កម្រងវីដេអូ រាជនីក្រមាយ័ន្តខ្មែរ និង ផ្កាច័ន្ទន៍អង្គរ នារីកម្ពុជា ដែលមានកញ្ញា មាន សូនីតា ជាម៉ូដែល បានបង្អួតសម្រស់ដ៏ស្រស់សោភានៅលើប្រាសាទ ព្រះវិហារ តាមរយៈផ្ទាំង LED ទាំង 6 ទីតាំងក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពីបានឃើញកម្រងវីដេអូ របស់ខ្លួននៅលើផ្ទាំង LED ធំៗក្នុងរាជធានីភ្នំពេញ មាន សូនីតា បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំងដោយបានថ្លែងថា “ធ្លាប់មានវត្តមានលើប៉ានណូធំៗជាច្រើនហើយតែលើកនេះមានអារម្មណ៍រំភើបនិងមោទកភាព ខ្លាំងមែនទែន សំរាប់ការចូលរួមលើកស្ទួយវប្បធម៌ខ្មែរ ជាពិសេសបងប្អូនទាំងអស់ទទួលស្គាល់ និងអោយតំលៃក្រមាខ្មែរ បែបនេះ”។
“កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ នាងខ្ញុំសូមអរគុណចំពោះទឹកចិត្តបងប្អូន និង POMA Media ដែលបានស្រលាញ់គាំទ្រ និងធ្វើការចាក់បញ្ចាំង កម្រងវីដេអូ រាជនីក្រមាយ័ន្តខ្មែរ និងផ្កាច័ន្ទន៍អង្គរ នារីកម្ពុជា បង្អួតសម្រស់ដ៏ស្រស់សោភានៅលើប្រាសាទ ព្រះវិហារ តាមរយៈផ្ទាំង LED ទាំង 6 ទីតាំងក្នុងរាជធានីភ្នំពេញ”។ មាន សូនីតា ថ្លែងបន្ថែម៕