ប្រាសាទក្រវ៉ាន់ សំណង់ឥដ្ឋ ដែលមានក្បូរក្បាច់ចម្លាក់ច្បាស់ៗលើជញ្ជាំងឥដ្ឋគួរឱ្យចង់គយគន់។ប្រសាទក្រវ៉ាន់ ស្ថិតនៅប៉ែកខាងកើតប្រាសាទអង្គរវត្ត ប្រាសាទក្រវ៉ាន់ជាប្រាសាទតូច តែមានទេសចរចេញចូលមិនសូវដាច់ឡើយ។ សង់ពីដីឥដ្ឋ មានកំពូល៥ទន្ទឹមគ្នា ប្រាសាទនេះសង់ឡើងដោយមន្រ្តីជាន់ខ្ពស់មួយរូបឈ្មោះ មហិន្ទរវរ្ម័ន នាឆ្នាំ៩២១ ឧទ្ទិសថ្វាយព្រះវិណ្ណុ ស្ថិតក្នុងរាជព្រះបាទ ហសិវរ្ម័នទី១ (៩១០-៩២៣)។ ផ្នែកខ្លះនៃប្រាសាទនេះសង់ពីថ្មភក់ផងដែរ និងមានចម្លាក់ដ៏ទាក់ទាញនៅប្រាង្គកណ្ដាល និងខាងជើងបង្អស់៕
សូមទស្សនាទិដ្ឋភាពប្រាសាទក្រវ៉ាន់ និងរូបចម្លាក់ក្នុងប្រាសាទនេះដូចតទៅ៖