• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

រីករាយចុងសប្តាហ៍ជាមួយទេសភាពកោះធម្មជាតិដ៏ស្រស់ស្អាតនៅក្នុងតំបន់អាស៊ី!

by Pisey Dim
សៅរ៍ សីហា 3rd, 2024
in កម្សាន្ត, ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

អនុញ្ញាតឱ្យខ្លួនឯងទទួលនូវសេចក្តីសុខផ្លូវចិត្ត និងផ្លូវកាយបន្ទាប់ពីថ្ងៃដ៏មមាញឹកពេញមួយសប្តាហ៍ជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាតអមវាលខ្សាច់ឆ្នេរសមុទ្រពណ៌សក្បុស បន្ថែមដោយខ្យល់អាកាសបរិសុទ្ធប្រៀបដូចឋានសួគ៌លើដី។
ខាងក្រោមនេះ គឺជាប្រជុំកោះធម្មជាតិដែលមានទេសភាពស្រស់ស្អាតបំផុតប្រចាំតំបន់អាស៊ី… ឆ្នេរខ្សាច់វែងអន្លាយ ទឹកសមុទ្រថ្លាឆ្វង់ ព្រៃប្រឹក្សាធម្មជាតិដែលនាំមកនូវអារម្មណ៍ស្រស់បំព្រង បំភ្លេចរាល់ទុកកង្វល់ទាំងអស់ ៖

  • កោះ Nusa Penida, ប្រទេសឥណ្ឌូនេស៊ី

វាមានទីតាំងនៅជិតកោះបាលី ដោយ Nusa Penida ត្រូវបានគេផ្តោតសំខាន់ទៅលើសម្រស់ធម្មជាតិរបស់វា។ ទីប្រជុំជនដែលភ្ញៀវទេសចរនិយមទៅកំសាន្តជាងគេនោះគឺ ឆ្នេរ Kelingking ដោយវាមានរូបរាងស្រដៀងសត្វ T-Rex ដែលហាក់កំពុងប្រុងប្រៀបលោតចូលទៅក្នុងសមុទ្រពណ៌ដ៏ថ្លាឆ្វង់។ លើសពី Kelingking, Nusa Penida មានឆ្នេរប្លែកៗជាច្រើនផ្សេងទៀតដូចជា Crystal Bay សម្រាប់អ្នកចូលចិត្តរលកទឹកស្ងប់ស្ងាត់។

  • កោះ Siargao, ប្រទេសហ្វីលីពីន

កោះនេះមានទីតាំងនៅភាគអាគ្នេយ៍នៃប្រទេសហ្វីលីពីន ដែលវាគឺជាតំបន់ទេសចរណ៍ដ៏ពេញនិយម អមដោយឆ្នេរខ្សាច់ពណ៌សក្បុស ទឹកសមុទ្រថ្លាដូចកញ្ចក់ មានរលកសមុទ្រស្រស់ស្អាត និងខ្យល់អាកាសធម្មជាតិ។ នៅទីនោះរួមមាន “Cloud 9” ដែលជាកន្លែងជិះស្គីដ៏ល្បីល្បាញនៅលើកោះពោរពេញទៅដោយរលកខ្ពស់។ ភ្ញៀវទេសចរក៏អាចទៅកំសាន្តនៅឆ្នេរ Alegria គេងអាងថ្ងៃ ហែលទឹកសមុទ្រ ជ្រមុជទឹកមើលផ្កាសមុទ្រ…។ អ្នកអាចធ្វើដំណើរមកកាន់កោះ Siargao នៅអំឡុងខែមីនា ដល់ខែកញ្ញា ដើម្បីបញ្ចៀសរដូវភ្លៀង។

  • កោះ Kood, ប្រទេសថៃ

កោះ Kood ប្រៀបដូចជាត្បូងពេជ្រលាក់កំបាំងរបស់ប្រទេសថៃ កោះនេះបានទាក់ទាញភ្ញៀវទេសចរដោយសម្រស់ស្រស់ស្អាត បរិយាកាសស្ងប់ស្ងាត់ និងមានដើមដូងជាច្រើនដុះហ៊ុំពទ្ធបានផ្តល់ម្លប់ត្រជាក់គ្មានដែនកំណត់។ នៅកោះ Kood មានឆ្នេរសមុទ្រជាច្រើន ដែលឆ្នេរនីមួយៗផ្តល់នូវបទពិសោធន៍ប្លែកៗខុសពីគ្នា ប៉ុន្តែឆ្នេរដ៏ពេញនិយមជាងគេគឺ ឆ្នេរ Klong Chao, ឆ្នេរ Bang Bao Bay និងឆ្នេរ Ao Phrao។

  • កោះ Labuan Bajo, ប្រទេសឥណ្ឌូនេស៊ី

ភូមិនេសាទដ៏ស្ងប់ស្ងាត់នេះ ស្ថិតនៅចុងភាគខាងលិចនៃខេត្ត Nusa Tenggara ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានគេស្គាល់ និងពេញនិយមទៅទស្សនាកំសាន្តដោយសារតែមានទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ជាពិសេសគឺបេតិកភណ្ឌវប្បធម៌ផ្ទាល់ខ្លួន។ ទីក្រុងនេះធ្លាប់ត្រូវបានប្រើសម្រាប់ការធ្វើពាណិជ្ជកម្មរវាងកុលសម្ព័ន្ធពីរ។ សព្វថ្ងៃនេះ វាបានវិវត្តទៅជាកន្លែងលំហែកាយប្រកបដោយសុខសន្តិភាព គេចចេញពីភាពអ៊ូអរនៃទីក្រុង។ Labuan Bajo មានទេសភាពភ្នំធម្មជាតិ ឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រថ្លា សាកសមបំផុតសម្រាប់ការរុករកជីវចម្រុះសមុទ្រ។

  • កោះ Yao Noi, ប្រទេសថៃ

ប្រទេសថៃ សម្បូរទៅដោយកោះធម្មជាតិជាច្រើនដែលគួរឱ្យចង់ទៅទស្សនាកំសាន្ត រួមទាំងកោះ Yao Noi ធ្វើដំណើរដោយជិះទូកប្រហែលមួយម៉ោងប៉ុណ្ណោះពីកោះភូកេត ឬ កោះ Krabi ។ កោះនេះរុំព័ទ្ធដោយទឹកសមុទ្រពណ៌ខៀវខ្ចី និងឆ្នេរខ្សាច់ Phang Nga ធានាថាអ្នកនឹងទទួលបានអារម្មណ៍រីករាយជាខ្លាំងជាមួយនឹងកីឡាក្នុងទឹក ទស្សនាកសិដ្ឋានចិញ្ចឹមត្រីក្នុងតំបន់ រុករកចម្ការដូង និងដើមកៅស៊ូ… ។

  • កោះ Kota Kinabalu, ប្រទេសម៉ាឡេស៊ី

Kota Kinabalu គឺជារដ្ឋធានីនៃ Sabah ប្រទេសម៉ាឡេស៊ី ហើយតំបន់នេះបានផ្តល់នូវសម្រស់ធម្មជាតិដ៏ស្រស់ស្អាតព្រមទាំងសត្វព្រៃ និងកន្លែងបេតិកភណ្ឌជាច្រើន អាហារឆ្ងាញ់ៗ និងមានអ្វីកំសាន្តជាច្រើនផ្សេងទៀត។ ឧទ្យាន Tunku Abdul Rahman Marine ជាឧទ្យានរដ្ឋដែលមានទីតាំងនៅឈូងសមុទ្រ Gaya (ចម្ងាយ 3គីឡូម៉ែត្រពីឆ្នេរសមុទ្រ Kota Kinabalu) ។ ឧទ្យាននេះមានកោះចំនួន 5 និងថ្មសមុទ្រ Reefs ព័ទ្ធជុំវិញ ជាដំណឹងល្អសម្រាប់អ្នកចូលចិត្តជ្រមុជទឹកមើលផ្កាថ្មស្រស់ស្អាត។

Previous Post

ទេសភាពស្រស់ស្អាត ទឹកធ្លាក់ឡែងកៅ សហគមន៍ទេសចរណ៍ធម្មជាតិថ្មី លើទឹកដីខេត្តមណ្ឌលគិរី

Next Post

Universal Studios Singapore នឹងធ្វើការបើកឧទ្យានកំសាន្ត “Minion Land” ដំបូងគេបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ 2025

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025
កម្សាន្ត

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025
កម្សាន្ត

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
AMI អបអរនិទាឃរដូវជាមួយ Collection “Blossom”
កម្សាន្ត

AMI អបអរនិទាឃរដូវជាមួយ Collection “Blossom”

by Pisey Dim
សៅរ៍ ឧសភា 3rd, 2025
Load More
Next Post
Universal Studios Singapore នឹងធ្វើការបើកឧទ្យានកំសាន្ត “Minion Land” ដំបូងគេបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ 2025

Universal Studios Singapore នឹងធ្វើការបើកឧទ្យានកំសាន្ត “Minion Land” ដំបូងគេបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ 2025

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.