ម៉ាកប្រណីតរបស់ប្រទេសអ៊ីតាលី ETRO ដែលបង្កើតឡើងតាំងពីឆ្នាំ 1968 ឥលូវបានដាក់សម្ពោធហាងជាផ្លូវការ នៅក្នុងអាគារវឌ្ឍន ជាមួយនឹង Collection សម្លៀកបំពាក់ កាបូប ស្បែកជើង ទឹកអប់ និងគ្រឿងប្រើប្រាស់ សម្រាប់បុរស និងស្ត្រី Trend ចុងក្រោយ ប្រចាំឆ្នាំ 2024-25 ។
អត្តសញ្ញាណដ៏សំខាន់ និងភាពលេចធ្លោនៃម៉ាកសញ្ញា ETRO គឺការរចនាដែលមានទំនាក់ទំនងជាមួយធម្មជាតិ ប្រើប្រាស់នូវក្រណាត់សូត្រ ការរចនាឡើងដោយដៃផ្ទាល់ ក្រឡាខុសៗគ្នា រួមមាន Paisley, Anika និង Pegaso។





