• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

វត្ថុបុរាណខ្មែរចំនួន៧០ បានប្រគល់ត្រឡប់មកខ្មែរវិញ ក្រោយពីត្រូវបានបាត់បង់អស់រយៈពេលរាប់សិបឆ្នាំ

by Ken My
ព្រហស្បតិ៍ សីហា 22nd, 2024
in ទេសចរណ៍, សង្គម
325
SHARES
Share on FacebookShare on Twitter

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញមានសេចក្តីរីករាយ ក្នុងការចូលរួមពិធីប្រគល់ទទួលវត្ថុបូរាណចំនួន ៧០ រូបដែលត្រូវបានលួចចេញពីកម្ពុជាក្នុងអំឡុងពេលនៃសង្គ្រាម មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ។ អ្នកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានចូលរួមក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលប្រារព្ធធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងចំណោមវត្ថុវិចិត្រទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដ៏ប្រណិតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គដែលស្ថិតនៅសារមន្ទីរជាតិភ្នំពេញ។

បើតាមសេចក្ដីប្រកាសបានបញ្ជាក់ថា ការប្រគល់វត្ថុបុរាណទាំងនេះអាចធ្វើទៅបានក្រោមអនុស្សរណៈយោគយល់គ្នាផ្នែកសម្បត្តិវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលប្រទេសទាំងពីរបានចុះហត្ថលេខាបន្តនៅខែសីហា ឆ្នាំ ២០២៣ សម្រាប់រយៈពេលបន្ថែមចំនួន ៥ ឆ្នាំទៀត។ ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងនាឆ្នាំ ២០០៣ សហរដ្ឋអាមេរិក បានជួយបណ្តុះបណ្តាលអ្នកជំនាញការពារបេតិកភណ្ឌសម្បត្តិវប្បធម៌ បង្ការការលួចវត្ថុបូរាណ ហើយបានធ្វើការសម្របសម្រួលក្នុងការបញ្ជូនត្រឡប់មកវិញ ពីបុគ្គល និងវិចិត្រសាលឯកជន នៅទូទាំងសហរដ្ឋអាមេរិក នូវវត្ថុបូរាណដែលត្រូវបានគេលួចយកចេញទៅ។

សូមជម្រាបជូនថា កិច្ចសហការគ្នាផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ក៏រួមមានផងដែរនូវការវិនិយោគសរុបចំនួន ៦ លានដុល្លារ សម្រាប់ការអភិរក្សវប្បធម៌តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ និងគម្រោងផ្សេងៗទៀត។ សកម្មភាពទាំងនេះរួមមានការជួសជុលប្រាសាទភ្នំបាខែង ពីសតវត្សទី ៩ ដែលស្ថិតនៅក្នុងឧទ្យានបុរាណអង្គរ និងប្រាសាទព្រះវិហារ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា៕

Tags: វត្ថុបុរាណ
Previous Post

គ្រឿងអលង្ការពេជ្រ “Le Tumbler” របស់ Louis Vuitton បានពាំនាំមកនូវភាពស្រស់ឆើតឆាយជាប្រចាំថ្ងៃ

Next Post

ក្រុមហ៊ុន Vietjet ប្រកាសបញ្ចុះតម្លៃសំបុត្រ២០% សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅជាច្រើនទៀត រយៈពេលមួយខែចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ប្រទេសសិង្ហបុរីកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយដាក់នូវបង្គោលភ្លើងឆ្លាតវៃ “Smart Poles”
បច្ចេកវិទ្យា និងនវានុវត្តន៍

ប្រទេសសិង្ហបុរីកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយដាក់នូវបង្គោលភ្លើងឆ្លាតវៃ “Smart Poles”

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 11th, 2025
ព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ” ឆ្នាំទី១១
កម្សាន្ត

ព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ” ឆ្នាំទី១១

by Pisey Dim
ពុធ កញ្ញា 10th, 2025
អាកាសយានដ្ឋានអន្ដរជាតិតេជោ កម្រិត 4F បានបើកដំណើរការជាផ្លូវការចាប់ពីថ្ងៃទី៩ ខែកញ្ញា
កម្សាន្ត

អាកាសយានដ្ឋានអន្ដរជាតិតេជោ កម្រិត 4F បានបើកដំណើរការជាផ្លូវការចាប់ពីថ្ងៃទី៩ ខែកញ្ញា

by Pisey Dim
អង្គារ កញ្ញា 9th, 2025
កម្មវិធី THE PLATFORM x NEW MOON ផ្ដល់ឱកាសឱ្យអ្នកជំនាញឌីហ្សាញវ័យក្មេងបង្ហាញសមត្ថភាពក្នុងវិស័យច្នៃម៉ូត
កម្សាន្ត

កម្មវិធី THE PLATFORM x NEW MOON ផ្ដល់ឱកាសឱ្យអ្នកជំនាញឌីហ្សាញវ័យក្មេងបង្ហាញសមត្ថភាពក្នុងវិស័យច្នៃម៉ូត

by Pisey Dim
ច័ន្ទ កញ្ញា 8th, 2025
Load More
Next Post
ក្រុមហ៊ុន Vietjet ប្រកាសបញ្ចុះតម្លៃសំបុត្រ២០% សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅជាច្រើនទៀត រយៈពេលមួយខែចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤

ក្រុមហ៊ុន Vietjet ប្រកាសបញ្ចុះតម្លៃសំបុត្រ២០% សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅជាច្រើនទៀត រយៈពេលមួយខែចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤

ADVERTISEMENT

Recent.

ប្រទេសសិង្ហបុរីកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយដាក់នូវបង្គោលភ្លើងឆ្លាតវៃ “Smart Poles”

ប្រទេសសិង្ហបុរីកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយដាក់នូវបង្គោលភ្លើងឆ្លាតវៃ “Smart Poles”

ព្រហស្បតិ៍ កញ្ញា 11th, 2025
ព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ” ឆ្នាំទី១១

ព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ” ឆ្នាំទី១១

ពុធ កញ្ញា 10th, 2025
អាកាសយានដ្ឋានអន្ដរជាតិតេជោ កម្រិត 4F បានបើកដំណើរការជាផ្លូវការចាប់ពីថ្ងៃទី៩ ខែកញ្ញា

អាកាសយានដ្ឋានអន្ដរជាតិតេជោ កម្រិត 4F បានបើកដំណើរការជាផ្លូវការចាប់ពីថ្ងៃទី៩ ខែកញ្ញា

អង្គារ កញ្ញា 9th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (379)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (182)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (219)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (119)
  • សហគ្រិនភាព (22)
  • សុខភាព និង សម្ផស្ស (279)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (134)
  • ហ្វេស្សិន (454)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.