• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

វីតាមីនសំខាន់ទាំង ៨ ដែលស្រី្តគួរទទួលទានមុនពេលតាំងគភ៌ និងអំឡុងពេលមានគភ៌

by Pisey Dim
ព្រហស្បតិ៍ មីនា 14th, 2024
in ភាពជាមាតា, របទជីវិត
325
SHARES
Share on FacebookShare on Twitter

តើអ្នកគិតយ៉ាងណា នៅពេលដែលក្រុមគ្រួសាររបស់អ្នកជិតបន្ថែមនូវសមាជិកថ្មីម្នាក់ទៀត?

អ្នកប្រហែលជាទទួលអារម្មណ៍ត្រេកអរខ្លាំងណាស់ ហើយប្រាកដក្នុងចិត្តថា អ្នកត្រូវតែមើលថែទាំ និងបំប៉នគភ៌មួយនេះឱ្យទទួលបាននូវជីវជាតិគ្រប់គ្រាន់។ ដើម្បីមើលថែរក្សាកូនសម្លាញ់បស់អ្នកក្នុងអំឡុងពេលតាំងគភ៌ គឺអ្នកត្រូវតែទទួលទានអាហារដែលល្អៗ និងមានប្រយោជន៍ដល់រូបរាងកាយកូនដែលនៅក្នុងគភ៌។ អាហារល្អៗ គឺសំខាន់ចំពោះស្រ្តីមានផ្ទៃពោះ។

ជីវជាតិ ដែលអ្នកគួរតែទទួលទានតាំងពីមុនពេលតាំងគភ៌ និងអំឡុងពេលមានគភ៌ មានដូចជា ៖

1. អាស៊ីតហ្វូលិក

អាស៊ីតហ្វូលិក មានភាពសំខាន់ខ្លាំងណាស់សម្រាប់ស្រ្តីមានគភ៌គ្រប់រូប។ ស្រ្តីដែលមានផែនការចង់តាំងគភ៌ គួរទទួលទានជីវជាតិអាស៊ីតហ្វូលិកយ៉ាងតិចមុនពេលតាំងគភ៌រយៈពេលពី ១ ​ទៅ ៣ខែ។ អាស៊ីតហ្វូលិកអាចជួយកាត់បន្ថយពិការរភាពដោយអចេតនារបស់ទារកក្នុងផ្ទៃ។ ជីវជាតិមួយនេះ មាននៅក្នុងអាហារដូចជា សណ្តែកខ្មៅ បន្លែបៃតង ស្លឹកផ្ទី និងថ្លើមជាដើម។

2. ជាតិស័ង្កសី

ជីវជាតិនេះ សំខាន់ចំពោះបុរស និងស្រ្តីគ្រប់ៗរូប ព្រោះវាជំនួយដល់ប្រព័ន្ធបន្តពូជធ្វើការបានល្អ និងការបំបែកខ្លួននៃកោសិកាធ្វើការបានយ៉ាងមានប្រសិទ្ធភាព។​ អាហារទាំងនោះមានដូចជា ទឹកដោះគោជូរ យ៉ាអ៊ួរ សណ្តែកខៀវ អយស្ទ័រ សាច់មាន់ សាច់គោ បង្គារស្រស់…។

3. សារធាតុដែក

សារធារតុដែក ជាប្រភពអាហារសំខាន់ក្នុងការការពារអ្នកពីជំងឺលោហិតស្លេក និងសំខាន់ខ្លាំងណាស់ចំពោះស្រ្តីមានគភ៌។ ប្រភពនៃអាហារនេះមាននៅក្នុង តៅហ៊ូ គ្រាប់សណ្តែក បន្លែត្រកួន សាច់គោ និងគ្រាប់ល្ពៅ។

4. វីតាមីន C

បើស្រ្តីដែលចាប់ផ្តើមតាំងគភ៌បានទទួលទានវីតាមីន C យ៉ាងត្រឹមត្រូវ វាអាចជួយការពារការរលូតបុត្រដោយប្រការណាមួយ ។

5. វីតាមីន E

វីតាមីន E សំខាន់ខ្លាំងណាស់ចំពោះបុរស និងស្រ្តីដែលត្រៀមយកបុត្រ។​ សម្រាប់បុរស វីតាមីននេះនឹងធ្វើឱ្យមេជីវិតរឹងប៉ឹង ហើតសម្រាប់មនុស្សស្រីនឹងធ្វើឱ្យចរន្តនៃការទម្លាក់ស៊ុតញីដំណើរការយ៉ាងប្រក្រតី។

6. វីតាមីន​ B6

ជួយគ្រប់គ្រងប្រព័ន្ធការទម្លាក់ស៊ុតឱ្យដំណើរការប្រក្រតីសម្រាប់ស្រ្តី និងចំពោះស្រ្តីមានផ្ទៃពោះដែលមានអាការៈចាញ់កូនអាចទទួលទានវីតាមីននេះ ដើម្បីជួយសម្រាលអាការនេះបាន។ អាហារដែលផ្ទុកវីតាមីន B6 មាន បន្លែផ្ទី មើមស្ពៃ ខ្ទឹមស​ ត្រីធូណា ថ្លើម ស្ពៃក្តោប និងជីបារាំង…។

7. អាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអនុមូលឥស្សរៈ

អាហារទាំងនេះនឹងជួយឃុំគ្រងស៊ុតញីរបស់ស្រី្ត និងមេជីវិតរបស់បុរសពីភាពខុសប្រក្រតីរបស់ប្រព័ន្ធក្រម៉ូសូម។

8. អាស៊ីតខ្លាញ់ចាំបាច់ផ្សេងៗ

អូមេហ្គា 3 អាចជួយគ្រប់គ្រងកម្រិតអ័រម៉ូនរបស់ស្រ្តីមានគភ៌ ធ្វើឱ្យស្បូនរឹងមាំ ជួយដល់ប្រព័ន្ធឈាមរត់ កាត់បន្ថយសភាវប្រសូតមុនកំណត់ និងធ្វើឱ្យទម្ងន់ខ្លួនកូនល្អ។​

Previous Post

ទាំងនេះ គឺ​សកម្មភាពល្អៗដែលមាតា បិតា គួរធ្វើ តាមវ័យវឌ្ឍនាការរបស់កូនៗ តាំងពីកើតដល់ ៦ឆ្នាំ

Next Post

​អ្នក​ស្ទឹងត្រែងដ៏​ស្រស់​ស្អាតរូបនេះ តស៊ូពីបុគ្គលិកក្នុងហាងកូពី រហូតក្លាយជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥
កម្សាន្ត

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី
កម្សាន្ត

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

by Pisey Dim
អង្គារ កញ្ញា 30th, 2025
អបអរសាទរ ខួបលើកទី២ នៃការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក
កម្សាន្ត

អបអរសាទរ ខួបលើកទី២ នៃការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក

by Pisey Dim
ពុធ កញ្ញា 17th, 2025
សារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង នឹងបើកដំណើរការផ្លូវការក្នុងពេលឆាប់ៗនេះ
កម្សាន្ត

សារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង នឹងបើកដំណើរការផ្លូវការក្នុងពេលឆាប់ៗនេះ

by Pisey Dim
អង្គារ កញ្ញា 16th, 2025
Load More
Next Post
​អ្នក​ស្ទឹងត្រែងដ៏​ស្រស់​ស្អាតរូបនេះ តស៊ូពីបុគ្គលិកក្នុងហាងកូពី រហូតក្លាយជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន

​អ្នក​ស្ទឹងត្រែងដ៏​ស្រស់​ស្អាតរូបនេះ តស៊ូពីបុគ្គលិកក្នុងហាងកូពី រហូតក្លាយជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.