នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ ផ្ទះប្រណីតជាច្រើនបានពង្រីកវិស័យសម្ភារៈសម្រាប់មិត្តជើងបួនយ៉ាងទូលំទូលាយ ដោយពួកគេមានផ្តល់នូវសម្ភារៈប្រើប្រាសើផ្សេងៗប្រកបនូវគុណភាពខ្ពស់ ជម្រើសស្រស់ស្អាត ជាពិសេសបានផ្តល់នូវរសប្រណីតភាពដល់សត្វចិញ្ចឹមរបស់អតិថិជន។
- Goyard
Goyard បានធ្វើការចេញផ្សាយនូវ Collection កាបូបសម្រាប់សត្វចិញ្ចឹមដែលផ្ទុកសត្វបានគ្រប់ទំហំ និងគ្រឿងសម្ភារៈផ្សេងៗទៀតសម្រាប់មិត្តជើង 4របស់អ្នក។ របស់របរសម្ភារៈទាំងអស់ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់បំផុត ដោយ Goyard គិតអំពីរចនាប័ទ្ម និងការអនុវត្តជាក់ស្តែង ដើម្បីជាភាពងាយស្រួលរវាងម្ចាស់ផ្ទាល់ និងសត្វចិញ្ចឹម។ឧទាហរណ៍ ៖ Collection Chien Gris ជាកាបូបយួរសម្រាប់ដាក់សត្វចិញ្ចឹម ដែលវាត្រូវបានផលិតឡើងដោយស្បែក មានលំនាំហត្ថលេខារបស់ស្លាកសញ្ញា ហើយរួមបញ្ចូលរន្ធចំហៀងសម្រាប់សត្វចិញ្ចឹមជាមួយនឹងកអាវស្បែកដែលអាចវាស់វែងតាមទំហំបាន ម្យ៉ាងអាចដោះចេញបានដូចគ្នា។ ដូច្នេះសត្វចិញ្ចឹមរបស់អ្នកអាចមានភាពងាយស្រួល។
View this post on Instagram
- Fendi
Fendi បានរចនាសម្ភារៈសម្រាប់សត្វចិញចឹមដោយយកអត្តសញ្ញាណប្រចាំរបស់ខ្លួនជាអក្សរកាត់ “FF” ច្នៃវាទៅជាក្រឡៅក អាវ និងខ្សែស្បែក ដើម្បីផ្តល់ឱ្យសត្វចិញ្ចឹមរបស់អ្នកនូវផាសុកភាព ថែមទាំង Fashionable។ ការបង្កើតនេះត្រូវបានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ 2021 ហើយនៅតែបន្តពង្រីកវិស័យនេះ និងផ្តល់ជូននូវការរចនាថ្មីៗបំផុតមកដល់បច្ចុប្បន្ន។
View this post on Instagram
- Celine
ជម្រើសពូកសម្រាប់សត្វចិញ្ចឹមដ៏ទាន់សម័យ ដើម្បីបន្ថែមសោភ័ណភាពដល់គេហដ្ឋានរបស់អ្នក សូមនឹកដល់ Celine។ ប្រេនប្រណីតមួយនេះបានចាប់ផ្តើមដំណើរការផលិតផលសត្វចិញ្ចឹមនៅក្នុងឆ្នាំ 2023 ដោយរួមបញ្ចូលនូវ កាបូបដាក់សត្វចិញ្ចឹម ក្រឡៅក ខ្សែស្បែក សម្ភារៈសម្រាប់លេង និងចានចំណីសម្រាប់ផ្តល់ឱ្យសត្វចិញ្ចឹមរបស់អ្នកទទួលបាននូវរសជាតិប្រណីតភាព។
View this post on Instagram
- Hermès
ថ្មីៗនេះ Hermès បានផ្តល់ជូនជាពិសេសនូវ Collection សម្ភារៈសម្រាប់សត្វចិញ្ចឹមដោយមាន សម្លៀកបំពាក់ ក្រឡៅក សាប៊ូ ខ្សែស្បែក សម្ភារៈប្រើប្រាស់ផ្សេងៗ និងជាប្រភេទផ្ទះតូចៗដើម្បីផ្តល់សុខុមាលភាពជូនដល់សត្វចិញ្ចឹមរបស់អ្នក។
View this post on Instagram
- Lane Crawford
Lane Crawford គឺជាហាងទំនិញប្រណីតស្តង់ដានៅក្នុងវិស័យ Fashion រួមមានសម្លៀកបំពាក់ ស្បែកជើង គ្រឿងអលង្កា និងគ្រឿងសម្ភារៈផ្សេងៗ។ ឥឡូវនេះ វាបានបង្កើតផលិតផលសម្រាប់ផ្គត់ផ្គង់ដល់មិត្តជើងបួនដោយមានទាំងក្រឡៅកស្អាតៗ សម្លៀកបំពាក់ សម្ភារៈសម្រាប់លេង និងគ្រែដែលរចនាប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
View this post on Instagram