ប្រ៊េនប្រណិតលំដាប់ពិភពលោក Louis Vuitton បានរៀបចំកម្មវិធីដើរបង្ហាញម៉ូតមួយ មានឈ្មោះថា Cruise 2025 Show នៅទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីពេលថ្មីៗនេះ។ ម៉ូតសម្លៀកបំពាក់ ដើរបង្ហាញដោយតារាម៉ូដែលនៅក្នុងកម្មវិធីនេះ ជា collection របស់ designer លោក Nicolas Ghesquiere។
លោក Nicolas Ghesquiere ជាអ្នករចនាម៉ូតល្បីល្បាញម្នាក់នៅលើពិភពលោក។ លោកបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតធំៗមួយចំនួនដូចជា Paris Fashion Week និង Pre-fall 2024 collection នៅទីក្រុងសៀងហៃ។ ហើយថ្មីៗនេះ ម៉ូតដែលលោកបានរចនាជាពិសេស បានបង្ហាញខ្លួននៅក្នុងកម្មវិធី Cruise 2025 Show នៅបាសេឡូណា ប្រទេសអេស្ប៉ាញ។
ទីតាំងដែលគេបានជ្រើសសម្រាប់ប្រារព្ធកម្មវិធីដើរម៉ូត Cruise 2025 Show នេះ គឺ Parc Guell ជាកន្លែងប្រវត្តិសាស្រ្ត បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ។ Collection បង្ហាញនៅក្នុងកម្មវិធីនេះ ជាការបំផុសគំនិតអំពីសិល្បៈវប្បធម៌របស់អេស្ប៉ាញ ដែលជាប្រទេសមួយមានការនិយមលេងហ្វេហ្សិន ដ៏គួរឱ្យចាប់អារម្មណ៏នៅក្នុងតំបន់អឺរ៉ុប។

 
			 ខ្មែរ
 ខ្មែរ English
 English 
			 
    







 
		




 
							


