• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ភោជនីយដ្ឋាន ទាំង ១១​ នេះ ជាប់ក្នុងបញ្ជី MICHELIN Guide ជាភោជនីយដ្ឋានប្រណិតបំផុត នៅលើពិភពលោក

by Sothearith
ច័ន្ទ ឧសភា 13th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

នៅលើពិភពលោក មានភោជនីយដ្ឋាន រាប់មិនអស់ដែលបានបម្រើសេវាកម្មម្ហូបអាហារ ភេសជ្ជៈ ដល់ភ្ញៀ​វគ្រប់ស្រទាប់វណ្ណៈ។ ប៉ុន្តែលោកអ្នកមានដឹងទេថា ភោជនីយដ្ឋានលំដាប់ប្រណិត កម្រិតអភិជន គឺមាន តែ ១​១ ប៉ុណ្ណោះដែលស្ថិតក្នុងបញ្ជីរបស់ MICHELIN Guide។

បារាំង

Alléno Paris au Pavillon Ledoyen — Paris
នេះគឺជាភោជនីយដ្ឋានដែលមានអាយុកាលចំណាស់ជាងគេ នៅក្នុងទីក្រុងប៉ារីស។ ស្ថិតនៅក្នុងតំបន់ដែលមិនសូវមានមនុស្សអ៊ូអរ អំណោយផលសម្រាប់ការបរិភោគអាហារដ៏ប្រណិត នៅក្នុងបរិវេណ សួនឧទ្យាន Champs-Élysées។ ទេសភាពនៅមាត់បង្អួចរបស់ភោជនីយដ្ឋាននេះ មានការផ្លាស់ប្តូរទៅតាមរដូវ ដោយទេសភាពមានពណ៌បៃតង នៅក្នុងរដូវក្តៅ និង រដូវផ្ការីក។ ទេសភាព នឹងមានពណ៌ទឹកក្រូច និង ក្រហម ឫ ពណ៌មាស នៅក្នុងរដូវស្លឹកឈើជ្រុះ។

Le Cinq — Paris
នេះជាភោជនីយដ្ឋានលំដាប់ប្រណិតបំផុត មួយទៀត ដែលស្ថិតនៅក្នុងទីក្រុងប៉ារីស។ ចូលមកដល់ខាងក្នុង គឺក្រាលដោយកម្រាលព្រំ សម្រាប់ទទួលភ្ញៀវចូលបរិភោគ។ ចំពោះមុខម្ហូបពិសេសនៅក្នុងភោជនីយដ្ឋាននេះ គឺជា បង្កង ដែលយកមកពី Dublin Bay អមជាមួយនឹងទឹកជ្រលក់ mayonnaise ហើយចុងក្រោយមាននំ pancakes សម្រាប់ធ្វើជាបង្អែមលាងមាត់។

អាល្លឺម៉ង់

Vendôme — Bergisch Gladbac, near Cologne
នេះជាភោជនីយដ្ឋាន លំដាប់ប្រណិតស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់។ ការរចនា ដេគ័រ នៅខាងក្នុងគឺមានភាពស្រស់ស្អាតដោយលាយបញ្ចូលនូវ​ម៉ូតបែបបុរាណ ជាមួយនឹងសម័យ។ ចំពោះមុខម្ហូបពិសេស នៅក្នុងភោជនីយដ្ឋាននេះ ជាបង្អែម banana with caramelized peanut ice cream និង Valrhona Jivara spiced milk chocolate ganache។

ម៉ូណាកូ

Le Louis XV – Alain Ducasse à l’Hôtel de Paris — Monte-Carlo
នេះជាទីតាំងល្អឥតខ្ចោះសម្រាប់អ្នកដែលចង់រកកន្លែងសម្រាប់បរិភោគអាហារ លំដាប់ប្រណិត នៅ ម៉ូណាកូ។ អ្វីគ្រប់យ៉ាងនៅក្នុងភោជនីយដ្ឋានមួយនេះ​ ត្រូវបានតុបតែងទៅដោយពណ៌មាស។

ស្វីស

Restaurant de l’Hôtel de Ville — Crissier, just outside Lausanne
បានទៅលេងស្វីស នេះជាភោជនីយដ្ឋានលំដាប់ ដែលអ្នកមិនគួររំលង។ មេចុងភៅ Franck Giovannini បានដឹកនាំក្រុមចុងភៅ ចំនួន ២៥ នាក់ ដើម្បីចំអិនម្ហូបយ៉ាងពិសេសជូនដល់ភ្ញៀវ។ ម្ហូបដែលល្បីក្នុងភោជនីយដ្ឋាននេះ គឺជា Gala apple tart និង roasted hazelnut ice cream។

ចិន

Taian Table — Shanghai
នេះជាភោជនីយដ្ឋាន​ ប្រណិត ដ៏ល្បីល្បាញ នៅក្នុងទីក្រុងសៀងហៃ។ កន្លែងអង្គុយ មានចំនួនកំណត់ ចំនួន២០នាក់ និងមីនុយមុខម្ហូប ៨​មុខ រៀបចំរួចជាស្រេចសម្រាប់ត្រៀមបម្រើភ្ញៀវ។ នៅរៀងរាល់ ៦ ទៅ ៨ សប្តាហ៍ម្តង មីនុយមុខម្ហូប តែងតែផ្លាស់ប្តូរថ្មីជានិច្ច ជាមួយនឹងជម្រើសបន្ថែម ម្ហូប ២ ទៅ ៤មុខ នៅក្នុង classics ឫ specials menu។ ម្ហូបត្រូវបានចំអិន និង រៀបចំយ៉ាងម៉ត់ចត់ ដោយចុងភៅជំនាញ។ រសជាតិ មិនសាប មិនប្រៃ ហូបច្រើនយ៉ាងណាក៏មិនទ្រលាន់។

ម៉ាកាវ

Alain Ducasse at Morpheus — Macau
នេះជាភោជនីយដ្ឋាន លំដាប់ប្រណិត​ ដែលម្ហូបបញ្ជាក់ពីរសជាតិអឺរ៉ុប​ កាត់អាស៊ី ដោយហេតុ ម៉ាកាវ ធ្លាប់នៅក្រោមអាណានិគមរបស់ ព័រទុយហ្គាល់។ ភេសជ្ជៈ welcome drink ជាស្រាសាំប៉ាញ Ducasse។ ចំណែកមីនុយមុខម្ហូប របស់មេចុងភៅ ត្រូវបានជ្រើសរើសពិសេស ចំនួន ៤ មុខ សម្រាប់ចំអិនជូនភ្ញៀវបរិភោគ។

សិង្ហបុរី

Zen — Outram

​នេះជាភោជនីយដ្ឋានលំដាប់ប្រណិត មានទីតាំងស្ថិតនៅក្នុងដែនដីគុជអាស៊ី នោះគឺប្រទេសសិង្ហបុរី។ នៅពេលដែលដើរចូលទៅក្នុងភោជនីយដ្ឋាននេះ អ្នកនឹងមានអារម្មណ៍ថា ដូចបានធ្វើដំណើរឆ្លងទៅកាន់ប្រទេស ស៊ុតអ៊ែត។ ដេគ័រខាងក្រៅ ជាប្រភេទ​ shophouse ឆ្នាំ ១៩២៦ ដែលត្រូវបានគេចាត់ទុកជាប្រភេទសំណង់បេតិកភ័ណ្ឌ នៅតំបន់អាសុីអាគ្នេយ៍។ ចំណែកដេគ័រ ខាងក្នុងវិញ ប្រើប្រាស់គ្រឿងសិង្ហារឹមទំនើប Scandi។ ភោជនីយដ្ឋាននេះ បែកចែកជា ២ ជាន់ ដោយជាន់ខាងក្រោម ជាកន្លែងសម្រាប់ទទួលទានអាហារ ហើយមីនុយមុខម្ហូប មានចំនួន ៨ មុខ។ រីឯ ជាន់ខាងលើ ជាកន្លែងសម្រាប់ទទួលទានកាហ្វេ។

តៃវ៉ាន់

A Cut — Taipei
នេះជាភោជនីយដ្ឋានលំដាប់ប្រណិត នៅតៃវ៉ាន់ ដែលមានការដេគ័រ ពោលពេញទៅដោយ កែវស្រា បញ្ជាក់ថានៅក្នុងមីនុយ មានស្រា​ wine លំដាប់ៗ សម្រាប់ភ្ញៀវ។ ម្ហូប​ ដែលពិសេស​ប្រចាំភោជនីយដ្ឋាននេះ ជាសាច់គោ អាំង ដែលនាំចូលមកពីសហរដ្ឋអាមេរិក និង អូស្រ្តាលី។

ថៃ

Le Normandie — Bangkok
ភោជនីយដ្ឋាននៅថៃ មួយនេះ​ បានក្លាយជាគោលដៅសំខាន់ សម្រាប់អ្នកចង់រកកន្លែង បរិភោគម្ហូបបារាំង លំដាប់ប្រណិត។ ទេសភាពខាងក្រៅ​ ភ្ញៀវអាចអង្គុយមើលដងទន្លេ ចៅប្រាយ៉ា ខណៈកំពុងបរិភោគ ម្ហូបបារាំងរសជាតិដើម​ ដ៏ឈ្ងុយឆ្ងាញ់។ អ្វីដែលជាចំណុចពិសេសរបស់ភោជនីយដ្ឋាននេះ គឺ គ្រឿងដែលគេយកមកផ្សំនៅក្នុងម្ហូប ជាប្រភេទគ្រឿងល្អលេខ ១ បូកជាមួយនឹងបច្ចេកទេសចំអិនរបស់ចុងភៅ បង្កើតបាននូវមុខម្ហូប ដែលមានរសជាតិឆ្ងាញ់ជាប់ចិត្ត ដូចគ្នាទៅនឹងម្ហូបរសជាតិដើមនៅ​បារាំង។

សហរដ្ឋអាមេរិក

Jungsik — New York
ភោជនីយដ្ឋាន នៅក្រុងញូយ៉ក មួយនេះ ត្រូវបានគេស្កាល់ថាជា “New Korean”។ វាជាកន្លែងបរិភោគអាហារលំដាប់ប្រណិត ដែលមុខម្ហូបនីមួយៗ ចម្អិនយ៉ាងយកចិត្តទុកដាក់ ពីចុងភៅ រួមជាមួយនឹងសេវាកម្ម លឿនរហ័ស រសជាតិឆ្ងាញ់ ធ្វើឱ្យ​ភ្ញៀវជាប់ចិត្ត មកម្តងហើយ ចង់មកម្តងទៀត៕

Previous Post

ឈុតញុំាតែ ពិភាក្សាការងារ សម្រាប់មនុស្ស ២នាក់នៅ Shinta Mani Angkor

Next Post

ខ្ញី មានឥទ្ធិពលយ៉ាងណាខ្លះចំពោះសុខភាព?

Sothearith

Sothearith

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
ខ្ញី មានឥទ្ធិពលយ៉ាងណាខ្លះចំពោះសុខភាព?

ខ្ញី មានឥទ្ធិពលយ៉ាងណាខ្លះចំពោះសុខភាព?

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.