• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

សត្វដែលជិតផុតពូជនៅលើពិភពលោកមានវត្តមានច្រើនបំផុតនៅកម្ពុជា

by Ken My
ពុធ សីហា 21st, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

សត្វត្រយងយក្សដែលជាសត្វដ៏កម្រនិងជិតផុតពូជនៅលើពិភពលោកមានវត្តមាននៅកម្ពូជាច្រើនជាងគេ លោក ខណៈ​ការ​ធ្វើ​ជំរឿន​លើក​ទី​៣ ក្នុង​ឆ្នាំ ២០២៤ នេះ បាន​បង្ហាញ​ថា ចំនួន​សត្វ​ត្រយង​យក្ស​យ៉ាង​ហោច​ណាស់​ចំនួន ៣៣​ក្បាល ត្រូវ​បាន​រក​ឃើញ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់។

នៅក្នុងនោះផងដែរ ចំនួន​សត្វ​ត្រយង​យក្ស​ពេញ​វ័យ​សរុប​នៅ​ក្នុង​ពិភពលោក ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​តែ​ប្រហែល ១៩៤ ក្បាល តែ​ប៉ុណ្ណោះ ហើយ​ពួកវា​ស្ទើរ​តែ​ទាំងអស់​ត្រូវ​បាន​រកឃើញ​ថា​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំ​ខែ​កក្កដា ឆ្នាំ​២០២៤ របស់​គម្រោង USAID មរតកបៃតង។

សម្រាប់គម្រោង USAID មរតក​បៃតង​បាន​លើក​ឡើង​ថា ជំរឿន​សត្វ​ត្រយង​យក្ស​ឆ្នាំ២០២៤ នៅ​ដែន​ជម្រក​សត្វ​ព្រៃលំផាត់ បាន​ប្រើ​វិធីសាស្ត្រ​ស្តង់ដា​មួយ​ក្នុង​ការ​វាស់​ស្ទង់​និន្នាការ​ចំនួន​សត្វ​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​មួយ​នេះ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស។ ជំរឿន​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​រេដបូក​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ដែល​គាំទ្រ​ដោយ​គម្រោង USAID មរតក​បៃតង ដែល​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ឥណទាន​កាបូន​ដោយ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ និង ការ​បាត់បង់​ព្រៃឈើ។

ចំពោះ ត្រយងយក្ស ដែល​ជា​បក្សី​និមិត្ត​រូប​របស់​កម្ពុជា និង​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​មួយ​របស់​ពិភព​លោក​ផង​នោះ គឺ​នៅ​តែ​បន្ត​ប្រឈម​នឹង​បញ្ហា​ដ៏​លំបាក​ក្នុង​ការ​អភិរក្ស ដោយសារ​ការ​បាត់បង់ ទី​ជម្រក ដែល​បណ្តាល​មក​ពី​ការ​ពង្រីក​ដី​ធ្វើ​កសិកម្ម ការ​កាប់​ព្រៃឈើ និង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាដើម។ កត្តា​គំរាម​កំហែង​ទាំង​នេះ បាន​កាត់​បន្ថយ​ជម្រក​របស់​សត្វ​ត្រយងយក្ស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដែល​ធ្វើឱ្យ​វា​ស្ទើរ​តែ​ឈាន​ទៅ​ដល់​ការ​ផុតពូជ។

 ដោយពីមុន ត្រយង​យក្ស​ធ្លាប់​ជា​សត្វ​ដែល​មាន​វត្តមាន​នៅ​ពាសពេញ​តំបន់​ដី​គោក​ក្នុង​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​បច្ចុប្បន្ន បក្សី​ដ៏​អស្ចារ្យ​មួយ​នេះ ត្រូវ​បាន​ចុះ​ជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​បំផុត នៅ​ក្នុង​បញ្ជី​ក្រហម​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN Red List)៕

Previous Post

កោះហុងកុង បានឈ្នះ “អនុសញ្ញា Lions Clubs International Convention” សម្រាប់ឆ្នាំ 2026

Next Post

អត្ថប្រយោជន៍នៃ ខូឡាជែន “Collagen” ក្នុងការថែរក្សាសុខភាពស្បែក

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
អត្ថប្រយោជន៍នៃ ខូឡាជែន “Collagen” ក្នុងការថែរក្សាសុខភាពស្បែក

អត្ថប្រយោជន៍នៃ ខូឡាជែន “Collagen” ក្នុងការថែរក្សាសុខភាពស្បែក

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.