ក្នុងដំណាក់កាលទី៣នៃការប្រកួតជម្រុះ World Cup ទ្វីបអាស៊ី បារ៉ែន និងឥណ្ឌូណេស៊ីបានប្រកួតយ៉ាងស្វិតស្វាញ។ mohamed marhoon របស់បារ៉ែនបានបើកការស៊ុតបញ្ចូលទីជាមួយនឹងការទាត់បាល់ហ្វ្រីឃីកពីចម្ងាយដ៏គួរឱ្យភ្ញាក់ផ្អើលជួយអោយក្រុមនាំមុខមុន។ បន្ទាប់មក ឥណ្ឌូណេស៊ី បានបង្វែរស្ថានការការប្រកួតដោយស៊ុតបញ្ចូលទីដោយកីឡាករ Orah Matmegon នាទីទី45+3 និង Rafael Struick នាទីទី 74 នាំមុខមកវិញ។
យ៉ាងណាក៏មានរឿងមិនគួរអោយជឿរបានកើតឡើងនៅនាទីទី 9 នៃម៉ោងបញ្ឈប់ទៅហើយកីឡាករ mohamed marhoon បានជួយសង្គ្រោះបារ៉ែនដោយការរអិលខ្លួនធាក់បាល់បញ្ចូលទីរបស់គាត់ និងជួយបានគ្រាប់បាល់តាមស្មើនៅនាទីចុងម៉ោង។ នៅទីបំផុតការប្រកួតបានបញ្ចប់ដោយលទ្ធផលស្មើ 2-2 ។