ដូចដែលប្រិយមិត្តគ្រប់គ្នាបានដឹងមកហើយ នៅក្នុងរដូវវស្សា ឬរដូវត្រជាក់ មនុស្សជាច្រើនងាយកើតមានអាការមួយចំនួនដូចជា ៖
• តឹងច្រមុះ
• ហៀរសំបោរ
• ឈឺបំពង់ក
• ក្អកស្លេក
• ផ្តាសាយ និងរាគ… ។
អាការខាងលើ ហាក់ដូចមិនមែនជាជំងឺធំដុំ ប៉ុន្តែវាក៏អាចបណ្តាលឱ្យអ្នកមិនស្រណុកក្នុងខ្លួន ជាពិសេសធ្វើឱ្យមានអារម្មណ៍មិនល្អ និងអស់កម្លាំងជារឿយៗ។ ដើម្បីកាត់បន្ថយអាការទាំងនោះ អ្នកមិនចាំបាច់ប្រើប្រាស់ថ្នាំពេទ្យនោះទេ អ្នកអាចសាកអនុវត្តវិធីសាស្រ្តធម្មជាតិខាងក្រោមឱ្យបានញឹកញាប់ ៖
ខ្ញី
បង្កើនការញ៉ាំខ្ញី ដូចជា ផឹកតែខ្ញី បន្ថែមខ្ញីទៅក្នុងរបបអាហារ ព្រោះខ្ញី គឺជាមើមរុក្ខជាតិដែលផ្ដល់អត្ថប្រយោជន៍ជាច្រើន ហើយក្នុងនោះរួមមានទាំងការប្រឆាំងជំងឺគ្រុនផ្ដាសសាយ បំបាត់អាការឈឺក សម្រួលដល់អាការក្អួតចង្អោរទៀតផង។
ខ្ទឹមស
អ្នកអាចទទួលទានខ្ទឹមស 3 ទៅ 5 កំពឹស ក្នុងមួយសប្ដាហ៍ ហើយទទួលទានម្តង 1 កំពឹស។
ជីអង្កាម
ជីអង្កាម គឺជាប្រភពនៃសារជាតិម៉ុងតុល ដែលជួយប្រឆាំងជំងឺផ្ដាសាយ បំបាត់អាការតឹងច្រមុះ ឈឺបំពង់ក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ ដូច្នេះ អ្នកអាចទទួលទានទឹកតែជីអង្កាមឧណ្ហៗ 1 ពែងជារៀងរាល់ថ្ងៃ។
ក្រូចឆ្មា
ក្រូចឆ្មា គឺជាប្រភពនៃវីតាមីន C ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ឬប្រព័ន្ធភាពស៊ាំ ឱ្យកាន់តែរឹងមាំដើម្បីប្រឆាំងជំងឺផ្សេងៗ ខណៈអ្នកអាចទទួលទានតែក្រូចឆ្មារក្ដៅឧណ្ហៗ ដើម្បីបំបាត់អាការទាំងអស់នោះ។
ផឹកទឹកក្ដៅឧណ្ហៗ
ការផឹកតែក្ដៅៗ ឬផឹកទឹកក្តៅឧណ្ហៗនៅក្នុងរដូវត្រជាក់ ពិតជាមានផលល្អចំពោះសុខភាពរបស់អ្នកខ្លាំងណាស់ ព្រោះវាអាចជួយបង្កើនកម្តៅក្នុងខ្លួន និងបន្ថយហានិភ័យនៃការឆ្លងជំងឺផ្ដាសាយ។