• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

មូលហេតុនៃការកើតមានវិបត្តិផ្លូវចិត្ត និងវិធីសាស្រ្តព្យាបាលដ៏មានប្រសិទ្ធិភាព

by Pisey Dim
អង្គារ កុម្ភៈ 18th, 2025
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

វិបត្តិផ្លូវចិត្ត គឺជាជំងឺបាក់ទឹកចិត្ត ដែលធ្វើឱ្យអ្នកមានអារម្មណ៍សោកសៅជាប់រហូត និងបាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វីៗទាំងអស់ មិនថាសកម្មភាពដែលអ្នកធ្លាប់រីករាយជាមួយពីមុនមក ឬអានាគតដែលអ្នកតែងប៉ងប្រាថ្នា។ វា​​បង្ក​ឱ្យ​មានគំនិតអវិជ្ជមាន ​ពិបាក​ក្នុង​ការគិត បាត់បង់ការចងចាំ ឧស្សាហ៍ភ្លេចភ្លាំង មិនឃ្លានអាហារ និងប៉ះពាល់ដល់ដំណេកយ៉ាងខ្លាំង​។

មូលហេតុនាំឱ្យមានវិបត្តិផ្លូវចិត្ត រួមមាន ៖

• កត្តាហ្សែន – មានប្រវត្តិគ្រួសារនៃជំងឺបាក់ទឹកចិត្ត

• អតុល្យភាពនៅក្នុងប្រព័ន្ធបញ្ជូនសរសៃប្រសាទដូចជា Serotonin និង Dopamine ដែលទាំងពីរនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអារម្មណ៍បាក់ទឹកចិត្ត

• ការផ្លាស់ប្តូរវដ្តជីវិតសំខាន់ៗ ដូចជា ការបាត់បង់ការងារ ការបែកបាក់ទំនាក់ទំនងស្នេហា មរណៈភាពមនុស្សជាទីស្រឡាញ់ ទទួលរងការរំលោភបំពាន មានបញ្ហាផ្នែកហិរញ្ញវត្ថុ ឬការប៉ះទង្គិចផ្លូវចិត្តជាញឹកញយ

• មានបុគ្គលក្ខណៈទុទិដ្ឋិនិយម តែងតែរិះគន់លើខ្លួនឯង

• កង្វះការគាំទ្រពីសង្គម ឬទទួលអារម្មណ៍ឯកា ដែលឃ្លាតឆ្ងាយដាច់ចេញពីក្រុមគ្រួសារ និងក្រុមមិត្តភក្តិ

• មានជំងឺរ៉ាំរ៉ៃ

• ការប្រើប្រាស់សារធាតុញៀន ដូចជា គ្រឿងស្រវឹង ឬគ្រឿងញៀនច្រើន

• ផលប៉ះពាល់នៃថ្នាំ ពោល ថ្នាំវេជ្ជសាស្រ្តមួយចំនូនខ្លះអាចប៉ះពាល់ដល់ផ្នែកអារម្មណ៍

ដូច្នេះហើយ ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងដំណាក់កាលនៃជំងឺបាក់ទឹកចិត្ត អ្នកគួរតែស្វែងរកវិធីសាស្រ្តព្យាបាលឱ្យបានឆាប់រហ័សបំផុត… ហើយវិធីសាស្រ្តទាំងអស់នោះ រួមមាន​ដូចជា ៖

• ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងធ្វើសាមាធិ ព្រោះថាវាសារៈសំខាន់សម្រាប់ការរក្សាកាយសម្បទា និងជួយធ្វើឱ្យអារម្មណ៍ប្រសើរឡើង ធ្វើខួរក្បាលរបស់អ្នកស្រឡះល្អ គិតចេញអ្វីថ្មីៗ និងផ្លាស់ប្តូរទស្សនៈរបស់អ្នក។

• ទទួលទានរបបអាហារមានតុល្យភាព មានដូចជាបន្លែ និងផ្លែឈើធម្មជាតិ កាត់បន្ថយអាហារមានជាតិស្ករខ្ពស់ ឬអាហារជាតិខ្លាញ់។ បញ្ចូលអាហារូបត្ថម្ភបន្ថែម និងបង្កើតផែនការរបបអាហារសុខភាពឱ្យបានត្រឹមត្រូវតាមតម្រូវការរបស់អ្នក។

• ចៀសវាងគ្រឿងស្រវឹង និងគ្រឿងញៀន ៖ បើទោះបីជាការផឹកស្រា និងការជក់បារីអាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលក្នុងរយៈពេលខ្លីក៏ដោយ ក៏ប៉ុន្តែពួកវាអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ក្នុងរយៈពេលយូរទៅថ្ងៃក្រោយ។

• គេងឱ្យបានគ្រប់គ្រាន់ សម្រាក និងបញ្ចូលថាមពលឡើងវិញ ដោយកំណត់អាទិភាពនៃការគេងពី 7 ទៅ 9 ម៉ោងជារៀងរាល់យប់ ដើម្បីអនុញ្ញាតឱ្យរាងកាយ និងចិត្តរបស់អ្នកបានសម្រាក។ អ្នកអាច Take Nap 30 នាទីនៅពេលថ្ងៃ ដើម្បីបង្កើនកម្លាំងផងដែរ។

• ព្យាយាមផ្តោតលើអារម្មណ៍វិជ្ជមាន ជាជាងអារម្មណ៍អវិជ្ជមាន។

• រក្សាទំនាក់ទំនងនៅក្នុងសង្គម និងស្វែងរកជំនួយពីអ្នកដទៃ ដោយនិយាយជាមួយក្រុមមិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់ដែលអ្នកទុកចិត្តបំផុត និងអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល។

• សូមផ្តល់ទស្សនៈល្អៗចំពោះខ្លួនឯងឱ្យបាន និងលើកទឹកចិត្តខ្លួនឯងថា ជា “មនុស្សពូកែ មនុស្សអស្ចារ្យ ខ្ញុំអាចជម្នះបានគ្រប់ឧបសគ្គទាំងអស់”។

• ជួបពិគ្រោះជាមួយគ្រូពេទ្យចិត្តសាស្រ្ត ដើម្បីទទួលការព្យាបាលតាមបែបវេជ្ជសាស្រ្តប្រកបដោយប្រសិទ្ធភាព។

Previous Post

ទំនាក់ទំនងរវាងសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយ

Next Post

កម្មវីធី​​​ Aeterna របស់ ​Bvlgari នឹងបង្ហាញខ្លួនក្នុងប្រទេសកម្ពុជា

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម
សុខភាព និង សម្ផស្ស

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

by Pisey Dim
ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?
របទជីវិត

ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?

by Pisey Dim
ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?
សុខភាព និង សម្ផស្ស

ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?

by Kim Heng
ព្រហស្បតិ៍ កក្កដា 10th, 2025
ហេតុអ្វីគ្រូពេទ្យតែងឲ្យអ្នកជម្ងឺឧស្សហ៍ហាត់ប្រាណ?
សុខភាព និង សម្ផស្ស

ហេតុអ្វីគ្រូពេទ្យតែងឲ្យអ្នកជម្ងឺឧស្សហ៍ហាត់ប្រាណ?

by Kim Heng
សុក្រ កក្កដា 11th, 2025
Load More
Next Post
(English) Bvlgari’s Aeterna event in Cambodia?

កម្មវីធី​​​ Aeterna របស់ ​Bvlgari នឹងបង្ហាញខ្លួនក្នុងប្រទេសកម្ពុជា

ADVERTISEMENT

Recent.

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?

ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?

ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?

ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?

ព្រហស្បតិ៍ កក្កដា 10th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (210)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (106)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (102)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (274)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (133)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.