ក្នុងខណៈតាំងគភ៌ មានអាហារជាច្រើនប្រភេទណាស់ដែលស្រ្តីតាំងគភ៌គួរបរិភោគ និងមិនគួរបរិភោគ ដើម្បីចៀសវាងការប៉ះពាល់ដល់ដំណើរការលូតលាស់របស់ទារកក្នុងផ្ទៃ។ ដូច្នេះហើយទើបស្រ្តីមានគភ៌ត្រូវងបង្កើនការផ្ចិតផ្ចង់ទៅលើការជ្រើសរើសមុខម្ហូបអាហារល្អៗជាពិសេស លើសពីនេះ មុខម្ហូបអាហារដ៏ល្អមួយដែលស្ត្រីមានគភ៌មិនគួរមើលរំលងនោះគឺ “មើមខ្ញី” ។
នឹកឆ្ងល់ហើយមែនទេ? តើគុណប្រយោជន៍របស់មើមខ្ញីចំពោះស្រ្តីមានគភ៌មានយ៉ាងណាខ្លះទៅ?
កុំបង្អង់យូរ! សូមអានអត្ថបទដែលឡេឌីស៍ពាំនាំ យកមកចែកជូនជាចំណេះដឹងដល់មាតាកំពុងតាំងគភ៌គ្រប់ៗរូប ៖
គុណប្រយោជន៍របស់ខ្ញីចំបោះស្រ្តីមានគភ៌
សម្រាលអាការចាញ់កូន
ខ្ញីមានផ្ទុកជាតិប្រេងក្រអូបរលាយដែលជួយសម្រួលឱ្យមានភាពធូរស្រាលនៅក្នុងរាងកាយបានយ៉ាងល្អ នោះហើយជាហេតុផលដែលខ្ញីបានជួយសម្រាលអាការក្អយរចង្អោរ វិលមុខដែលបណ្តាលមកពីអាការចាញ់កូន។ លើសពីនេះ មើមខ្ញីសម្បូរទៅដោយសារធាតុប្រឆាំងអនុមូលឥស្សរៈដែលនឹងកម្ចាត់មេរោគផ្សេងៗនៅក្នុងរាងកាយរបស់ស្រ្តីមានគភ៌បានយ៉ាងល្អទៀតផង។
ជួយបណ្តេញខ្យល់ និងបំបាត់បញ្ហាឆ្អល់ពោះ
ខ្ញីមានចំណែកចូលរួមក្នងការបណ្តេញខ្យល់និងសម្រាលអាការចុកឆ្អល់ពោះរបស់ស្រ្តីមានគភ៌យ៉ាងមានប្រសិទ្ធិភាព រួមទាំងល្អបំផុតសម្រាប់ស្រ្តីដែលជិតគ្រប់ខែ (ផ្តល់កំណើតទារក) ព្រោះនៅក្នុងពេលពរពោះ កូនដែលនៅក្នុងស្បូននឹងទៅច្រានផ្អឹបក្រពះរហូតធ្វើឱ្យកើតអាការចុកឆ្អល់ពោះកើតមានជាញឹកញាំប់។
ជួយជំរុញការផលិតទឹកដោះ
ការទទួលទានខ្ញីជាញឹកញាប់ចាប់តាំងពីពេលតាំងគភ៌នឹងជួយជំរុញការផលិតទឹកដោះបានយ៉ាងល្អ ធ្វើឱ្យស្រ្តីមានទឹកដោះគ្រប់គ្រាប់សម្រាប់ទារកបៅច្រើន។ អ្នកអាចទទួលទានជាប្រភេទខ្ញីស្រស់ ឬយកទៅច្នៃជាមួយម្ហូបផ្សេងៗ ម្យ៉ាងក៏អាចទទួលទានជាប្រភេទទឹកខ្ញីស្រស់ដូចគ្នា។
ក្រៅពីនេះ នៅពេលដែលប្រសូតហើយ ស្រ្តីគួរតែទទួលទានទឹកមើមខ្ញីបន្ត ដើម្បីជាជំនួយការផលិតទឹកដោះបន្ថែមសម្រាប់ទារក និងសម្រួលអាការចុករោយខ្នង ចង្កេះ ឬអាចកម្តៅសរសៃបានផង