អ្នកណាថាស្បែកជើងសម្រាប់រដូវភ្លៀង និងម៉ូដមិនអាចដើរទន្ទឹមគ្នា? ការជ្រើសរើសស្បែកជើងត្រឹមត្រូវនៅថ្ងៃវស្សាអាចការពារជើងរបស់អ្នកពីភ្លៀង និងធ្វើឱ្យរូបរាងស្រស់ស្អាតក្នុងពេលតែមួយ!
មិនថាថ្ងៃដែលភ្លៀងធ្វើអោយអ្នកមានអារម្មណ៍អាប់អួរ ឬរ៉ូមែនទិកបន្តិចនោះទេ តែវាមានអារម្មណ៏មួយដែលមនុស្សគ្រប់គ្នាយល់ស្រប និងមិនអាចប្រកែកបាន គឺថា “ទឹកភ្លៀងបានធ្វើឲ្យខូច ស្បែកជើងរបស់ខ្ញុំ ឬក៏ថាធ្វើអោយសើមម្តងទៀតហើយថ្ងៃនេះ!”
ឈឺក្បាលបំផុតរាល់រដូវភ្លៀង គឺគិតតែពីស្បែកជើងមួយគូណាដែលគួរពាក់មុនចេញទៅក្រៅដើម្បីការពារជើងរបស់អ្នកពីភ្លៀង។ ក្នុងរដូវនេះ ទោះបីជាស្បែកអ្នក មិនខ្លាចទឹកភ្លៀងក៏ដោយ តែវាមិនស័ក្តិសមសម្រាប់ការប៉ះពាល់រយៈពេលយូរនោះទេ។ បរិយាកាសសើមនឹងមិនត្រឹមតែបង្កជាផ្សិតប៉ុណ្ណោះទេ ប៉ុន្តែភ្លៀងនឹងស្ទះរន្ធញើសលើផ្ទៃស្បែកបាន។
ប្រសិនបើស្បែកមិនអាចដកដង្ហើមបាន វានឹងប្រេះបន្ទាប់ពីស្ងួតអស់រយៈពេលយូរ ហើយវាក៏ប៉ះពាល់ដល់ភាពរលោងនៃស្បែកយើងផងដែរ។ ដូច្នេះ សម្រាប់យើងជាអ្នកដែលស្រឡាញ់សម្រស់ គួរក្រាបថ្វាយបង្គំព្រះភ្លៀង?
មិនបាច់ទេ នេះគឺដំណោះស្រាយ “ស្បែកជើងកវែងភ្លៀង” គឺជាជម្រើសដ៏ល្អបំផុត។ ប៉ុន្តែពេលខ្លះអាចមានអារម្មណ៍ថា ការផ្គូរផ្គងស្បែកជើងរដូវភ្លៀង មិនសូវទាន់សម័យមែនទេ? ឡេឌីស៍ បង្ហាញស្បែកជើងកវែងសម្រាប់រដូវភ្លៀងទាន់សម័យចំនួន 7 គូ។ ដូច្នេះ បើទោះមេឃភ្លៀង ក៏អ្នកនៅតែមានជម្រើសស្បែកជើងស្អាតៗ ហើយពាក់ចេញទៅក្រៅដោយទំនុកចិត្ត!
1. Tory Burch Hurricane rain boots
2. Off-White Sponge Ankle rain boots
3. Bottega Veneta Puddle
4. Le Chameau Vierzon Boots
5. Chanel Double C Logo Rubber Rain Boots
6. Moncler Loftgrip rain boots
7. Chloé Betty rain boots
ប្រភព៖ tatlerasia