• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

បង្ហាញគន្លឹះខ្លះៗ សម្រាប់មិត្តនារី សម្រេចក្តីសុបិនរបស់អ្នក តាមរយៈការបង្កើតផែនការជីវិត

by Pisey Dim
ពុធ មេសា 3rd, 2024
in របទជីវិត
325
SHARES
Share on FacebookShare on Twitter

មនុស្សគ្រប់រូបតែងមានបំណងប្រាថ្នា ក៏ប៉ុន្តែមានមនុស្សតិចណាស់ដែលបានបង្កើតផែនការជីវិតឆ្ពោះទៅកាន់ក្តីសុបិនរបស់ខ្លួនឱ្យទទួលបានជោគជ័យ។

ប្រសិនបើអ្នកមិនបានកំណត់គោលដៅច្បាស់លាស់ក្នុងការសម្រេចកិច្ចការអ្វីមួយ តើអ្នកគិតថាអ្នកនឹងអាចសម្រេចវាបានដោយរលូនដែរឬទេ?

វិថីដែលអ្នកកំពុងធ្វើដំណើរឈោងចាប់ក្តីស្រមៃនោះ នឹងមានភាពរកាំរកូសឥតស្រាកស្រាន្តឡើយ វាប្រៀបហាក់បីដូចជាអ្នកកំពុងតែធ្វើសង្រ្គាមនៅក្នុងសមរភូមិដោយគ្មានអាវុធការពារយ៉ាងដូច្នោះដែរ។ ដូច្នេះការរៀបចំផែនការជីវិត គឺជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់ៗគ្នា។

តើអ្វីទៅជាផែនការជីវិត? ផែនការជីវិត គឺជាតារាងមួយសម្រាប់កត់ត្រានូវរាល់បំណងប្រាថ្នាទាំងអស់ និងគោលដៅដែលអ្នកចង់បាននៅក្នុងរបទជីវិតរស់នៅប្រចាំថ្ងៃ ដែលរួមបញ្ចូលទាំងគម្រោងសកម្មភាពរបស់ខ្លួន និងយុទ្ធសាស្ត្រធ្វើយ៉ាងណាដើម្បីសម្រេចគោលដៅក្តីសុបិន្តនៅក្នុងជីវិតរបស់អ្នក។

អ្នកគួរតែរៀបចំផែនការជីវិតរបស់អ្នកឱ្យបានត្រឹមត្រូវ ព្រោះថាជីវិតរបស់អ្នក គឺអ្នកជាមនុស្សទទួលខុសត្រូវចម្បង គ្មាននរណាម្នាក់ធ្វើវាជំនួសអ្នកបានឡើយ អ្នកត្រូវតែត្រួសត្រាយមាគ៌ាជីវិតដោយខ្លួនឯងឱ្យបានល្អ។ ប៉ុន្តែមានមនុស្សមួយចំនួនទៀត មិនមានផែនការជីវិតច្បាស់លាស់ និងមិនហ៊ានឈោងចាប់ក្តីសុបិនរបស់ខ្លួនក្រោមមូលហេតុដូចជា ៖

  1. ការងារមមាញឹកច្រើន និងគ្មានពេលវេលាគ្រប់គ្រាន់
  2. មានភាពភ័យខ្លាច ព្រោះគិតថាហានិភ័យនៃការបរាជ័យខ្ពស់ពេក
  3. បដិសេធនឹងការចាប់ផ្តើមព្រោះគិតថាមិនងាយស្រួល
  4. ខ្វះចំណេះដឹង និងបណ្តោយខ្លួនពេក​
  5. មិនមានភាពស្វាហាប់ និងកំណត់គោលដៅច្បាស់លាស់ ខ្វះការលើកទឹកចិត្តចំពោះខ្លួនឯង

សាកសួរសំណួរទាំងនេះមកកាន់ខ្លួនឯងល៎មើល តើអ្នកធ្លាប់មានគំនិតដូចចំណុចខាងលើដែរឬទេ? ប្រសិនបើអ្នកធ្លាប់គិតបែបហ្នឹង សូមធ្វើការផ្លាស់ប្តូរគំនិតទាំងនេះចេញ ហើយងាកមកគិតវិជ្ជមានវិញម្តង ស្របជាមួយគ្នានេះផងដែរ អ្នកត្រូវខិតខំប្រឹងប្រែង​ឱ្យអស់ពីសមត្ថភាព ដើម្បីឈានដល់ការសម្រេចគោលដៅបានជោគជ័យ។

ជំហានទី១

ក្នុងការបង្កើនផែនការជីវិត អ្នកត្រូវដឹងថា តើផែនការរបស់អ្នកទាក់ទងទៅនឹងអ្វីពិតប្រាកដ ហើយអ្នកអាចរៀបចំផែនការជីវិតទាក់ទងនឹងការកំណត់គោលដៅសិក្សា អាជីពការងារ ចំណូលចំណាយហិរញ្ញវត្ថុ ទំនាក់ទំនងគ្រួសារ ទំនាក់ទំនងស្នេហា។

ជំហានទី២

អ្នកត្រូវស្វែងយល់មូលហេតុសំខាន់អ្វី ដែលជំរុញឱ្យអ្នករៀបចំផែនការជីវិតមួយនេះឡើង និងគោលបំណងធំរបស់អ្នក តើអ្នកចង់សម្រេចនូវក្តីសុបិនដូចម្តេច?

ជំហានទី៣

សូមកំណត់ពេលវេលាឱ្យបានច្បាស់លាស់ និងសម្រេចវាម្តងបន្តិចៗ កុំបង្ខំព្រោះមានរឿងខ្លះ យើងមិនអាចបង្ខំឱ្យទទួលបានផលឆាប់រហ័សទេ។

ជំហានទី៤

កំណត់គោលដៅតាមរបៀប (S.M.A.R.T) ដើម្បីបង្កើនភាពងាយស្រួលក្នុងការអនុវត្តន៍។ ការកំណត់របៀបនេះមានន័យថា​៖

S-specific កំណត់ជាក់លាក់

M-Measurable មានការប៉ាន់ស្មាន

A-Agreed upon យល់ព្រម

R-Realistic ពិតប្រាកដនិយម

T-Time sensitive បត់បែនតាមកាលៈទេសៈ

Previous Post

សម្ភារមួយចំនួន…ដែលអ្នកម្តាយលើកដំបូងគ្រប់រូបគួរត្រៀមទុកសម្រាប់ទារកតូច

Next Post

ទាំង​នេះ គឺ​ Fashion របស់ដូនតាខ្មែរ ដែលបន្សល់ទុកឲ្យ​លើ​ប្រាសាទ​ជា​ច្រើន!

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
Generation Z (GenZ)
របទជីវិត

Generation Z (GenZ)

by Kim Heng
សៅរ៍ ឧសភា 3rd, 2025
Load More
Next Post
ទាំង​នេះ គឺ​ Fashion របស់ដូនតាខ្មែរ ដែលបន្សល់ទុកឲ្យ​លើ​ប្រាសាទ​ជា​ច្រើន!

ទាំង​នេះ គឺ​ Fashion របស់ដូនតាខ្មែរ ដែលបន្សល់ទុកឲ្យ​លើ​ប្រាសាទ​ជា​ច្រើន!

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.