សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ នឹងមានវត្តមាននៅខេត្តបាត់ដំបងក្នុងពេលឆាប់ៗនេះ។
នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងសាងសង់សារមន្ទីរ ស.ស.រខេត្តបាត់ដំបង ក្នុងគោលបំណងផ្តល់នូវចំណេះដឹងដ៏មានតម្លៃអំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ព្រមទាំងផ្តោតសំខាន់លើប្រវត្តិដ៏សម្បូរបែបនៃខេត្តបាត់ដំបង ចាប់តាំងពីសម័យបុរាណរហូតមកទល់នឹងបច្ចុប្បន្ន។
សារមន្ទីរនេះ ជាសារមន្ទីរបែបទំនើបមួយ ដែលនិយាយអំពីប្រវត្តិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចនៃរូបិយវត្ថុជាច្រើនសម័យកាលរហូតមកដល់បច្ចុប្បន្ន។ សារមន្ទីរ ស.ស.រ មានភាពសម្បូរបែបដ៏អស្ចារ្យជាច្រើន ដែលប្រជាជនខ្មែរ ជាពិសេសយុវជន គួរទៅទស្សនា និងឈ្វេងយល់។
