កម្មវិធីប្រកួតដើរម៉ូដ Cambodia’s Queen of The Catwalk ទើបបានបញ្ចប់ទៅនៅក្នុងរដូវកាលទី 1 ដោយបានរកឃើញម្ចាស់ជ័យលាភី គឺ តារាម៉ូដែល ទៀន គីមចេង។ ការប្រកួតដើរម៉ូតដ៏ធំប្រចាំប្រទេសមួយនេះ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2024 កន្លងទៅ ក្រោមក្រសែភ្នែកទស្សនិកជនមិនតិចនាក់នោះទេ។
ម្ចាស់ជ័យលាភីប្រចាំរដូវកាលទី 1 នៃកម្មវិធី Cambodia’s Queen of The Catwalk តារាម៉ូដែល ទៀន គីមចេង បានពោលពាក្យដ៏មានអត្ថន័យយ៉ាងដូច្នេះថា “នាងខ្ញុំលូតលាស់នៅក្នុងគ្រួសារដែលមានជីវភាពមិនសូវធូរធារ ប៉ុន្តែនាងខ្ញុំមិនដែលបោះបង់ចោលនូវការសិក្សារបស់ខ្ញុំឡើយ។ ហើយនាងខ្ញុំក៏មាននូវប្អូនស្រីមួយរូបដែលគាត់មិនបានបញ្ចប់ នូវការសិក្សានាងខ្ញុំតែងតែលើកទឹកចិត្តថា ឲ្យគាត់បន្តការខិតខំ ប្រឹងប្រែងសិក្សារៀនសូត្រទោះមិនបានបញ្ចប់ថ្នាក់ទី១២ក៏ដោយ។ ពីព្រោះ មានតថាមពលនៃចំណេះដឹង និង មានមហិច្ចតាដើម្បី សម្រេចក្ដីស្រម៉ៃ ហើយមានប្រព័ន្ធនៃការជឿជាក់លើខ្លួនគាត់ដ៏រឹងមាំ ទើបគាត់អាចសម្រេចរាល់អ្វីដែលគាត់ចង់បាន។ ហើយគុណភាព របស់ស្ត្រី គឺស្ថិតនៅលើ ស្តីដែលមានភាពក្លាហ៊ាន រឹងមាំ និងហ៊ាន ប្រឈមមុខរាល់គ្រប់ឧបសគ្គ ដើម្បីសម្រេចនូវក្តីស្រម៉ៃ”។

កម្មវិធីប្រកួតដើរម៉ូតដ៏ធំប្រចាំប្រទេសកម្ពុជាមួយនេះ លេចចេញជារូបរាងឡើង ក្រោមស្នាដៃដ៏បុិនប្រសព្វរបស់ ស្ថាបនិកកម្មវិធី លោក អូលីវ៉ា គង់។ Cambodia’s Queen of The Catwalk បានបង្ហាញឱ្យឃើញពីឆន្ទៈមុះមុតរបស់បេក្ខនារីជ័យលាភី ទៀន គីមចេង ដើម្បីសម្រេចបាននូវគោលដៅ ពុះពាលជំនះរាល់ឧបសគ្គ រហូតទទួលបានជ័យលាភីគួរជាទីមោទនៈ។
តារាម៉ូដែលរូបនេះ បានថ្លែងថា “”ពីព្រោះតែនាងខ្ញុំមានទំនួលខុសត្រូវខ្ពស់នៅក្នុងគ្រប់កិច្ចការទាំងអស់ដែលនាងខ្ញុំធ្វើ មិនត្រឹមតែ ប៉ុណ្ណោះនាងខ្ញុំដឹងច្បាស់ថាគោលដៅជាច្រើនដែលនៅក្នុងជីវិតនាងខ្ញុំដែលនាងខ្ញុំសម្រេចកន្លងមកគឺវាកើតឡើងតាមរយៈថាមពលនៃការសិក្សាអប់រំ ព្រមទាំងជំនឿជាក់លើខ្លួនឯង ហើយអ្វី ដែលពិសេសនាងខ្ញុំចង់ប្រើប្រាស់នូវសំលេងរបស់នាងខ្ញុំវិវត្តន៍ខ្លួន ក្លាយជាស្រ្តីមួយរូបដែលដឹកនាំ តាមរយៈការចូលរួមអនុវត្តគាំទ្រវិស័យអប់រំនៅប្រទេសកម្ពុជា ចែករំលែកសេចក្ដីស្រលាញ់ ព្រមទាំងបទពិសោធន៍ ហើយប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងតស៊ូ ដើម្បីឱ្យក្មេងៗជំនាន់ក្រោយ មានឱកាស មានលទ្ធភាពក្នុងការសម្រេចក្តីសុបិន វិវត្តន៍ខ្លួនក្លាយជាបុគ្គលដ៏ប្រសើរមួយរូប ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិរបស់យើង”។