NFT គឺជារូបិយប័ណ្ណ ឌីជីថល ដែលត្រូវបានគេប្រើប្រាស់សម្រាប់ជួញដូរអ្វីមួយនៅលើប្រព័ន្ធ អនឡាញ។ អ្នកអាចធ្វើការទិញ ឫ លក់ NFT បានតាមអ៊ីនធឺណេត ដោយជាធម្មតាគេប្រើប្រាស់វា អមជាមួយនឹង cryptocurrency។
NFT មានឈ្មោះពេញថា Non-fungible tokens ដោយវាត្រូវបានគេប្រើប្រាស់ជាមធ្យោបាយទូទាត់ប្រាក់អេឡិចត្រូនិច ចាប់តាំងពីឆ្នាំ ២០១៤ មក។ នៅក្នុងពេលបច្ចុប្បន្ន វាមានការពេញនិយមសម្រាប់ការប្រើប្រាស់ធ្វើជាមធ្យោបាយទិញ លក់ Digital Artwork។ ទីផ្សារបស់ NFT បានកើនឡើងដល់ ៤១ពាន់លានដុល្លារអាមេរិក យោងតាមស្ថិតិនៅឆ្នាំ ២០២១។
NFT អាចប្រើប្រាស់បានសម្រាប់ជួញដូរ និង ដូរយកសាច់លុយសុទ្ធ ឫ លុយ crypto។ NFT នីមួយៗ មានតម្លៃប៉ុណ្ណា គឺអាស្រ័យទៅលើម្ចាស់ដែលបានដាក់កំណត់តម្លៃលើវា។ គួរបញ្ជាក់ថា non-fungible tokens គឺជា cryptographic ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស នៅលើប្រព័ន្ធ blockchain ហើយមិនអាចធ្វើការចម្លងបានដោយជនទី ២ បានទេ។
និយាយទៅដល់ប្រព័ន្ធសុវត្ថិភាពវិញ NFT ត្រូវបានគេចាត់ទុកថាជាមធ្យោបាយជួញដូរ និង រក្សាប្រាក់នៅលើ អនឡាញ ដែលមានសុវត្ថិភាពបំផុតមួយ។ ទិន្នន័យផ្ទាល់ខ្លួនទូទៅរបស់ម្ចាស់គណនី NFT នីមួយៗ ត្រូវបានរក្សាទុកនៅលើ blockchain ដែលមិនអាចមាននរណាម្នាក់លួច ឫ hack ចូលទៅប្រើប្រាស់ទិន្នន័យទាំងអស់នោះបានទេ៕