11th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

មនុស្សគ្រប់គ្នាតែងប្រាថ្នាចង់ឱ្យមានភាពស្រស់ស្អាត និងមើលទៅឃើញក្មេងជាងវ័យផូរផង់រហូត ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលអាចថែរក្សាសភាពបែបនេះបាន? ដូចដែលគេបាននិយាយថា “ទីក្រុងរ៉ូមមិនមែន សង់ឡើងតែក្នុងមួយថ្ងៃទេ” បើអ្នកចង់មានអ្វីដែលជាការចាប់អារម្មណ៍ និងភាពស្រស់ស្អាតអ្នកមិនគួរមាន តែសមត្ថភាពធ្វើឱ្យស្រស់ស្អាតនោះទេ ប៉ុន្តែត្រូវតែមានម្យ៉ាងទៀតគឺ ភាពថិតថេរ។

ជំនួសឱ្យការចំណាយប្រាក់ច្រើនទៅការព្យាបាល ឬកែសម្ផស្សដែលមានសម្លៃខ្ពស់ និងតាមលក្ខណៈច្នៃប្រឌិត ទាំងនេះគឺជាវិធីដ៏ងាយស្រួលមួយ ដើម្បីធ្វើឱ្យអ្នកមានភាពស្រស់ស្អាតតាមបែបធម្មជាតិ។
មុនពេលដែល អ្នករៀបនឹងចូលគេង ចំណាយពេល 15 នាទីប៉ុណ្ណោះ ដើម្បីធ្វើឱ្យអ្នក មើលទៅក្មេង ហើយស្រស់ស្អាតជានិច្ច។

ការថែរក្សាជើង

តើអ្នកមានអារម្មណ៍ពិបាកដែរឬទេនៅពេលដែលអ្នកបំពេញការងារហត់ នឿយពេញមួយថ្ងៃនុ៎ះ? នៅពេលដែលអ្នកត្រឡប់មកដល់ផ្ទះវិញ អ្នកគួរត្រាំជើងរបស់អ្នកទៅក្នុងចានដែក ឬបាសាំងទឹកជាមួយទឹកក្ដៅឧណ្ណៗ ដោយលាយអំបិលក្រអូបមួយដៃ ក្រោយរយៈពេល 10នាទី រួចលាងសម្អាតជើងរបស់អ្នកជាមួយទឹក និងសាប៊ូធម្មតា។

ប្រសិនបើអ្នកមិនមានអារម្មណ៍ងងុយគេងនៅពេលនោះទេ គួរលាងសំអាត ជើងកខ្វក់ និងដុសសំអាតកែងជើង ប្រើឈើចាក់ធ្មេញសំអាតគែម និង ចង្អូរនៅជុំវិញក្រចកជើង ដើម្បីសំអាតធូលីដែលអាចមានកាន់តែច្រើន។ លាបក្រែមត្រជាក់ ឬក្រែមដែលផ្តល់ជាតិសំណើម នៅមុនពេលជូតសំអាត ជើងឲ្យស្ងួត។ ដូច្នេះអាចធ្វើឱ្យស្បែករបស់អ្នកទន់ល្មើយ និងអាចការពារ ពីចំណាប់អារម្មណ៍ពីអ្នកដទៃចំពោះជើងរបស់អ្នកទៀតផង។

លាង និងជូតមុខរបស់អ្នក

លាងសំអាតមុខរបស់អ្នកនៅមុនពេលចូលគេង គឺវាមានសារៈសំខាន់ណាស់ ហើយអាចសម្អាតធូលីកខ្វក់ដែលមានជាប់នៅពេលថ្ងៃ។ សូមលាងមុខរបស់អ្នកជាមួយនឹងទឹកត្រជាក់ ចំពោះអ្នកមានស្បែកស្ងួត ឬក៏ឆាប់ប្រតិកម្ម អ្នកអាចប្រើបានជាមួយប្រេងសំរាប់កូនក្មេង ឬក្រណាត់សើមសំរាប់សម្អាត បន្ទាប់មកលាបក្រែមជំនួយនៅពេលយប់។

ក្រែម / ក្រែមការពារស្បែកស្ងួត

(ក្រែមរក្សាជាតិសំណើម) សម្រាប់លាបពេលយប់ ជាពេលវេលាដែលសមរម្យសំរាប់ផ្តល់នូវការព្យាបាល ជាពិសេសជាមួយនឹងក្រែមរក្សាស្បែកឲ្យមានសំណើម។ ប្រើប្រាស់ក្រែមប្រភេទនេះសម្រាប់លាបស្បែកឲ្យស ឬការពារឲ្យស្បែកមានសំណើមជាធម្មតា។ វាអាចធ្វើឲ្យស្បែករបស់អ្នក ស្រស់ថ្លាឡើងវិញ និងមានប្រសិទ្ធិភាពបំផុតសំរាប់ស្បែកដែលបានទទួលរងធូលីកខ្វក់ និងក្អែលក្នុងកំឡុងពេលថ្ងៃ។ វាជាការល្អផងដែរ បើអ្នកប្រើទៅ លើដៃ និងក។

សក់របស់អ្នក

ជាតិប្រេងមិនមែនជាថ្នាំសម្រាប់ពន្យារជីវិតសក់ទេ វាមានសារៈសំខាន់ដើម្បីរក្សាសក់ឱ្យស្ងួត និងធ្វើឲ្យសរសៃសក់ទន់តែប៉ុណ្ណោះ។ សូមលាបប្រេងលាបសក់ទុកចោលឱ្យបានមួយយប់ ហើយកក់សាប៊ូសម្អាតនៅពេលព្រឹកឡើងដើម្បីទទួលបាននូវលទ្ធផលល្អ។ កំដៅប្រេងបន្តិច (ដូចជាប្រេងអូលីវ ប្រេង អាល់ម៉ុង ឬក៏ប្រេងដូង) ដោយដាក់នៅក្នុងកំប៉ុងហើយកូរវាជាមួយ នឹងទឹកក្តៅ។

បន្ទាប់ពីប្រេងនោះមានកំដៅល្មមហើយ យកទៅម៉ាស្សាលើស្បែកក្បាល ដោយប្រើចុងម្រាមដៃរបស់អ្នកតាមចលនាវិលជុំ យ៉ាងហោចណាស់ឲ្យ បាន 8-10នាទី។ អ្នកអាចធ្វើពេលដែលអ្នកកំពុងតែដាក់ត្រាំជើងក្នុង ទឹកក្តៅឧណ្ណៗផងដែរ។

ចិតត្រសក់ស្តើងៗ

ចិតត្រសក់ស្តើងៗឲ្យហើយ ដោយទុកវានៅក្នុងទូទឹកកកទុកជាមុនជាការល្អ។ ប្រើវាទទេ ឬក៏លាយជាមួយទឹកការ៉ុត អាចប្រើវាលាបនៅខាងក្រោមភ្នែក ដើម្បីកាត់បន្ថយភាពខ្មៅជុំវិញភ្នែក និងស្បែកជីវជ្រួញ។

ប្រេងល្ហុង

សាកល្បងចាក់ប្រេងល្ហុងទៅលើរោមចិញ្ចើម និងរោមភ្នែករបស់អ្នក ពិសេសកន្លែងណាដែលមានរោមតិចតួច ព្រោះវាអាចជួយឱ្យរោមទាំងនោះដុសក្រាស់ និងវែង។

ការថែរក្សាបបូរមាត់

ទីបញ្ចប់នេះ លាបវ៉ាសឺលីននៅលើបបូរមាត់របស់លោកអ្នក គឺគ្រប់គ្រាន់ ណាស់ហើយ! គេងលក់រហូតនៅពេលយប់ រហូតដល់ពេលមានរងាវភ្លឺ ឡើង អ្នកនឹងទទួលបានភាពស្រស់ស្អាតបែបធម្មជាតិ!!

Previous Post

តើការទទួលទានស្រាក្រហម ឬ Red Wine មានអត្ថប្រយោជន៍អ្វីខ្លះ?

Next Post

10 ជំហានធ្វើឱ្យស្បែករបស់អ្នកកាន់តែភ្លឺរលោង ស្អាតស្រស់ថ្លា

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ជម្ងឺថប់បារម្មណ៍
សុខភាព និង សម្ផស្ស

ជម្ងឺថប់បារម្មណ៍

by Kim Heng
ច័ន្ទ ឧសភា 12th, 2025
ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត
សុខភាព និង សម្ផស្ស

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

by Kim Heng
សុក្រ ឧសភា 9th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
មូលហេតុទាំង ៥ ដែលធ្វើឲ្យមុខអ្នកងាយឡើងមុន
សុខភាព និង សម្ផស្ស

មូលហេតុទាំង ៥ ដែលធ្វើឲ្យមុខអ្នកងាយឡើងមុន

by Kim Heng
អង្គារ ឧសភា 6th, 2025
Load More
Next Post
10 ជំហានធ្វើឱ្យស្បែករបស់អ្នកកាន់តែភ្លឺរលោង ស្អាតស្រស់ថ្លា

10 ជំហានធ្វើឱ្យស្បែករបស់អ្នកកាន់តែភ្លឺរលោង ស្អាតស្រស់ថ្លា

ADVERTISEMENT

Recent.

ជម្ងឺថប់បារម្មណ៍

ជម្ងឺថប់បារម្មណ៍

ច័ន្ទ ឧសភា 12th, 2025
ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (269)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.