កីឡាការនី ជនជាតិបារាំង សញ្ជាតិកម្ពុជា រិទ្ធី អេម៉ា ( Rithy Emma )គាត់មានអាយុ២២ឆ្នាំ ស្រលាញ់គុនខ្មែរ នឹងហាត់គុនខ្មែរ និងបង្ហាត់ដោយលោកគ្រូ ផាត់ សូដា។
អេមម៉ា(Emma) គាត់បានមកលេងប្រទេសកម្ពុជា ហើយដោយការស្រលាញ់ ចង់ស្វែងយល់ និងហាត់គុនខ្មែរ ដោយមិនស្តាយមុខមាត់សម្រស់ដ៍ថូរថង់ របស់គាត់ សុខចិត្តហាត់នឹងឡើងប្រកួតតំណាងអោយគុនខ្មែររបស់យើងផងដែរ។
កីឡាការនី រិទ្ធី អេមម៉ា គាត់មានវ័យ២២ឆ្នាំ មានបងប្អូន៥នាក់ និងឪពុកម្តាយ នៅប្រទេសបារំាង ដោយគាត់បានបញ្ជាក់ថាឪពុករបស់គាត់មិនអោយគាត់ឡើងសង្វៀនប្រកួតកីឡាគុនខ្មែរនេះទេ គឺគាត់បដិសេដ្ធទាំងស្រុងដោយមិនព្រមមើលការប្រកួតរបស់ អេមម៉ា ឡើយ ព្រោះតែមានការបារម្មណ៍អំពីគ្រួសារ ព្រោះក្បាច់គុណខ្មែរ មានភាពមុតស្រួច នឹងគ្រោះថ្នាក់គ្រប់ពេលក្នុងការប្រកួត។
តែបើទោះបីមិនមានការយល់ព្រមពីសំណាក់ក្រុមគ្រួសារយ៉ាងណាក្តី ក៍ អេមម៉ា នៅតែមានះហាត់ និងឡើងសង្វៀនប្រកួតយ៉ាងមានមោទនៈភាពក្លាហានក្នុងការប្រកួតតំណាងគុនខ្មែរ របស់គាត់និមួយៗកន្លងមក ហើយគាត់និងព្យាយាមចរចាជាមួយគ្រួសារ ជាពិសេសគឺឪពុករបស់គាត់តែម្តង៕