Lisa សមាជិកក្រុម Blackpink (ឈ្មោះពេញ Lalisa Manobal) បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ នៅពេលដែលនាងត្រូវបានគេប្រទះឃើញនាងបានមកដល់កម្មវិធីគម្រប់ខួប 10 ឆ្នាំរបស់ Nicolas Ghesquière សម្រាប់ក្រុមហ៊ុន Louis Vuitton ក្នុងទីក្រុងប៉ារីសកាលពីយប់ថ្ងៃអង្គារ ។
វត្តមានរបស់សមាជិក Blackpink ដ៏ស្រស់ស្អាត រឹតតែមានភាពទាក់ទាញ ពេលនាងតុបតែងខ្លួនដោយគ្រងអាវធំពណ៌ផ្កាឈូកតុបតែងលម្អដោយម៉ូតផ្កាដ៏ស្រស់ស្អាតបញ្ជាក់អត្ថន័យថា ផ្ការីកនារដូវក្ដៅ បូកជាមួយនឹងខោស្បែកខ្មៅខ្លី ខោជើងវែងជង្គង់ និងស្នប់រូបចម្លាក់ ផ្តល់ភាពទាក់ទាញមិនធម្មតា។
ដោយសារតែបែបនេះ Lisa ទាក់ទាញការចាប់អារម្មណ៍ខ្លាំង ដោយនាងបានចូលកម្មវិធីក្រោមសំឡេងហ៊ោកញ្ជៀវ ហៅឈ្មោះនាងចំៗថា “Lisa Lisa…” ពីក្រុមអ្នកគាំទ្ររបស់នាងជាច្រើន។
Photo Credit: Kristy Sparow/Getty Images
គយគន់សម្រស់ និងម៉ូតសំលៀកដែលផ្សំផ្គុំបានជាមន្តស្នេហ៍ឆាបយកបេះដូងអ្នកគាំទ្រយ៉ាងសម្បើម៕