យោងតាមរបាយការណ៍របស់អ្នកកាសែតអ៊ីតាលី Nicolo Schira អតីតគ្រូបង្វឹក AC Milan លោក Stefano Pioli គ្រោងនឹងហោះហើរទៅកាន់ទីក្រុង Riyadh នៅថ្ងៃពុធ ដើម្បីបញ្ចប់ការផ្លាស់ប្តូររបស់គាត់ទៅកាន់ Al Nassr ។
របាយការណ៍បានបញ្ជាក់ថា Al Nassr បានផ្ដល់កិច្ចសន្យាសម្រាប់លោក Pioli រហូតដល់ឆ្នាំ 2026 ជាមួយនឹងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន 8 លានអឺរ៉ូ បូករួមទាំងប្រាក់រង្វាន់ និងរួមបញ្ចូលជម្រើសក្នុងការបន្តកិច្ចសន្យារហូតដល់ឆ្នាំ 2027 ។
លើសពីនេះ របាយការណ៍របស់ Schira អះអាងថា Luciano Vulcano ដែលពីមុនបានធ្វើការជាអ្នកវិភាគការប្រកួតនៅ Inter និង Fiorentina ព្រមទាំងជាគ្រូបង្វឹកបច្ចេកទេសនៅ Milan ប្រាកដជានឹងចូលរួមជាមួយលោក Stefano Pioli ធ្វើជាជំនួយការរបស់គាត់នៅ Al Nassr ផងដែរ។
ប្រភព ៖ NOWGOAL