• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ម៉ាស៊ីនលក់សំបុត្រដោយស្វ័យប្រវត្ត គ្រោងដាក់លក់ជូនភ្ញៀវទេសចរអន្តរជាតិនៅចុងឆ្នាំនេះ

by Ken My
ពុធ កញ្ញា 4th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ គ្រឹះស្ថានអង្គរ គ្រោងដាក់ម៉ាស៊ីនស្វ័យប្រវត្តលក់ជូនភ្ញៀវទេសចរនៅក្នុងតំបន់រមណីដ្ឋានអង្គរ ដើម្បីងាយស្រួលក្នុងការបញ្ជាទិញ និងបង្កើនប្រាក់ចំណូលដល់ជាតិ។

យោងតាមគ្រឹះស្ថានអង្គរបានអោយដឹងថា គន្លងមកគ្រឹះស្ថានអង្គរបានតម្រូវឲ្យអ្នកទេសចរអន្តរជាតិទិញសំបុត្រ នៅពេលពួកគាត់ជិះកាត់តាមកន្លែងត្រួតពិនិត្យក្នុងតំបន់រមណីដ្ឋានអង្គរទាំងមូល ប៉ន្តែត្រូវបាន

កែប្រែ គឺពួកគាត់អាចជិះតាមផ្លូវកាត់ប្រាសាទដោយមិនមានការត្រួតពិនិត្យសំបុត្រទៀតឡើយ ពោលមិនតម្រូវអោយពួកគាត់ទិញសំបុត្រទៀតឡើយ លើកលែងតែពួកគាត់ចូលទស្សនាប្រាសាទ។

ជាមួយគ្នានោះ គ្រឹះស្ថានអង្គរមានគម្រោងដាក់ម៉ាស៊ីនស្វ័យប្រវត្តិលក់សំបុត្រឲ្យភ្ញៀវទេសចរអន្តរជាតិ នៅជិតប្រាសាទ ក្នុងរមណីដ្ឋានអង្គរ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរដែលមិនបានទិញសំបុត្រតាមអនឡាញ ឬទិញនៅគ្រឹះស្ថានអង្គរ ដែលកិច្ចការនេះនឹងចាប់ពីដើមខែតុលាខាងមុខនេះ។

ក្នុងនោះ គ្រឹះស្ថានអង្គរគ្រោងរៀបចំការលក់សំបុត្រជាក្រុមប្រាសាទ ដើម្បីឲ្យភ្ញៀវទេសចរងាយស្រួលទស្សនា ចំណាយតិច ចំពេញពេលវេលា និងបង្កើនប្រាក់ចំណូលដល់ជាតិផងដែរ។ ឧទាហរណ៍ថា ភ្ញៀវទេសចរចង់ទស្សនាក្រុមប្រាសាទ A មានប្រាសាទអង្គរ និងប្រាសាទបាយ័ន ប្រាសាទក្រុម B មានប្រាសាទព្រម្ម និងប្រសាទបន្ទាយស្រី។ ដោយក្នុងនោះការលក់សំបុត្រ មិនមានការដំឡើងថ្លៃទេ គឺងាយស្រួលអ្នកទេសចរពេញចិត្តទស្សនាប្រសាទផងដែរ។ រួមជាមួយនោះ ក្រុមការងារនឹងចង់ក្រងវាយតម្លៃចំណាត់ថ្នាក់ប្រសាទ ដោយដាក់ជាក្រុមចំនួន១៧ប្រាសាទ ដោយគ្រោងនឹងអនុវត្តនៅដើមឆ្នាំ២០២៥ខាងមុខនេះ។

សូមបញ្ជាក់ថា គ្រឹះស្ថានអង្គរបានសម្រេចលុបចោលទាំងស្រុងនូវតម្រូវការព័ត៌មាភ្ញៀវទេសចរដូចជា រូបថត សញ្ជាតិ ក្រុមអាយុ និងភេទសម្រាប់ទេសចរដែលទិញបណ្ណទស្សនារយៈពេល ១ថ្ងៃ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ តទៅ។ ដោយឡែកសម្រាប់ទេសចរដែលទិញបណ្ណទស្សនារយៈពេល៣ថ្ងៃ និង៧ថ្ងៃ ត្រូវបន្តអនុវត្តការថតរូបសម្រាប់បណ្ណទស្សនារហូតដល់ចុងឆ្នាំ២០២៤។ គ្រឹះស្ថានអង្គរក៏កំពុងពិនិត្យលទ្ធភាព និងនីតិវិធីបន្ថែមដើម្បីសម្រួលដល់ការទិញបណ្ណទស្សនា និងការត្រួតពិនិត្យបណ្ណទស្សនា ដោយចាប់យកប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗបន្ថែមផងដែរ៕

Tags: រមណីដ្ឋានអង្គរ
Previous Post

តើ Gemstone Facial Roller ជាអ្វី?

Next Post

“ប្រេងអាល់ម៉ុន” ជាកំពូលប្រេងអត្ថប្រយោជន៍សម្រស់ ដែលអ្នកនឹកស្មានមិនដល់

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post

“ប្រេងអាល់ម៉ុន” ជាកំពូលប្រេងអត្ថប្រយោជន៍សម្រស់ ដែលអ្នកនឹកស្មានមិនដល់

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.